ទឹកព្រះទ័យដ៏ថ្លៃថ្លា! ខណៈកំពុងកាន់ទុក្ខដែរ តែព្រះនាងតូច ចេនណា នៅតែទៅចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធិរីកា ដែលបាត់បង់អ្នកមានគុណត្រឹមតែមួយប៉ព្រិចភ្នែក

ភ្នំពេញ ៖ នៅរសៀលថ្ងៃនេះ ព្រះនាងតូចចេនណា បានយាងទៅចូលរួម ​និងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ កញ្ញា សុវត្ថិឌី ធិរីកា និងគ្រួសារ ដែលបានបាត់បង់ឪពុកម្ដាយក្នុងគ្រោះថ្នាក់ចរាចណ៍កាលពីថ្ងៃទី ១៧ ខែឧសភា ២០២២ នេះជាព្រឹត្តិការណ៍ដ៏គួរឱ្យតក់ស្លុតបំផុត ដែលត្រឹមតែមួយប៉ព្រិចភ្នែក ត្រូវបាត់បង់អ្នកមានគុណដល់ទៅពីរនាក់ក្នុងពេលតែមួយ។

ក្នុងនោះដែរ ព្រះនាងតូច នរោត្តម ចេនណា មានទឹកព្រះទ័យដ៏ថ្លៃថ្លា ខណៈពេលដែល ព្រះនាងក៏កំពុងតែកាន់មរណទុក្ខជីដូនដូចគ្នា ប៉ុន្តែ ដោយសេចក្ដីស្រឡាញ់រាប់អាន និងអាណិតដល់ ធិរិកា ក៏ដូចជា ការយល់ពីអារម្មណ៍នៃការបាត់បង់នេះច្បាស់ ព្រះនាងតូច ក៏បានទៅចូលរួមផ្ទាល់នៅក្នុងថ្ងៃនេះ​។

281607282_545218643635118_1211115494337025725_n

យ៉ាងណាមិញ នៅក្នុងគេហទំព័រផ្លូវការរបស់ព្រះនាង ក៏បានបង្ហោះនូវរូបប៉ុន្មានសន្លឹក ជាមួយនឹងខ្លឹមសារថា ៖

ត្បិតតែពេលនេះជាពេលដែលខ្ញុំកំពុងកាន់មរណទុក្ខជីដូនខ្ញុំក៏ពិតមែន តែដោយបានឃើញដំណឹងដ៏រន្ធត់នៃមរណភាពរបស់ឪពុកម្តាយបងស្រី សុវត្ថិឌី ធិរីកា ធ្វើអោយខ្ញុំស្លុតរន្ធត់ចិត្តជាខ្លាំង ពូមីងគឺជាមនុស្សល្អ ស្លូតបូតណាស់ ហើយក៏បណ្តាលអោយខ្ញុំសម្រេចចិត្តថា ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារបងស្រី ក្នុងនាមជាអ្នកសិល្បៈដូចគ្នា នៅកន្លែងប្រារព្ធបុណ្យសពផ្ទាល់តែម្តង ក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

បងស្រីធិរីកា ខ្ញុំពិតជាបានយល់ច្បាស់នូវអារម្មណ៍នៃការចាកចេញគ្មានថ្ងៃត្រឡប់វិញរបស់អ្នកជាទីស្រឡាញ់។ បងស្រីបាត់បង់អ្នកជាទីស្រឡាញ់ដល់ទៅពីរនាក់ក្នុងពេលតែម្តង ជាអ្វីដែលពិបាកទទួលយកបំផុត សម្រាប់រូបខ្ញុំ ខ្ញុំបាត់បង់ជីដូនដែលខ្ញុំអោប ខ្ញុំថើបរាល់ថ្ងៃ ជីដូនដែលមានព្រះព្រហ្មវិហារធម៌ ទ្រូងខ្ញុំមានទម្ងន់ទុក្ខធ្ងន់ហួសប្រមាណណាស់ទៅហើយ ចុះទម្រាំបងស្រីវិញ តើក្នុងទ្រូងមានសមានទុក្ខធ្ងន់ប៉ុនណាទៅ។ ការបាត់បង់នេះ ជាការឈឺចាប់ដ៏ធំបំផុត ទុក្ខទាំងប៉ុន្មាន មានពេញទ្រូង ដែលមិនអាចរាស់បាន ទោះបីជាយើងយំរីងខះអស់ទាំងខ្លួន ក៏ពួកគាត់មិនអាចអោយគាត់ត្រឡប់មកវិញបានដែរ។

ខ្ញុំគ្មានអ្វីចូលរួមក្រៅពីជួយរំលែកទុក្ខសោកដ៏ក្រៀមក្រំនេះ និងសុំអោយបងស្រីរឹងមាំឡើង លោកម្តាយនិងលោកឪពុករបស់បងស្រី និងទៅដល់ឋានសួគ៌សុគតិភព ហើយពួកគាត់និងតាមថែរក្សាបង និងក្រុមគ្រួសារជាមិនខាន។


១

២

៣

៤

Photo by : #NCJ #CheaSokheng #ក្រុមព្រះសុរិយា