មនុស្សជាច្រើនមិនទាន់ស្គាល់ពីខ្លួនឯងអស់នោះទេ ពេលខ្លះដល់អ្នកដទៃនិយាយមក រៀបរាប់មកក៏ចាប់ផ្តើមកត់សម្គាល់ថា ខ្លួនឯងពិតជាអ៊ីចឹងមែន។
ក្នុងអត្ថបទនេះ យើងនឹងបង្ហាញការធ្វើតេស្តបែបវិទ្យាសាស្រ្តជាមួយអ្នករាល់គ្នា ដោយអ្នកគ្រាន់តែជ្រើសរើសនូវបៀរមួយសន្លឹក ក្នុងចំណោមបៀរទាំង ៣ ដើម្បីទម្លាយឲ្យឃើញថា តើអ្នកជាមនុស្សបែបណា?
សន្លឹកបៀរទី ១
រាប់បានថាជាមនុស្សឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ ក៏ដូចជាភារកិច្ចដែលខ្លួនត្រូវធ្វើ។
និយាយពីការងារវិញ អ្នកចូលចិត្តប្រភេទការងារណាដែលអាចធ្វើដំណើរកម្សាន្តបានច្រើន ហើយទៅកន្លែងថ្មីៗ គឺអ្នករមែងពេញចិត្តបំផុត។ យ៉ាងណាយើងសូមសរសើរនូវភាពរឹងមាំមួយរបស់អ្នកពីធម្មជាតិ នោះគឺទំនួលខុសត្រូវដែលមានគ្រប់ស្ថានការណ៍ទាំងអស់។
សន្លឹកបៀរទី ២
អ្នកជាមនុស្សដែលចេះបារម្ភ យកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន បើទោះបីអ្នកនោះ មិនត្រូវជាអ្វីជិតដិតនឹងអ្នកក៏ដោយ។ អ្នកដែលបាននៅក្បែរអ្នកគេមានអារម្មណ៍ថាកក់ក្តៅ និងសុវត្ថិភាពជានិច្ច។
និយាយក្នុងអាជីពការងារ អ្នកពូកែខាងជំនាញគ្រប់គ្រង មិនថាស្ថាប័នធំតូច ក៏អ្នករមែងអាចធ្វើទៅបាន ឲ្យតែអ្នកមានចិត្តខំប្រឹង មិនខ្ជិលច្រអូស។
សន្លឹកបៀរទី ៣
ជាមនុស្សដែលមានស្ថិរភាព ហើយមានការរៀបចំដោយមានរបៀបរៀបរយ និងតែងតែផ្តោតលើគោលដៅជីវិត។ និយាយពីអាជីពការងារវិញ អ្នកដែលជ្រើសរើសយកសន្លឹកនេះ ភាគច្រើនជាមនុស្សដែលជំនាញខាងគណនេយ្យករ គ្រូបង្រៀន មេធាវី ចុងភៅ និងអ្នករចនាជាដើម៕