ខែនេះ នៅសល់រយៈពេលតែ ៧ ថ្ងៃទៀតប៉ុណ្ណោះ ទំព័រខែថ្មីខែកក្កដានឹងចូលមកដល់។ បើតាមហោរាសាស្រ្តក្បួនទស្សន៍ទាយឆ្នាំទាំង ១២ បានដំណាលថាអ្នកកើតឆ្នាំទាំង ៣ ខាងក្រោមនឹងមានរាសីឡើងខ្ពស់ត្រដែតនៅចន្លោះថ្ងៃទី ២៤ ដល់ ៣០ មិថុនា៖
អ្នកកើតឆ្នាំជ្រូក - កុរ
រយៈពេល ៧ ថ្ងៃចុងក្រោយ នៃខែមិថុនា លុយនឹងហូរចូលហោប៉ៅ អ្នកកើតឆ្នាំជ្រូកច្រើនដូចទឹកបាក់ទំនប់ ហើយជោគវាសនារបស់ពួកគេ ក៏នឹងទទួលបានដំណឹងល្អច្រើនដែលនឹងលេចចេញមកជាបន្តបន្ទាប់។ ដូច្នេះអ្នកត្រូវតែខិតខំចាប់យកឱកាសទាំងនោះឲ្យបានល្អផង។
នៅក្នុងកិច្ចការងារ ការរកស៊ី មិនមានអ្វីដែលត្រូវព្រួយបារម្ភច្រើនឡើយ ព្រោះអ្នកនឹងទទួលបានទំនុកចិត្តពីអតិថិជនបន្ថែមទៀត ហើយរាល់បញ្ហាដែលជួបប្រទះ ក៏នឹងអាចដោះស្រាយបានយ៉ាងឆាប់រហ័ស។
អ្នកកើតឆ្នាំមមី - សេះ
នៅ ៧ ថ្ងៃចុងក្រោយនៃខែនេះ ពោរពេញដោយសំណាងសម្រាប់អ្នកកើតឆ្នាំមមី ដោយមានមនុស្សល្អតាមមកជួយថែរក្សា តាមមកជួយពេលនេះជួបបញ្ហា មិនឲ្យអ្នកលំបាកតែឯងនោះទេ។នៅកន្លែងធ្វើការ មានឱកាសច្រើនក្នុងការឡើងមុខតំណែងតួនាទី ព្រោះមានថ្នាក់លើជឿជាក់និងមើលឃើញពីសមត្ថភាពពិតរបស់អ្នក។
លាភសំណាងដូចត្រូវបានគេតំរៀបជាជួរ ងាកទៅឆ្វេងក៏ឃើញ ស្តាំក៏ឃើញ សំខាន់ឲ្យតែអ្នកចេះចាប់យកឱកាសនេះឲ្យបានល្អ នោះលុយនឹងហូរចូលច្រើន។ ចំពោះទំនាក់ទំនងស្នេហា គឺមានភាពផ្អែមល្ហែមបន្តឲ្យគ្រប់គ្នាច្រណែននឹងអ្នក ហើយបើអ្នកអត់គូត្រៀមខ្លួនទៅ អាចនឹងជួបគូពិតក្នុងជីវិតឆាប់ៗខាងមុខ។
អ្នកកើតឆ្នាំឆ្លូវ - គោ
សម្រាប់អ្នកកើតឆ្នាំឆ្លូវ នៅ ៧ ថ្ងៃ ចាប់ពី ២៤ ដល់ ៣០ មិថុនានេះ អ្នកនឹងមានមនុស្សមកផ្តល់ប្រយោជន៍ធំឲ្យ ហើយគេដូចជាកម្លាំងចិត្ត និងកម្លាំងស្មារតីជំរុញឲ្យអ្នកសម្រេចការងារជោគជ័យដ៏គួរឲ្យកត់សម្គាល់មួយ។
បញ្ហាទាក់ទងនឹងលុយកាក់ឈប់បារម្ភទៅ អ្នកអាចនឹងដោះស្រាយបាននៅពេលដ៏ខ្លីខាងមុខ តែត្រូវប្រយ័ត្នរឿងមួយ គឺការសម្រេចចិត្តផ្សេងៗជាមួយហ្វូងមនុស្សច្រើន ព្រោះអាចជានាំផលអវិជ្ជមានមកដល់ជីវិតអ្នក បើសម្រេចចិត្តខុសក្នុងពេលនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក