ថូមាសជាច្រើន ដែលត្រូវបានអ្នកមានវេទមន្តគេប្រើប្រាស់ក្នុងការសម្លឹងឃើញពីអនាគតកាល ឬជោគវាសនានៃជីវិតរបស់នរណាម្នាក់។ ក្នុងអត្ថបទនេះ យើងសូមឲ្យអ្នកជ្រើសរើសរវាងថូមាស ទាំង ៥ ហើយទៅមើលនូវចម្លើយដែលអ្នកគួរតែទទួលបានដូចខាងក្រោម៖
ថូមាសទី ១
ជ័យជម្នះគឺនៅជុំវិញអ្នកនាពេលខាងមុខ គ្រាន់តែអ្នកចាប់មិនទាន់បាន។ អ្នកនៅរាងស្ទាក់ស្ទើរបន្តិច លើការចាប់ផ្តើមណាមួយ ដ្បិតបើមើលឃើញពីភាគរយជោគជ័យខ្ពស់ក៏អ្នកនៅតែខ្លាចដែរ។
ចូរបញ្ឈប់ភាពខ្លាចរអានេះចោល ហើយត្រូវក្លាហានជាងមុនបន្តិច ព្រោះទេពកោសល្យរបស់អ្នកមានហើយ ចំណេះរបស់អ្នកមានហើយ តែនៅឡើយគឺភាពក្លាហានដែលអ្នកមានស្តួចស្តើងបំផុត។
ថូមាសទី ២
ប្រសិនអ្នកជាមនុស្សដែលមិនទាន់មានគូ តាមរយៈថូមាសនេះ គឺទស្សន៍ទាយមកថា អ្នកនឹងឆាប់ដល់គូហើយ តែបើអ្នកមានគូហើយ ចូរប្រុងប្រយ័ត្ននិងអត់ធ្មត់បន្តិច ព្រោះអាចមានរឿងរកាំរកូសកើតឡើង។
ថូមាសទី ៣
ឆាប់ៗនេះជីវិតអ្នកនឹងទទួលបានអំណោយដ៏ភ្ញាក់ផ្អើលមួយ តែយ៉ាងណាក៏កុំភ្លេចដឹងគុណនូវមនុស្សដែលបានជួយជ្រោមជ្រែងអ្នកកន្លងមក។ ប្រសិនបើអ្នកមានគម្រោងចង់ចាប់ផ្តើមអ្វីថ្មីមួយ អ្នកអាចធ្វើបាននៅពេលនេះ ដោយមិនចាំបាច់បង្អង់យូរទៀតឡើយ។
ថូមាសទី ៤
កុំឈប់ត្រឹមនេះ លទ្ធផលដែលចេញផ្លែផ្កាកៀកនឹងចូលមកដល់ហើយនៅពេលដ៏ខ្លីខាងមុខ។ តែកុំភ្លេចសម្រាកបន្តិចផង ហើយត្រូវដឹងឲ្យច្បាស់ពីទេពកោសល្យពិតប្រាកដរបស់ខ្លួនឯង ថាជាអ្វី?
ថូមាសទី ៥
អ្វីគ្រប់យ៉ាងដែលអ្នកសមនឹងទទួលបានក្នុងជីវិត និងទំនាក់ទំនងស្នេហា នឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខ។ បញ្ហានិងភាពមិនប្រាកដប្រជាក្នុងជីវិត នឹងរលាយបាត់ដូចជាទឹកសន្សើមដែលត្រូវថ្ងៃ ហើយចុងក្រោយអ្នកនឹងរកឃើញនូវសន្តិភាពផ្លូវចិត្តយ៉ាងពិតប្រាកដ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក