ឃើញរូបអ្វីមុនគេ អាចដឹងថាអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈបែបណា!

តោះមកធ្វើការសាកល្បងហ្គេមចិត្តសាស្រ្តមួយនេះ "តើអ្នកឃើញរូបភាពអ្វីនៅក្នុងរូបភាពនេះ" ដែលនឹងអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកបាន។ អ្នកប្រហែលជាមិនធ្លាប់ដឹងពីមុនមកទេថា រូបភាពមានលក្ខណៈសាមញ្ញតែអាចទាយចិត្តអ្នកបាន។

ដូច្នេះក្រឡេកមើលរូបភាពខាងក្រោម តើរូបភាពអ្វីដែលអ្នកបានឃើញមុនគេ ?

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI3OTQxL3Rlc3QtdGVzdC02MDB4NDIzLTFfMS5qcGc=

១. ដើមឈើ

២. សត្វស្វា

៣. សត្វតោ

៤. សត្វត្រី

បន្ទាប់ពីជ្រើសរើសហើយ ចូរអានការទស្សន៍ទាយខាងក្រោមនេះ ៖


១. ដើមឈើ

អ្នកជាមនុស្សជឿជាក់លើខ្លួនឯង ដោយអ្នកតែងតែធ្វើការសម្រេចចិត្តដោយផ្អែកលើការគិតជាជាងវិចារណញាណ ហើយជារឿយៗអ្នកក៏តែងតែធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិត។ ទោះយ៉ាងណាក៏ដោយ ប្រហែលជាពេលខ្លះ អ្នកមិនចង់ធ្វើតាមអ្វីដែលអ្នកគិតថាគួរតែធ្វើទេ ព្រោះវាអាចនឹងប៉ះពាល់ដល់ចិត្ត និងសុភមង្គលមនុស្សដែលនៅជុំវិញអ្នក ដោយសារតែអ្នកត្រូវតែជ្រើសរើសអ្វីដែលអ្នក “ត្រូវធ្វើ” លើអ្វីដែលអ្នក “ចង់ធ្វើ” ហើយអ្នកក៏មិនចូលចិត្តប្រថុយដែរ។ តែប្រសិនបើអ្នករៀនសាកល្បងអ្វីដែលប្រថុយប្រថាន វាអាចល្អផងដែរ ដោយសារតែអ្នកអាចរៀនពីកំហុសរបស់អ្នកបាន។

២. សត្វស្វា

ប្រសិនបើអ្នកឃើញសត្វស្វា មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ អ្នកមិនខ្លាចប្រឈមមុខនឹងបញ្ហាទេ ព្រោះអ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់។ ការរំពឹងទុកខ្ពស់ចំពោះខ្លួនឯង អ្នកតែងតែគិតដល់អ្នកដទៃជាមុនជានិច្ច ហើយក៏មានសមត្ថភាពក្នុងការអប់រំខ្លួនឯង ដើម្បីអភិវឌ្ឍសក្តានុពលខ្លួនឯងឱ្យកាន់តែប្រសើរផងដែរ។

៣. សត្វតោ

ប្រសិនបើអ្នកឃើញសត្វតោ អ្នកមានទំនោរធ្វើការសម្រេចចិត្តដោយផ្អែកលើវិចារណញាណរបស់អ្នក។ អ្នកជាមនុស្សរីករាយ ប៉ុន្តែប្រហែលភាពរីករាយ និងអ្វីដែលអ្នកតែងតែយល់ថាល្អនោះ ប្រហែលជាអ្នកដទៃមិនបានគិតបែបនេះដូចអ្នកឡើយ។ ជួនកាលការគិតតែលើចិត្តខ្លួនឯងពេក ​អាច​នឹង​ប៉ះពាល់​ដល់​អ្នក​ដទៃ​ទៀត​ផង។ មួយវិញទៀតអ្នកចង់មានភាពជោគជ័យណាស់ ហើយ​នឹង​មិន​បោះ​បង់​អ្វីដែលខ្លួនឯងចង់បានងាយៗនោះ​ទេ ប្រសិន​បើអ្នកមិនទាន់អាចធ្វើវាបាន ឬទទួលបានភាពជោគជ័យក៏ដោយ។

៤. សត្វត្រី

ប្រសិនបើអ្នកឃើញត្រី វាអាចមានន័យថាអ្នកកំពុងលាក់ពីសមត្ថភាពពិតរបស់អ្នក ដោយសារតែអ្នកមានទំនោរប្រព្រឹត្តខុសពីមនុស្សជុំវិញខ្លួន។ អ្នក​មាន​លក្ខណៈ​ខុសៗប្លែកពី​គ្នា​ពេល​អ្នក​នៅ​ម្នាក់​ឯង ដែលពេលខ្លះប្រហែលជាអ្នកគិតថាអ្នកដ៏ទៃមិនយល់ពីអ្នក  ដូច្នេះ​ហើយ​អ្នក​មិន​ចង់​បង្ហាញ​ពី​ភាពពិត​របស់​អ្នក​ទេ ។ ប៉ុន្តែ​តាម​ពិត​អ្នក​ជា​មនុស្ស​មាន​ចរិត​ល្អ  ព្រោះអ្នកដឹងថាអ្វីល្អអ្វីអាក្រក់ អ្វីខុសអ្វីត្រូវ តែដោយសារ​អ្នក​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​ពិតរបស់​អ្នក វា​អាច​នឹង​ពិបាក​សម្រាប់​អ្នក​ដទៃ​ក្នុង​ការ​មានទំនាក់ទំនងជាមួយអ្នកបន្តិច ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក