តើក្នុង​ឆ្នាំ ២០២២ នេះអ្នក​នឹង​មាន​ជីវិត​ដ៏​សម្បូរ​បែប និង​ប្រណិត​ភាពយ៉ាងណា?

ជ្រើសរើស​រ៉ូប​ដែល​អ្នក​នឹងត្រូវ​ស្លៀក​ពាក់ទៅ​ចូលរួម​កម្មវិធី​ ដើម្បី​ដឹង​ថា តើក្នុង​ឆ្នាំ 2022 នេះអ្នក​នឹង​មាន​ជីវិត​ដ៏​សម្បូរ​បែប និង​ប្រណិត​ឬ​អត់?

មើលឲ្យច្បាស់ ដើម្បីជ្រើសរើសរ៉ូបចូលរួមកម្មវិធីដែលអ្នកចូលចិត្តជាងគេ!

1. រ៉ូបទី១

2022 01 10_I8S3ln6YVY.2

ទំនាយទាយថា អ្នកកើតមកមានជីវភាពធូរធារ។ ដោយសារតែអ្នកបានកើតក្នុងគ្រួសារដែលមានជីវភាពប្រសើរ កាលពីនៅក្មេង អ្នកត្រូវបានគ្រួសាររបស់អ្នកអប់រំ និងចិញ្ចឹមមកយ៉ាងល្អ ហើយធំឡើងនៅក្នុង "អាងមាសពេជ្រ"។ នៅឆ្នាំ 2022 អ្នកទទួលបានឱកាសអភិវឌ្ឍន៍អាជីពការងារ ឬមុខជំនួញជាច្រើន។ ជីវិតរបស់អ្នកកាន់តែសម្បូរបែប និងកាន់តែរីកចម្រើនទៅមុខ។

2. រ៉ូបទី២

2022 01 10_1BkwS6moVg.1


ទំនាយទាយថា អ្នក​មិន​មែន​ជា​មនុស្ស​រឹងរូស​ទេ ដូច្នេះ​ហើយ​អ្នក​មិន​ស្វែង​រក​ទ្រព្យ​សម្បត្តិ និង​ប្រណីតភាព​ដោយការជិះជាន់លើនរណាម្នាក់ឡើយ។ អ្នកចូលចិត្តរស់នៅប្រកបដោយផាសុកភាព ជាជាងស្វែងរកទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ។ ឆ្នាំ 2022 ជីវិត​របស់​លោក​អ្នក​មាន​ភាព​ស្ងប់​ស្ងាត់​ល្អ​។ អ្នក​គឺជាមនុស្សស្ងាមស្ងាត់មិន​មាន​ចំណង់​ចំណូល​ចិត្ត​ទីប្រជុំជនដែលមានសម្លេងរំខាន ជាពិសេសនៅ​ក្នុង​ការងារ​របស់​អ្នក​ទេ ប៉ុន្តែ​អ្នកជាមនុស្សហ្មតចត់ ​បំពេញ​ការងារគ្រប់​យ៉ាង​ប្រកបដោយសុទិដ្ឋិនិយម។ ដូច្នេះ​ហើយ​ជា​ឱកាស​សម្រាប់​អ្នក​មាន​ជីវិត​សម្បូរ​បែប​ទៅ​ថ្ងៃ​អនាគត។

3. រ៉ូបទី៣

2022 01 10_LSRzgOQxrC.4

ឆ្នាំ​២០២២ អ្នកនឹង​មាន​ជីវភាព​ធូរធារ​ដូច​ការរំពឹងទុក​។ តាំង​ពី​ក្មេង​មក អ្នក​ត្រូវ​បាន​ឪពុកម្ដាយ​មើលថែរក្សាតាមកន្លងធម៌ ហើយអ្នកជាមនុស្សស្រឡាញ់បងប្អូនគ្រួសារ។ អ្នកគឺជាមនុស្សឆ្លា ស្មោះត្រង់ និងឧស្សាហ៍ព្យាយាម ដោយសារតែភាពស្មោះត្រង់អ្នកត្រូវមនុស្សក្បែរខ្លួនបោកប្រាស់ ប៉ុន្តែអ្នកក៏រឹងមាំវិញដែរដោយសារជួបការបោកប្រាស់នេះឯង។ ក្នុងក្រសែភ្នែកឪពុកម្តាយ លោកគ្រូ អ្នកគ្រូ អ្នកគឺជាកូនល្អ និងសិស្សល្អ។ ឆ្នាំ​នេះ​អ្នក​មាន​ឱកាស​រីកចម្រើនក្នុង​ការងារ ឬមុខជំនួញ។ សូមចាប់យកវានៅពេលមានឱកាសមកដល់!

4. រ៉ូបទី៤

2022 01 10_EQd1yfkVwd.3

ទោះបីជាអ្នកមិនបានកើតក្នុងគ្រួសារអ្នកមានស្ដុកស្តម្ភក៏ដោយ ក៏អ្នកមានថាមពលក្នុងការក្រោកឡើង ព្រមទាំងជួយយឹតយោងសមាជិកគ្រួសារថែមទៀតផង។ អ្នកគឺជាមនុស្សឆ្លាត មានទេពកោសល្យ និងចេះចាប់យកឱកាស។ ដូច្នេះនៅឆ្នាំ 2022 អ្នកមានឱកាសវិនិយោគអាជីវកម្មដែលរកប្រាក់ចំណេញ។ អ្នកដែលមានប្រាក់ខែក៏មានឱកាសរីកចម្រើនឥតឈប់ឈរ។ អ្នក​នឹង​អាច​រក​ចំណូល​បាន​ច្រើន ហើយ​រស់​នៅ​សម្បូរ​បែប​ដូច​ការ​រំពឹង​ទុក៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក