តេស្តចិត្តសាស្រ្ត! តើអ្នកឃើញរូបអ្វីមុនគេ នៅពេលដែលអ្នកសម្លឹងមើលផ្ទាំងរូបភាពនេះភ្លាម?

HWELHR2ZOFAXRKXDYQ37THILPU

១.​ ស្ត្រីនៅលើថ្ម

បើអ្នកប្រទះឃើញរូបស្ត្រីនៅលើថ្មមុនគេ នោះបង្ហាញថាអ្នកមានទំនោរចាប់អារម្មណ៍ទៅលើមនុស្សដែលមានភាពអំណួតអួតអាង។ មានចំណុចពិសេសម៉្យាងពីមនុស្សដែលអួតក្អេងក្អាង ដែលអ្នកអាចនឹងចាប់អារម្មណ៍ខ្លាំងដល់ថ្នាក់ងើបមុខមិនរួច។

អ្នកត្រូវចាំចងថា ភាពទុកចិត្តគឺខុសពីអំណួត។ វាជារឿងល្អដែលអ្នកទុកចិត្តលើខ្លួនឯង ក៏ប៉ុន្តែអ្នកក៏គួរតែមើលឃើញអ្នកដទៃនៅក្នុងកែវភ្នែកអ្នកផងដែរ។

២. ទូកក្តោង

បើអ្នកប្រទះឃើញរូបទូកក្តោងមុនគេ នោះវាបង្ហាញថាអ្នកចាប់អារម្មណ៍ទៅលើមនុស្សដែលមានភាពបះបោរ ឬផ្សងព្រេង។ អ្នកច្រណែននឹងមនុស្សទាំងនោះដោយសារតែ ពួកគេធ្វើដំណើរផ្សងព្រេងបាន ដោយមិនគិតពីទំនួលខុសត្រូវរបស់គេនោះទេ។

អ្នកត្រូវចាំថា ភាពក្លាហានរបស់មនុស្សប្រភេទនេះ វាគួរឲ្យទាក់ទាញមែន ក៏ប៉ុន្តែបើគេអាចបោះបង់ចោលទំនួលខុសត្រូវរបស់គេហើយនោះ គេក៏អាចបោះបង់ចោលអ្នកនៅគ្រាលំបាកបានដែរ។


៣. មុខមនុស្សប្រុសចំណាស់

បើអ្នកប្រទះឃើញមុខមនុស្សប្រុសចំណាស់មុនគេ នោះបង្ហាញថាអ្នកមានទំនោរចាប់អារម្មណ៍ទៅលើមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍របស់គេបាន។ អ្នកជាមនុស្សដែលចូលចិត្តប្រើប្រាស់ និងបង្ហាញអារម្មណ៍ជ្រៅរបស់អ្នក ដូចនេះអ្នកចង់បានដៃគូរដែលមានបេះដូងថ្ម ពោលគឺគេចេះគ្រប់គ្រងទាំងអារម្មណ៍របស់ខ្លួន ស្របពេលដែលគេកំពុងគ្រប់គ្រងអារម្មណ៍របស់អ្នកដែរ។

អ្នកត្រូវចាំថា ភាពម៉ឺងម៉ាត់ និងការគាំទ្រទាំងឡាយមិនមែនត្រូវតែមិនបូករួមនូវអារម្មណ៍ឡើយ។ អ្នកនឹងរកឃើញមនុស្សម្នាក់ដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួន តែក៏ចេះប្រើប្រាស់ និងបញ្ចេញអារម្មណ៍របស់ខ្លួនយ៉ាងខ្លាំងដែរ។ នៅពេលនោះអ្នកក៏ត្រូវឈរគាំទ្រគេ ដូចដែលគេធ្វើចំពោះអ្នកដូចគ្នា។

៤. កប៉ាល់នៅពីចម្ងាយ

បើអ្នកប្រទះឃើញរូបកប៉ាល់នៅពីចម្ងាយមុនគេ នោះបង្ហាញថាអ្នកមានទំនោរចាប់អារម្មណ៍ទៅលើមនុស្សដែលឆាប់ខឹង។ ចំណុចខ្សោយរបស់អ្នកគឺ អ្នកពេញចិត្តទៅលើមនុស្សដែលបណ្តោយឲ្យអារម្មណ៍របស់គេរត់ពេញខ្លួនគេ ពោលគឺទោះបីជាអារម្មណ៍គេល្អ ឬមិនល្អក្តី ឲ្យតែអ្នកដែលមិនគ្រប់គ្រងទៅលើវា គឺជាមនុស្សដែលទាក់ទាញអ្នក ជាពិសេសគឹមនុស្សដែលឆេវឆាវ។​

អ្នកត្រូវចាំថា ការខឹងក្រោតជារឿងធម្មតារបស់មនុស្សលោក។​ បើសិនជាដៃគូរអ្នកឆេវឆាវរួច ចេះគ្រប់គ្រង​ នោះវាជារឿងល្អ ក៏ប៉ុន្តែបើកំហឹងរបស់គេធ្វើឱ្យអ្នកភ័យខ្លាចទៅវិញនោះ វាជារឿងអាក្រក់ហើយ ដែលអ្នកគួរតែចរចារជាមួយដៃគូរឱ្យកែរប្រែដើម្បីគ្នា៕