ជីវិតរៀបការអាចហៅថាជាជីវិតជោគជ័យមួយនៅក្នុងទំនាក់ទំនងស្នេហា តែការរៀបការមិនមែន Happy Ending ដូចអ្នកគិតទេ ។ ក្រោយរៀបការអ្នកនឹងជួបរឿងជាច្រើនដែលត្រូវប្រឈមមុខ ជាពិសេសអាចនឹងមានបញ្ហានៅក្នុងទំនាក់ទំនងជីវិតប្តីប្រពន្ធក៏ដថាបាន។
តោះមកលេងហ្គេមចិត្តសាស្ត្រមួយនេះ អាចដឹងថាអ្វីជាបញ្ហាជីវិតក្រោយរៀបការរបស់អ្នក ៖
# សំណួរ៖ ប្រសិនជាអ្នកជាអ្នកនិពន្ធ តើអ្នកនឹងសរសេររឿង "Cinderella" នៅក្នុងភាគបន្ទាប់ជាសាច់រឿងបែបណា ក្នុងចំណោមសាច់រឿងទាំង ៤ខាងក្រោមនេះ ៖
A. Cinderella ឯកាម្នាក់ឯង ព្រោះព្រះអង្គម្ចាស់រវល់ជាមួយរាជកិច្ច ។
B. សង្គ្រាមជាមួយប្រទេសជិតខាងបានផ្ទុះឡើង ហើយ Cinderella ដែលមានប្រាជ្ញា និងភាពក្លាហាន បានក្រោកឈរការពារប្រទេសជាមួយព្រះអង្គម្ចាស់ ។
C. ព្រះអង្គម្ចាស់លួចលាក់ស្រឡាញ់នារីវ័យក្មេងម្នាក់ក្បត់ចិត្ត Cinderella ហើយ Cinderella ក្លាយជាមេធ្មប់ដើម្បីធ្វើបាបអ្នកដែលក្បត់ចិត្តទាំង ២ ។
D. ព្រះអង្គម្ចាស់មានប្អូនប្រុសដែលកំពុងតែដណ្តើមរាជ្យ ហើយ Cinderella បានក្លាយជាជំនួយការ និងជួយជ្រោមជ្រែងព្រះអង្គម្ចាស់ ។
បន្ទាប់ពីជ្រើសសាច់រឿងមួយហើយ ចូរអានចម្លើយខាងក្រោមនេះ
A. បញ្ហាស្នេហា
អ្នកអាចនឹងក្លាយជាមនុស្សស្រីឯកា ដោយសារតែប្តីរបស់អ្នកតែងតែរវល់ ទុកអ្នកចោល ដោយសារតែមមាញឹកនឹងការងារបន្ថែមម៉ោង និងការងារខាងក្រៅផ្សេងៗសំខាន់ជាងអ្នក។ អ្នកអាចមើលថែសម្រស់ខ្លួនឯងផង ដើម្បីឱ្យប្តីរបស់អ្នកនឹកគិតដល់អ្នកខ្លះ និងមិនទុកអ្នកចោល ហើយប្រយ័ត្នប៉ះចំប្តីដែលពូកែសម្តីផ្អែមល្ហែមលួងលោកបោកចិត្តអ្នក។
ដើម្បីកុំឱ្យជីវិតរៀបការមានបញ្ហា អ្នកគួរតែជ្រើសរើសបុរសដែលស្រលាញ់គ្រួសារ គិតគូពីអ្នកផ្ទះ មានការងារងាយៗមិនសូវរវល់ច្រើន និងដឹងពីការរស់នៅក្នុងជីវិតប្តីប្រពន្ធបែបណាដែលមានក្តីសុខ ចៀសវាងការចំណាយពេលវេលាជាមួយគ្នាមានតែភាពធុញទ្រាន់ ។
B. មានបញ្ហាជាមួយនឹងការបែកផ្ទះគ្នារស់នៅ
អ្នកជាប្រភេទស្រីដ៏ស្វាហាប់ ពូកែប្រកួតប្រជែង មានសមត្ថភាព និងរឹងមានៈបន្តិចហើយ ហើយអ្នកមិនសូវជាចេះការងារផ្ទះ ឬចំណាយពេលសម្រាប់ការងារក្នុងផ្ទះនោះទេ ។ ។ ប្រសិនបើអ្នកងប់ងល់នឹងការងាររបស់អ្នកហើយ អ្នកប្រហែលជាមិនមានពេលមើលថែគ្រួសារអ្នកទេ។ ដូចគ្នានេះជីវិតគូស្វាមីភរិយារបស់អ្នកអាចនឹងមានបញ្ហា ជម្លោះ និងការចង់ចាញ់ឈ្នះជាមិនខាន។
ដើម្បីការពារកុំឱ្យជីវិតគ្រួសារអ្នកមានបញ្ហា អ្នកគួរតែជ្រើសរើសបុរសដែល ម៉ត់ចត់ កក់ក្តៅ និងមានចរិតចាស់ទុំ ដែលអាចមើលថែអ្នក និងអាចសម្របនឹងចរិតលក្ខណៈរបស់អ្នកបាន ម្យ៉ាងទៀតបុរសនោះគួរតែជាបុរសចិត្តធ្ងន់ ចេះមេត្តា អត់ឱន និងចេះយល់ចិត្តអ្នកកាន់តែច្រើននោះជីវិតគ្រួសារអ្នកនឹងមិនមានបញ្ហានោះទេ។
C . បញ្ហាប្រចណ្ឌហួងហែង
អ្នកព្រួយបារម្ភថាប្តីរបស់អ្នកមានចិត្តក្បត់ ខ្លាចគាត់លួចលាក់មានស្រីថ្មី ព្រោះតែអ្នកកើតចិត្តសង្ស័យច្រើន និងចង់បានបុរសជាប្តីជាកម្មសិទ្ធផ្តាច់មុខដែលអ្នកបារម្ភហួងហែងខ្លាំងបំផុត។ អ្នកជាមនុស្សស្រីចិត្តក្តៅ មានចិត្តប្រចណ្ឌច្រើន ដែលអ្នកគួរតែរៀនអត់ធ្មត់ខ្លះទៅ។ បញ្ហាម្យ៉ាងទៀតនោះគឺ អ្នកអាចនឹងមានបញ្ហាជាមួយម្តាយក្មេករបស់អ្នក ដោយសារតែចរិតបារម្ភហួងហែងរបស់អ្នកតែម្តងនិងជាបញ្ហាដែលគូស្វាមីភរិយាជាច្រើននៅលើពិភពលោកសុទ្ធតែជួបប្រទះសឹងតែគ្រប់គ្នា។
ដូច្នេះដើម្បីការពារកុំឱ្យមានបញ្ហាបែបនេះកើតឡើងអ្នកគួរតែសង្កត់ចិត្ត និងកុំហួងហែងស្វាមីខ្លាំងពេក ពិសេសប្រសិនជាដឹងថាអ្នកអាចនឹងមានបញ្ហាជាមួយម្តាយក្មេក អ្នកគួរតែព្យាយាមរក្សាចម្ងាយពីម្តាយក្មេកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
D . បញ្ហាហិរញ្ញវត្ថុ
អ្នកជាមនុស្សស្រីដែលតែងតែគិតពីរឿងលុយកាក់ និងការគិតពីបញ្ជីគណនីចំណេញ និងខាតយ៉ាងម៉ត់ចត់។ ប្រសិនបើអ្នកគិតថាអ្វីដែលអ្នកអាចចំណេញបានច្រើន និងច្រើនជាងអ្នកដទៃ អ្នកនឹងមិនបណ្តោយឱ្យបាត់បង់ឱកាសរកលុយណាមួយឡើយ។ ដូច្នេះគួរតែប្រយ័ត្នប្រយែងកុំឱ្យខ្លួនឯងឈ្លក់វង្វេងនឹងលុយកាក់ មាសប្រាក់ និងទ្រព្យសម្បត្តិជ្រុលខ្លាំងពេក។ ពិសេសដើម្បីកុំឱ្យជីវិតគ្រួសារមានបញ្ហាអ្នកគួរតែរៀនពិភាក្សាជាមួយស្វាមីរបស់អ្នកឱ្យបានច្រើនមុននឹងធ្វើអ្វី ជាពិសេសកុំឱ្យមានការឈ្លោះប្រកែកគ្នារឿងលុយកាក់ ឬទ្រព្យសម្បត្តិនៃការទទួលមរតកជាដើម ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក