ជ្រើសផ្លូវមួយដឹងពីជោគវាសនា ផ្លូវអនាគតខាងមុខអ្នកនឹងទៅជាយ៉ាងណា

មនុស្សម្នាក់ៗសុទ្ធតែមានទិសដៅអនាគតរៀងៗខ្លួន តែគ្រាន់តែយើងមិនដឹងថាតើនៅថ្ងៃមុខជីវិតយើង បត់ឆ្វេង ឬបត់ស្តាំ រលូន ឬក៏ចេះតែជួបឧបសគ្គណាមួយ។ យ៉ាងណាមិញហ្គេមចិត្តសាស្រ្តខាងក្រោមនេះ​អាចផ្តល់ជាសញ្ញា​នៃ​អនាគត​របស់អ្នក។

សំណួរ៖ មានផ្លូវ ៣ នៅពីមុខអ្នក តើអ្នកនឹងជ្រើសរើសទៅតាមផ្លូវមួយណា? សូមជ្រើសរើសផ្លូវមួយ ដោយប្រើវិចារណញាណ ៖

DXkZ 5Uu

បន្ទាប់ពីជ្រើសផ្លូវមួយរួច តោះយើងខ្ញុំនឹងបង្ហាញពីអនាគតរបស់អ្នកដូចខាងក្រោមនេះ ៖

A. ទិសដៅដែលមានសុវត្ថិភាព និងរឹងមាំជាងមុន


ផ្លូវកោងតំណាងឱ្យចំណុចរបត់នៃជោគវាសនា ដែលត្រូវគិតឡើងវិញអំពីទិសដៅនៃជីវិត។ ទិសដៅខាងឆ្វេងតំណាងឱ្យអតីតកាល ដែលបានកន្លងផុត ហើយប្តូររបត់អ្វីដែលល្អប្រសើរជាងមុន តែប្រហែល​ជា​អ្នកត្រូវខំ​ប្រឹង​បន្តិច​ហើយ​ ។ ចាប់ពីពេលនេះតទៅ អ្នកអាចនឹងផ្លាស់ប្តូរផែនការជីវិតរបស់អ្នកថ្មី ចេះដឹងពីវិធីនៃជីវិតពិសេសថ្មី ដែលអាចនាំអ្នកទៅកាន់ទិសដៅសុវត្ថិភាព និងរឹងមាំឆាប់ៗនេះ ហើយត្រូវឱ្យតម្លៃទៅលើអ្វីដែលអ្នកមាននៅពេលនេះផង។

B. ផ្លូវជីវិតនៅល្អដដែលមិនសូវមានការផ្លាស់ប្តូរច្រើន

ផ្លូវត្រង់មានន័យថា ជោគវាសនារបស់អ្នកនឹងដំណើរការល្អ ហើយអ្នកនឹងបន្តប្រើប្រាស់បទពិសោធន៍ជីវិតរបស់អ្នកពេលនេះ ដើម្បីបន្តដំណើរទៅមុខទៀត។ ប្រសិនបើអ្នកព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្នរបស់អ្នក កុំបារម្ភ ត្រូវតែរឹងមាំ ហើយជឿជាក់​លើ​ខ្លួន​ឯង​ហើយ​បន្តដំណើរ​ទៅ​មុខទៀត។ លើស​ពី​នេះ​ទៅ​ទៀត ពេលនេះអ្នកប្រហែលជាកំពុងតែមាន​ផ្លូវ​ជីវិត​ដ៏​ល្អ​ដែល​អ្នក​ពិត​ជា​ចង់​បាន ហើយអនាគត​របស់​អ្នក​នឹង​ភ្លឺ​ចែងចាំង​ទៅ​ថ្ងៃ​អនាគត។

C. ផ្លូវដែលមានបញ្ហាប្រឈមថ្មី

អ្នកដែលបានជ្រើសរើសផ្លូវកោងដែលបត់ទៅខាងស្តាំ បានន័យថាចំណុចរបត់នៃជីវិតរបស់អ្នកកាន់តែខិតជិតមកដល់ហើយ។ ដោយទិសដៅទៅខាងស្តាំតំណាងឱ្យអនាគត និងវិជ្ជមាន។ អ្នកប្រហែលជាកំពុងមានអារម្មណ៍ថាមានសញ្ញានៃការផ្លាស់ប្តូរជោគវាសនាបានមកដល់ហើយ ដោយអ្នកនឹងជួបនឹងប្រកួតប្រជែងថ្មី និងការប្រឹងប្រែងជាមួយនឹងជោគវាសនាយ៉ាងខ្លាំងក្លា។ តែនេះប្រហែលជាមានអ្វីដែលល្អនឹងកើតឡើងឆាប់ៗ ដែលនេះជាជំហានដំបូងទៅកាន់ផ្លូវថ្មីមួយ ដូចពាក្យចាស់ថា « នឿយមុនស្រណុកក្រោយ » ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក