កំពូលឆ្នាំទាំង ៣ ដែលពូកែត្អូញថាអត់លុយ តែការពិត ទ្រព្យស្ដុក

ឆ្នាំទាំង ៣ ខាងក្រោម គឺ​ជាឆ្នាំទាំង​ ៣ ​ដែលពូកែត្អូញត្អែរអំពីជិវិត និងលុយកាក់ តែធាតុពិតទៅ មនុស្សទាំងនេះ គឺជាអ្នកមានលាក់មុខ ទោះមានស្ដុកស្ដម្ភហូរហៀរយ៉ាងណា ក៏មិនចេះអួតសម្ញែងទ្រព្យដែរ។

១. ឆ្នាំកុរ

ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ អ្នក​កើត​ឆ្នាំ​ជ្រូក ច្រើន​តែ​មាន​ភាព​រួសរាយ​រាក់ទាក់ ចេះ​អត់​ឱន និង​មិនចេះប្រកាន់​រឿង​តូចតាច​ឡើយ។ ដរាបណាកំហុសមិនធ្ងន់ធ្ងរពេក ពួកគេក៏មិនស្ដីថា ឬគុំកួនអ្វីដែរ។ ពួកគេ​ក៏​មិនមាន​ទម្លាប់​ជេរ​ប្រមាថ​មិត្ត​រួមការងារ ញុះញង់​បង្កាច់បង្ខូចគេ​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ការស្រឡាញ់​យកចិត្តទុកដាក់ និង​ចែករំលែក ជាពិសេស​ជាមួយ​មនុស្សថ្មីៗដែលនៅជុំវិញខ្លួន។

ក៏ដោយសារតែបុគ្គលិកលក្ខណៈនេះផងដែរ ដែលមនុស្សកើតក្នុងឆ្នាំជ្រូក មានភាពល្បីល្បាញខ្លាំងពីគ្រប់ៗគ្នា មានការជឿទុកចិត្តពីចៅហ្វាយនាយ និងស្រលាញ់រាប់អានពីមិត្តរួមការងារ។

ដោយ​សារ​តែ​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​មនុស្ស​ជា​ច្រើន ទំនាក់​ទំនង​ជំនួញ​នៃអ្នកឆ្នាំ​ជ្រូក​ក៏​មាន​ច្រើន​ដែរ។ មិន​ឈប់​ត្រឹម​ហ្នឹង​ទេ ជោគ​វាសនា​អ្នក​កើត​ឆ្នាំ​ជ្រូក​មាន​សំណាង​ខ្លាំង​ណាស់។ ជីវិត​របស់​ពួកគេ​ទោះបី​មាន​ឧបសគ្គ​ក៏​ដោយ​ ក៏​អាច​យកឈ្នះ​ពួកគេ​បាន​យ៉ាង​ឆាប់រហ័ស​។

ដូច្នេះ​ហើយ​អ្នក​កើត​ឆ្នាំ​ជ្រូក​តែង​មាន​លុយកាក់​ច្រើន ដែលគេច្រើនតែនិយាយថា ជាអ្នកមានលាក់មុខ ​។ ទោះ​បី​ជា​អ្នក​មាន​ក៏​ដោយ ក៏​អ្នក​កើត​ឆ្នាំ​ជ្រូក មិន​សូវ​ចូល​ចិត្ត​បង្អួត​ខ្លួន និង​រស់​នៅ​សាមញ្ញ​ប៉ុន្មាន​ឡើយ។ ដូច្នេះ​កុំ​មើល​ពី​រូបរាង​សាមញ្ញ​របស់​អ្នក​កើត​ឆ្នាំ​ជ្រូក មនុស្សទាំងនេះ ចូលចិត្តធ្វើខ្លួនសាមញ្ញៗ ហើយក៏ពូកែត្អូញថាអត់លុយផងដែរ។

D9bece9830dcd921d796b69c887b1b29

២. ឆ្នាំខាល


ខ្លា ជាមនុស្សដែលមានភាពវៃឆ្លាត ក្លាហាន ពូកែរកលុយ មិនដែលបោះបង់ការលំបាក ក្នុង​ជីវិត​ខ្លា​មិន​បណ្តោយ​ឱ្យ​អ្នក​ដទៃ​មើលងាយ​គាត់​ឡើយ ដូច្នេះ​វាសនា​របស់​គាត់​តែង​តែ​ខិតខំ​ធ្វើ​ឱ្យ​មាន​ជីវភាព​ធូរធារ ។ ជាមួយនឹងបុគ្គលិកលក្ខណៈ និងភាពជាអ្នកដឹកនាំនេះ ខ្លាអាចទទួលបានតំណែងខ្ពស់យ៉ាងងាយស្រួលនៅលើផ្លូវអាជីព។

យ៉ាងណាមិញ ឆ្នាំខ្លា គឺសាមញ្ញណាស់ មិនសូវទាន់សម័យ ថ្វីដ្បិតតែលុយក្នុងកាបូបច្រើនក៏ពិតមែន ប៉ុន្តែគេមិនចូលចិត្តបង្អួតគេឡើយ។ ដោយសារតែនិស្ស័យសេរី ពួកគេអាចយកឈ្នះចិត្តដៃគូបានយ៉ាងងាយ ដូច្នេះហើយពួកគេនឹងចុះកិច្ចសន្យាជាច្រើន ហើយលុយកាក់នឹងកើនឡើងដូចខ្លែងនៅក្នុងខ្យល់។ ជាពិសេសក្រោយអាយុ ៣៥ ឆ្នាំ អ្នកឆ្នាំខ្លានឹងមានអាជីពរឹងមាំ លុយចូលដូចទឹក ជាអ្នកមានស្ដុកស្ដម្ភ។

7c77b1b1abbd8ace1244d2d4924da760

៣. ឆ្នាំរោង

ត្រឹមរូបខាងក្រៅ មនុស្សជាច្រើនប្រហែលជាគិតថា អ្នកឆ្នាំរោង មិនសមជាអ្នកមាននោះឡើយ ប៉ុន្តែការពិតពួកគេសល់លុុយកាក់ច្រើនណាស់ គ្រាន់តែថាតារានិករនេះមិនចូលចិត្តបង្ហាញ។ អ្នកដែលកើតក្នុងឆ្នាំរោង ជាមនុស្សមានប្រាជ្ញាឈ្លាសវៃ បញ្ញាល្អលើសមនុស្ស មានវាសនាសម្បូរបែប ប៉ុន្តែជាមនុស្សរាបសារ រស់នៅសាមញ្ញ។

ជួនកាលពួកគេត្អូញត្អែរអំពីបញ្ហាលុយកាក់ ប៉ុន្តែនោះគ្រាន់តែជាការលំបាកបណ្តោះអាសន្នប៉ុណ្ណោះ។ ជាងនេះទៅទៀត អ្នកដែលកើតឆ្នាំនាគភាគច្រើនចេះចាយវាយ គ្រប់គ្រងលុយ មិនចាយហួសហេតុ ហើយមិនថាចាយអ្វីនោះទេ គឺត្រូវគិតឱ្យបានហ្មត់ចត់មុននឹងចាយ។

ក្រៅពីនេះ ពួកគេក៏ជាមនុស្សដែលស្វាហាប់មិនបោះបង់ពាក់កណ្តាលផ្លូវ ដូច្នេះពួកគេអាចទទួលបានជោគជ័យច្រើនក្នុងជីវិតបានយ៉ាងងាយ។ ដោយ​លក្ខណៈ​ទាំងនេះ​ហើយ ទើប​ឆ្នាំ​រោង​ត្រូវ​បាន​ចាត់​ចូល​ក្នុង​បញ្ជី​ឆ្នាំទាំង ​៣ ដែលជាអ្នកមានលាក់មុខ ហើយពូកែរអ៊ូថាអត់៕

*អត្ថបទគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!