ហូរ​ញើស​ហត់នឿយ​ច្រើន​ខែ តែ​បែរ​អាច ​ច្បាម​លុយ​កាន់​ពេញ​ដៃ សម្រាប់​ឆ្នាំ ៣ នៅ​ចុង​ ២០២២

ឆ្លង​កាត់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​នេះ អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម ហាក់​មិន​សូវ​ទទួល​បាន​លាភ​សំណាង​ខ្ពស់​ទេ ពោល​បើ​ទោះ​បី​ខិតខំ​ខ្លាំង ស្រក់​ញើស​ច្រើន​ប៉ុណ្ណា ក៏​ទេវតា​ដូច​មិន​ទាន់​ដល់​ពេល​ជួយ។ រហូត​ដល់​ចុង​ឆ្នាំ ២០២២ អាច​ថា​ល្បាក់ ៣ ខែ​ចុង​ក្រោយ អ្នក​ចាំ​តែ​មើល​ចុះ ម្ចាស់​ឆ្នាំ​ទាំង ៣ មិន​ថា​ជា​បុរស ឬ​ស្រ្តី នឹង​ជោគជ័យ​ដូច​គេ​ជប់ ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន៖

អ្នកកើតឆ្នាំខាល - ខ្លា

Ice_screenshot_20220627 160148

នៅ​ចុងឆ្នាំនេះ លុយ​នឹង​ហូរ​ចូល​ហោប៉ៅ​អ្នក​កើត​ឆ្នាំ​ឆ្លូវ​ច្រើន​ដូច​ទឹក​បាក់​ទំនប់ ហើយ​ជោគវាសនា​របស់​ពួក​គេ ក៏​នឹង​ទទួល​បាន​ដំណឹង​ល្អ​ច្រើន នាំឲ្យរំលេចតែស្នាមញញឹម ជាងការទម្លាក់ទឹកមុខ។

នៅ​ក្នុង​កិច្ច​ការងារ ការ​រកស៊ី មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ច្រើន​ឡើយ ព្រោះ​អ្នក​នឹង​ទទួល​បាន​ប្រាក់ចំណេញ ហើយទំនុក​ចិត្ត​ពី​អតិថិជន​បន្ថែម​ទៀត ហើយ​រាល់​បញ្ហា​ដែល​ជួប​ប្រទះ ក៏​នឹង​អាច​ដោះស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស។

ចំពោះ​រឿងរ៉ាវ​ស្នេហា អ្នក​គួរ​តែ​បន្ត​សកម្មភាព​ដូច​ពេល​នេះ ប្រសិន​អ្នក​នៅ​លាវ ចូរ​បន្ត​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​សិន ព្រោះគូរបស់អ្នកត្រូវមកដល់នៅឆ្នាំក្រោយ ២០២៣ ចូរកុំបង្ខំនៅចុងឆ្នាំនេះអី។

អ្នកកើតឆ្នាំមមែ - ពពែ

Ice_screenshot_20220627 160623


សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ នៅចុងឆ្នាំ ២០២២ អ្នក​នឹង​មាន​មនុស្ស​មក​ផ្តល់​ប្រយោជន៍​ធំ​ឲ្យ ហើយ​គេ​ដូច​ជា​កម្លាំង​ចិត្ត និង​កម្លាំង​ស្មារតី​ជំរុញ​ឲ្យ​អ្នក​សម្រេច​ការងារ​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ។ គេអាចជាមេជាកើយ ឬជាមនុស្សដែលធ្លាប់ស្គាល់ពីមុន តែមានឋានៈខ្ពស់ជាងអ្នកនៅពេលបច្ចុប្បន្ន តែគេមានទឹកចិត្តល្អ និងចង់ជួយអ្នកយ៉ាងពិតប្រាកដ។

បញ្ហា​ទាក់ទង​នឹង​លុយកាក់​ឈប់​បារម្ភ​ទៅ អ្នក​អាច​នឹង​ដោះស្រាយ​បាន​នៅល្បាក់ពេលនោះ តែ​ត្រូវ​ប្រយ័ត្ន​រឿង​មួយ គឺ​ការ​សម្រេច​ចិត្ត​ផ្សេងៗ​ជាមួយ​ហ្វូង​មនុស្ស​ច្រើន ព្រោះ​អាច​ជា​នាំ​ផល​អវិជ្ជមាន​មក​ដល់​ជីវិត​អ្នក បើ​សម្រេច​ចិត្ត​ខុស​ក្នុង​ពេល​នេះ។

អ្នកកើតឆ្នាំច - ឆ្កែ

So Hop Tuoi Tuat E1638178343787

ចុងឆ្នាំនេះ ពោរពេញ​ដោយ​សំណាង​រាយពេញផ្លូវ សម្រាប់​អ្នក​កើត​ឆ្នាំ​ច ដោយ​មាន​មនុស្ស​តាម​មក​ជួយ​ថែ​រក្សា តាម​មក​ជួយ​ពេល​នេះ​ជួប​បញ្ហា​ មិន​ឲ្យ​អ្នក​លំបាក​តែ​ឯង​នោះ​ទេ។ នៅ​កន្លែង​ធ្វើ​ការ មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​មុខ​តំណែង​តួ​នាទី ព្រោះ​មាន​ថ្នាក់​លើ​ជឿជាក់​និង​មើល​ឃើញ​ពី​សមត្ថភាព​ពិត​របស់​អ្នក។

លាភ​សំណាង​ដូច​ត្រូវ​បាន​គេ​តំរៀប​ជា​ជួរ ងាកទៅទិសណាក៏មិនខ្វះ សំខាន់​ឲ្យ​តែ​អ្នក​ចេះ​ចាប់​យក​ឱកាស​នេះ​ឲ្យ​បាន​ល្អ នោះ​លុយ​នឹង​ហូរ​ចូល​ច្រើន។ ចំពោះ​ទំនាក់ទំនង​ស្នេហា គឺ​មាន​ភាព​ផ្អែមល្ហែម​បន្ត​ឲ្យ​គ្រប់​គ្នា​ច្រណែន​នឹង​អ្នក ហើយ​បើ​អ្នក​អត់​គូ​ត្រៀម​ខ្លួន​ទៅ អាច​នឹង​ជួប​គូ​ពិត​ក្នុង​ជីវិត​ឆាប់ៗ​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក