ជ្រើសរូបព្រះឥណ្ឌាមួយ ដើម្បីទទួលយករឿងល្អ ដែលនឹងកើតឡើងលើអ្នកនៅពេលខាងមុខ

តាមរយៈព្រះនៃសាសនាឥណ្ឌាទាំង ៣ អង្គ តើអ្នកបានចាប់អារម្មណ៍លើអង្គណាមួយ? ការជ្រើសរើសរបស់អ្នក យើងអាចបង្ហាញចម្លើយតបទៅវិញ ថាអ្នកនឹងជួបរឿងល្អអ្វីនៅពេលខាងមុខ?

​ព្រះ​ទី ១

1

ព្រះ​នៃ​សាសនា​ឥណ្ឌា​ទី ១ បាន​បង្ហាញ​សារ​មក​ថា នៅ​ខណៈ​ពេល​នេះ បញ្ហា​របស់​អ្នក​ទាំង​ឡាយ នឹង​រក​ឃើញ​ដំណោះស្រាយ​ជា​បណ្តើរៗ​ហើយ។ ពេលវេលា​លំបាក​កន្លង​មក ក៏​ដល់​ពេល​ដែល​ត្រូវ​ឆ្លង​ផុត ហើយ​ឆ្លៀត​ឱកាស​នេះ សូម​ចាប់​យក​លាភ​សំណាង​ទាំង​ឡាយ​មក​រក្សា​ទុក ​និង​ចូរ​ចេះ​ឆ្លាក់​ជីវិត​អ្នក​ឲ្យ​បាន​ល្អ​ប្រសើរ​ផង។

​ព្រះ​ទី ២

2


ព្រះ​នៃ​សាសនា​ឥណ្ឌា​ទី ២ បង្ហាញ​មក​ថា សំណាង​ដែល​អ្នក​នឹង​ទទួល​បាន​នៅ​ពេល​ខាង​មុខ គឺ​សំណាង​ផ្នែក​ទ្រព្យ ដោយ​ចន្លោះ​ពេល ១ ទៅ ៣ ខែ​បន្ទាប់ អ្នក​អាច​ទទួល​បាន​ឡើង​រថយន្ត​ថ្មី ឬ​មាន​លទ្ធភាព​គ្រប់គ្រាន់​អាច​រក​បាន​ផ្ទះ​ថ្មី​មួយ​កន្លែង។ បើ​អ្នក​ស្ថិត​ក្នុង​ជីវភាព​សមល្មម ក៏​បាន​នឹង​កាដូ​មួយ​សម្រាប់​ខ្លួន​ឯង​ដែរ ទោះ​មិន​បាន​ដល់​ផ្ទះ​ដល់​ឡាន តែ​ក៏​បាន​របស់​លម្អ​ខ្លួន​ណា​មួយ ដ៏​មាន​តម្លៃ។

ព្រះ​ទី ៣

3

ព្រះ​នៃ​សាសនា​ឥណ្ឌា​ទី ៣ បាន​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​រឹងមាំ ភាព​ជឿជាក់​លើ​ខ្លួន​ឯង ដើម្បី​ជម្នះ​លើ​ឧបសគ្គ ឆ្លង​លើ​ផ្លូវ​ដែល​កំពុង​ជួប​ប្រទះ​នៅ​ពេល​ខាង​មុខ។ អ្នក​នឹង​អាច​យក​ឈ្នះ​អស់​មា​សត្រូវ​ទាំង​ឡាយ ​ហើយ​បើ​និយាយ​អំពី​ការ​ប្រកួតប្រជែង​ខាង​មុខ មិន​ថា​ក្នុង​កិច្ច​ការងារ ការ​រកស៊ី​ក្តី គឺ​អ្នក​នឹង​មាន​ប្រៀប​ជាង​ដៃ​គូ​ជាក់ជា​មិន​ខាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក