ស្រ្តី​ដែល​មាន ១ ក្នុង​ចំណោម ៣ នេះ ​​ក្រោយ​អាយុ ៣០ ដឹង​តែ​មាន​លុយ​ឡាន​ជា​របស់​ខ្លួន​ហើយ

៣) ច្រមុះ​ស្រួច ត្រចៀក​ក្រាស់

Ice_screenshot_20211015 165759

តាម​ក្បួន​គេ​និយាយ​ថា ច្រមុះ​និង​ត្រចៀក គឺ​ជា​អត្តសញ្ញាណ​ឆ្លុះ​បញ្ចាំង​ពី​ជោគវាសនា​របស់​មនុស្ស​ម្នាក់ៗ។ ប្រសិន​ស្រ្តី​នោះ​មាន​ច្រមុះ​ត្រង់​ខ្ពស់​ស្រួច និង​ត្រចៀក​ក្រាស់ មាន​ន័យ​ថា អាច​មាន​សំណាង​សម្បូរ​បែប។

ពួក​គេ​ប្រហែល​ជា​មិន​បាន​កើត​ក្នុង​គ្រួសារ​អ្នក​មាន​ទេ តែ​អាច​នឹង​ក្លាយ​ជា​ស្រ្តី​អ្នក​មាន​ ជា​ស្រ្តី​ថ្លៃថ្នូរ​ទៅ​ពេល​អនាគត។ នាង​តែងតែ​ព្យាយាម​មិន​ចុះចាញ់ ទោះ​ជួប​បញ្ហា​បែប​ណា​ក៏​ដោយ ហើយ​ចុង​ក្រោយ​ជា​ការ​ពិត នាង​អាច​យក​ឈ្នះ​បាន​គ្រប់​យ៉ាង​ទាំង​អស់។

តាម​ដំណាល​មនុស្ស​ស្រី ក្រោយ​អាយុ ៣០ ឆ្នាំ រមែង​អាច​បង្កើត​គ្រួសារ​ដ៏​ល្អ​ឥតខ្ចោះ ហើយ​មាន​ឱកាស​អាច​បង្កើត​ប្រាក់​ចំណូល​បាន​ច្រើន​ថែម​ទៀត​ផង។

២) រោម​ចិញ្ចើម​ក្រាស់​និង​ពណ៌​ងងឹត

Ice_screenshot_20211015 165806


ស្រ្តី​ដែល​មាន​រោម​ចិញ្ចើម​ក្រាស់ និង​ពណ៌​ខ្មៅ​ងងឹត គឺ​ដូច​សល់​ពរ​ពី​ជាតិ​មុន និយាយ​ទៅ​មនុស្ស​នេះ មិន​ចេះ​ខ្វល់​រឿង​លុយ​កាក់​នោះ​ទេ ពោល​គឺ​មាន​ចាយ​ពេញ​ដៃ មិន​ខ្វះ​ឡើយ​រឿង​ទ្រព្យ។ តែ​យ៉ាង​ណា​សម្រាប់​ស្រ្តី​ខ្លះ ជីវិត​របស់​ពួក​នាង គឺ​ត្រូវ​ការ​ពេលវេលា​បន្តិច​ដែរ ហើយ​ដល់​ពេល​បាន​សំណាង គឺ​សំណាង​ធំ ល្មម​ឲ្យ​គ្រប់​គ្នា​គេ​ច្រណែន។

យ៉ាង​ណា​ជោគជ័យ​នេះ ក៏​អរគុណ​ដល់​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ចេះ​យក​ឱកាស​របស់​ពួក​នាង​ផង​ដែរ ព្រោះ​មិន​មែន​អង្គុយ​ចាំ​លុយ​ធ្លាក់​ពី​លើ​មេឃ​ទេ ជា​រួម​មនុស្ស​នេះ​ពូកែ​ខាង​ស្រវា​ឱកាស​ នៅ​មិន​ចេះ​ស្ងៀម​ឡើយ បើ​ទោះ​បី​មាន​លុយ​ក្នុង​ដៃ​ហើយ​ក៏​ដោយ។ ក្រោយ​អាយុ ៣០ ឆ្នាំ ស្រ្តី​នេះ​រមែង​មាន​ផ្ទះ មាន​ឡាន​ជា​របស់​ខ្លួន​ឯង ហើយ​អាច​មាន​ស្វាមី​ល្អ ដែល​ជួយ​ឲ្យ​ជីវិត​កាន់​តែ​ចម្រុងចម្រើន។

១) មនុស្ស​ស្រី​ដែល​ស្មោះត្រង់

Ice_screenshot_20211015 165812

ពាក្យ​ថា ស្មោះត្រង់​មួយ​ម៉ាត់ គឺ​សំដៅ​ទៅ​ស្រ្តី​ដែល​មាន​ចរិត​លក្ខណៈ​បែប​នេះ​តាំង​ពី​ដើម​មក មិនមែន​ទើប​តែ​ផ្លាស់ប្តូរ​ពេល​នេះ​ទេ។ ជា​ញឹកញាប់​នាង​ច្រើន​ជា​មនុស្ស​សុភាព​រាបសា ហើយ​ពោរពេញ​ដោយ​ការ​គោរព​ស្រលាញ់​ពី​កូន​ចៅ។

យ៉ាង​ណា​នាង​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច ដោយ​អាច​ថា ចូល​ដល់​អាយុ ៥០ ឆ្នាំ ទើប​មាន​ជីវិត​ពេញលេញ និង​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ដ៏​ធំ​មួយ​កើត​ឡើង។ ទៅ​មើល​ជីវិត​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ស្រី​ប្រភេទ​ទី ៣ ក៏​មិន​សូវ​មាន​រឿង​ចម្រូងចម្រាស ហើយ​ជួប​តែ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​​