បើតាមក្បួនហោរាសាស្រ្តបានទស្សន៍ទាយជោគជតារាសីសម្រាប់អ្នកកើតឆ្នាំ ៣ ដែលនឹងមានរាសីឡើងខ្ពស់ត្រដែត នៅចន្លោះរយៈពេល ៤៥ ថ្ងៃបន្ទាប់ រាប់ចាប់ពីថ្ងៃទី ២៥ មិថុនាខាងមុខតទៅ៖
អ្នកកើតឆ្នាំខាល - ខ្លា
មនុស្សដែលកើតឆ្នាំខាល គឺរមែងជាមនុស្សឈ្លាសវៃ រហ័សរហួន ដោយពួកគេតែងតែមានគោលដៅដឹកនាំ ត្រួសត្រាយផ្លូវខ្លួនឯងឲ្យទទួលបានភាពរីកចម្រើនជាបន្តបន្ទាប់។ ដូច្នេះពួកគេគឺជាមនុស្សដែលច្រើនតែមានសំណាង មិនខ្វះលុយចាយនោះទេ។
ដោយឡែកនៅចន្លោះពេល ៤៥ ថ្ងៃ រាប់ពីថ្ងៃទី ២៥ មិថុនា ចុងខែនេះ គឺពួកគេនឹងជួបតែសេចក្តីសុខ ហើយទទួលបានលាភសំណាងពរជ័យច្រើនមកក្នុងជីវិត ហើយក៏មានគេស្រលាញ់គាំទ្រ នៅសកម្មភាពដែលបម្រុងនឹងធ្វើ។ រាសីស្តេចខ្លា មិនស្រុតចុះទេ គឺហោះឡើងទៅលើជានិច្ច ហើយត្រជាក់ត្រជំដូចមហាសមុទ្រសាគរ។
អ្នកកើតឆ្នាំរកា - មាន់
តាមពិតទៅនៅខែឧសភា-មិថុនា អ្នកកើតឆ្នាំរកា បានជាប់ក្នុងបញ្ជីឆ្នាំឡើងរាសីសឹងតែរាល់សប្តាហ៍ តែនៅចន្លោះ ៤៥ ថ្ងៃខាងមុខនេះ ពួកគេអាចមានឱកាសក្លាយជាអ្នកដឹកនាំ ក្លាយជាថៅកែធំ ក្នុងអាជីពការងារ ឬស្ថាប័នណាមួយទៀតផង។
ក្រៅពីនេះ មនុស្សដែលកើតឆ្នាំរកា បន្ទាប់ពីទទួលបានការផ្លាស់ប្តូរធំក្នុងជីវិតហើយ ទៀតសោតក៏នឹងធ្វើឲ្យមនុស្សជាច្រើនច្រណែនចង់បានជីវិតដូចអ្នក ព្រោះអ្នកដទៃខ្លះគេខំដូចជាអ្នកដែរ តែវាសនាគេមិនអំណោយទាននៅពេលនេះ ទើបគេមិនអាចសម្រេចបំណងធំបាន។
អ្នកកើតឆ្នាំទន្សាយ - ថោះ
អ្នកកើតឆ្នាំថោះ គឺនឹងមានភាពរលូន ដោយសារមានគេជួយជ្រោមជ្រែងច្រើននៅពេលខាងមុខ។ ក្នុងរយៈពេល ៤៥ ថ្ងៃ ហៀរចូលដល់ខែក្រោយ សម្រាប់អ្នកកើតឆ្នាំថោះ នឹងមានសំណាងចូលមកផ្ទួនៗ ដោយមានមិត្តរួមការងារស្រលាញ់ចូលចិត្ត មានថ្នាក់លើសរសើរឲ្យតម្លៃខ្ពស់។
បើក្នុងកិច្ចការងាររកស៊ីបោះទុនធំ នឹងមានកុងត្រាលុយមូលចូលមកដល់ ហើយបញ្ហាស្មុគស្មាញផ្នែកទ្រព្យទាំងឡាយនឹងរសាត់បាត់អស់។ តែបានលុយកាន់នឹងដៃហើយ កុំចាយខ្ជះខ្ជាយពេល រៀនសន្សំទុកខ្លះផង កាន់តែសន្សំអ្នកនឹងកាន់តែឃើញលាភចូលច្រើនៗ។
អ្នកកើតឆ្នាំវក - ស្វា
ឆ្នាំវក ក៏ស្ថិតក្នុងមហាឆ្នាំទាំង ៤ ដែលមានលាភសំណាងខ្ពស់នៅពេល ៤៥ ថ្ងៃខាងមុខផងដែរ ដោយពួកគេនឹងអាចបង្កើតជោគជ័យជាដុំកំភួនក្នុងអាជីពការងារ ការរកស៊ី ពោលនាំចំណូលចូលផ្ទះបានច្រើន ជាងរយៈពេលជាង ១ ខែមុន។
ទៅមើលទំនាក់ទំនងស្នេហា អ្នកកើតឆ្នាំវក ក៏នឹងមិនចាំបាច់ខ្វល់ខ្វាយច្រើនដែរ ទោះបើជីវិតនៅលាវ ទៅណាក៏មានគេគោរពស្រលាញ់ ពោលអ្នកមិននៅតែឯងឡើយ។ យ៉ាងណាក៏នឹងមានពេលវេលាដែលអ្នកអាចជួបគូពិតនៅពេលខាងមុខ ដោយអ្នកអាចមានឱកាស មានពេលស្វែងយល់ចិត្ត មុនដុះពន្លកក្លាយជាស្នេហាពោរពេញដោយសុភមង្គល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក