តម្រាទស្សន៍ទាយបុរាណរបស់ភូមា! ប្រាប់ពីក្បួនលើករាសី រហូតដល់ទិសដែលត្រូវទៅ ចង់ដឹងឆុតប៉ុណ្ណាសាកអានតាមថ្ងៃកំណើតទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំយកក្បួនទស្សន៍ទាយតាមតម្រាពីបរុមបុរាណនៃប្រទេសភូមាមកចែកជូនប្រិយមិត្ត ជាការទស្សន៍ទាយតាមរយៈថ្ងៃកំណើត ។ នេះបើតាមការស្រាវជ្រាវរបស់អ្នកជំនាញខាងអបិយជំនឿបានឲ្យដឹងថា តម្រាទស្សន៍ទាយរបស់ប្រទេសភូមា មានភាពសុក្រឹតដល់ទៅ 90-95% ឯណោះ ដូច្នេះចង់ដឹងថាឆុតប៉ុណ្ណាតោះទៅ មើលចម្លើយជាក់ស្តែងតាមថ្ងៃកំណើតនីមួយៗរបស់អ្នក ។

Full_zodiac

 

Picsart_22 05 17_09 38 13 584

អ្នកកើតនៅថ្ងៃអាទិត្យ

សត្វ​លើក​រាសី: គ្រុឌ

ទិស​នាំ​សំណាង​: ឦសាន​

ចរិត​អ្នក​កើត​ថ្ងៃ​អាទិត្យ៖ អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់​នឹង​មានគតិផ្ទាល់ខ្លួន​ថា “ភាពស្មោះត្រង់នឹងធ្វើឱ្យមនុស្សជឿជាក់ និងមានតែមនុស្សគោរព គ្មានថ្ងៃអត់ឃ្លានទេ ពេលមានបញ្ហាតែងតែមានអ្នកជួយ” ដែល​នេះចាត់ទុកជា​ការគិតល្អ តែត្រូវចេះអានមនុស្ស បើមិនដូច្នោះទេ អ្នកនឹងត្រូវគេកេងប្រវ័ញ្ចជាញឹកញាប់។

ចំណុចពិសេសមួយទៀតគឺ អ្នកក្លាហានមិនងាយចុះចាញ់ ប៉ុន្តែត្រូវប្រុងប្រយ័ត្នផង ខ្លាចថាការខិតខំប្រឹងប្រែងទាំងរឹងទទឹង អាចនឹងធ្វើឲ្យមនុស្សជុំវិញខ្លួនឃ្លាតឆ្ងាយពីអ្នកបាន ។

Picsart_22 05 17_09 38 46 983

អ្នកកើតនៅថ្ងៃច័ន្ទ

សត្វ​លើករាសីចក្រ​: ខ្លា

ទិស​នាំ​សំណាង​: ខាងកើត

បុគ្គលិកលក្ខណៈថ្ងៃច័ន្ទ៖ អ្នកជាមនុស្សដែលមានជំនាញយករួចខ្លួនខ្ពស់ ក្រៅពីមានភាពអត់ធ្មត់ មានវិធីសាស្រ្ត និងពូកែដោះស្រាយបញ្ហាភ្លាមៗហើយ អ្នកថែមជាមនុស្សសាមញ្ញពូកែសម្របខ្លួនទៀត ។ ស្តាប់មួយភ្លែតទៅអ្នកដូចជាមនុស្សសាមញ្ញពូកែបន្ទាបខ្លួន តែបើចូលសង្គមជាន់ខ្ពស់អ្នកក៏ឲ្យបាក់មុខដែរ ។

Picsart_22 05 17_09 39 16 070

អ្នកកើតនៅថ្ងៃអង្គារ

សត្វ​លើករាសីចក្រ​: សឹង្ហ

ទិស​នាំ​សំណាង​: ទិស​អាគ្នេយ៍

ចរិតលក្ខណៈអ្នកកើតថ្ងៃអង្គារ៖ អ្នកជាមនុស្សដែលមានភាពជាអ្នកដឹកនាំខ្ពស់ ក្លាហាន មានចិត្តជាក្មេងទំនើង ស្រលាញ់កិត្តិយស ស្រលាញ់សេចក្តីថ្លៃថ្នូរ ស្រលាញ់បក្ខពួក។ ចំពោះសេចក្តីស្រឡាញ់នេះ អ្នកត្រូវចេះយកទៅប្រើជាមួយមនុស្សជុំវិញខ្លួនឲ្យបានត្រឹមត្រូវ បើមិនដូច្នេះទេអ្នកនឹងមានភាពលំអៀង រហូតធ្វើឱ្យពិភពលោកផ្អៀងបាន បន្ទាប់មកត្រូវប្រយ័ត្នពាក្យសម្ដី ជាមនុស្សគិតអីនិយាយហ្នឹងវាល្អហើយ តែពេលខ្លះត្រូវចេះទប់ខ្លះកុំឲ្យមាត់វានាំរឿង ។

Picsart_22 05 17_09 39 43 596

អ្នកកើតថ្ងៃពុធ (ពេលថ្ងៃ)

សត្វ​លើករាសីចក្រ : ដំរី

ទិស​នាំ​សំណាង​: ទិស​ខាងត្បូង


បុគ្គលិកលក្ខណៈ​អ្នក​កើត​ថ្ងៃ​ពុធ (ពេល​ថ្ងៃ)៖ អ្នក​ងាយ​នឹង​មាន​អារម្មណ៍​ឆេវឆាវដូចជាខ្យល់បក់បោក ចង់ធ្វើអីធ្វើភ្លាម មានការសម្រេចចិត្តរហ័សមិនចូលចិត្តអ្វីដែលយឺត បើ​មើលក្នុងផ្លូវវិជ្ជមាន​អ្នកជាមនុស្សរហ័សទាន់សភាពការណ៍ និង​ច្បាស់​លាស់ តែបើមើលក្នុងផ្លូវអវិជ្ជមាន ល្បឿន​នេះ​ពេល​ខ្លះ​អាច​នាំ​ឱ្យ​ខ្វះ​ភាព​ល្អិតល្អន់ អាចបណ្តាលឱ្យមានការសោកស្តាយនៅពេលក្រោយ ។

Picsart_22 05 17_09 40 32 224

អ្នកកើតថ្ងៃពុធ (ពេលយប់)

សត្វ​លើករាសី៖ ដំរី (ដំរី​គ្មាន​ភ្លុក)

ទិស​នាំ​សំណាង​: ខាងជើង​

បុគ្គលិកលក្ខណៈអ្នក​កើត​ថ្ងៃ​ពុធ (យប់)៖ អ្នក​មាន​ចិត្ត​ទូលាយ ជាមនុស្សមានទំនាក់ទំនងល្អ មានមិត្តច្រើន ប៉ុន្តែមិត្តដែលយល់ចិត្តស៊ីជម្រៅមានតិច ព្រោះ​អ្នក​ជា​មនុស្សស្រឡាញ់​សេរីភាព ពូកែប្រយ័ត្នប្រយែង មិនងាយទុកចិត្តអ្នកដទៃផ្តេសផ្តាស ដូចដែលអ្នកដ៏ទៃជឿជាក់លើខ្លួនអ្នកទេ លើសពីនេះអ្នកមានការអត់ធ្មត់ទាប ដូច្នេះអ្នកចូលចិត្តកិច្ចការដែលមានល្បឿនលឿន។

Picsart_22 05 17_09 41 14 429

អ្នកកើតនៅថ្ងៃព្រហស្បតិ៍

សត្វ​លើករាសីចក្រ​: កណ្តុរ​តូច​

ទិស​នាំ​សំណាង​: ខាងលិច​

បុគ្គលិក​លក្ខណៈ​អ្នកកើតថ្ងៃ​ព្រហស្បតិ៍​៖ អ្នក​មាន​ភាព​ម៉ឺងម៉ាត់​នឹង​ជីវិត កត្តា​នេះ​ធ្វើ​ឲ្យ​បុគ្គលិក​លក្ខណៈ​ខាង​ក្រៅ​មើលទៅដូចសន្ធោនិង​តឹងរ៉ឹង​ រហូត​ដល់​អ្នក​ដទៃ​មិន​ហ៊ាន​ទៅក្បែរ ប៉ុន្តែអ្នកមិនខ្វល់ទេព្រោះ​អ្នក​ដឹងខ្លួនឯងច្បាស់ថាអ្នក​ជា​មនុស្ស​ចិត្ត​ល្អ​ និងរួសរាយ​រាក់ទាក់ ថែម​មាន​មហិច្ឆតា​ផងដែរ។

Picsart_22 05 17_09 41 56 966

អ្នកកើតនៅថ្ងៃសុក្រ

សត្វ​លើករាសី៖ កណ្តុរ​ធំ

ទិស​នាំ​សំណាង​: ខាងជើង​

បុគ្គលិកលក្ខណៈ​អ្នក​កើត​ថ្ងៃ​សុក្រ៖ អ្នក​ជា​មនុស្ស​មាន​សីលធម៌​ខ្ពស់​ មានចិត្តមេត្តា ចេះខ្វល់ពីអារម្មណ៍របស់អ្នកដទៃ ហើយចូលចិត្តជួយអ្នកដទៃដែលលំបាកជាងខ្លួន តែត្រូវ​ដឹង​ថាចិត្ត​សប្បុរស​គឺ​មាន​ពេល​ខ្លះ​​ត្រូវមានដែនកំណត់ដែរ ព្រោះវាអាចនាំមកនូវភាពអាម៉ាស់ដល់អ្នកនៅពេលក្រោយ អ្នក​ត្រូវ​ដឹង​ពី​របៀប​ថ្លឹងថ្លែង​អារម្មណ៍និង​ការគិត​ឲ្យ​មាន​ស្ថិរភាព​គ្រប់​ពេល។

Picsart_22 05 17_09 42 24 459

អ្នកកើតនៅថ្ងៃសៅរ៍

សត្វ​លើករាសីចក្រ : នាគ

ទិស​នាំ​សំណាង៖ និរតី

បុគ្គលិកលក្ខណៈអ្នកកើតថ្ងៃសៅរ៍៖ អ្នកឆ្លាត រហ័សរហួន និងមានការតាំងចិត្តខ្ពស់ បើអ្នកប៉ងធ្វើអ្វីមួយអ្នក​នឹង​ខិត​ខំ​ធ្វើ​ឲ្យ​ទាល់តែបានសម្រេច​។ តែចំណុចដែលគួរឲ្យកត់សម្គាល់មួយទៀត ជាមួយនឹងទំនុកចិត្តលើខ្លួនឯងខ្ពស់ ធ្វើឲ្យអ្នកពិបាកក្នុងការធ្វើការជាមួយអ្នកដទៃ ភាគច្រើនចូលចិត្តធ្វើអ្វីតែម្នាក់ឯង ពេលខ្លះហាក់ដូចជាឯកោតែអ្នកនៅតែធ្វើវាបានយ៉ាងល្អ ៕

ប្រភព៖ បរទេស/កែសម្រួល៖ Knongsrok