ជ្រើសរើស​បេះដូង​មួយ​ដែល​អ្នក​ពេញ​ចិត្ត ដើម្បី​ទទួល​យក​សារ​លើក​ទឹក​ចិត្ត​សម្រាប់​ជីវិត

គ្មាននរណាដែលជោគជ័យសមប្រកបគ្រប់ពេលនោះទេ ហើយក៏មិនអាចរីករាយចិត្តរហូតនោះដែរ ក៏នៅតែមានពេលខ្លះដែលជីវិតធ្លាក់ក្បែរចំណុចសូន្យ ឬពិបាកនឹងស្រោចស្រង់ត្រលប់មកវិញ។

យ៉ាងណាតាមរយៈការជ្រើសរើសនៅរូបភាពបេះដូង ១ ក្នុងចំណោម ៣ នេះ យើងអាចបង្ហាញទៅអ្នកនូវសារណែនាំនិងលើកទឹកចិត្តដែលជីវិតគួរតែទទួលបាន៖

បេះដូងទី ១

1

មានតែការអត់ធ្មត់ទេ ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នក ហើយរឿងល្អៗនឹងមកដល់នៅពេលវេលាដែលសក្តិសម។ អ្នកត្រូវមានទម្លាប់ចេះគ្រប់គ្រងអារម្មណ៍ និងមានការអត់ធ្មត់សម្រាប់ជីវិតមួយនេះ ហើយអ្នកត្រូវតែយល់ថា ធម្មជាតិគឺបែបហ្នឹង មានឡើងមានចុះ មិនខុសពីមេឃក៏នៅមានត្រជាក់មានក្តៅ គ្មានអ្វីដែលនឹងនតាមការចង់បានរហូតឡើយ។

ផ្ទុយទៅវិញប្រសិនយើងបោះបង់ វាស្មើនឹងយើងបិទផ្លូវខ្លួនឯង ឬបំផ្លាញនូវគ្រប់យ៉ាងដែលយើងបានខិតខំ និងផ្តួចផ្តើមតាំងពីចំណុចដំបូងរៀងមក។

បេះដូងទី ២

2


អ្នកបានមើលឃើញពីចំណុចខ្ពស់របស់អ្នកដទៃខ្លាំងពេក រហូតធ្វើឲ្យខ្លួនឯងភ្លេចស្រលាញ់ខ្លួនឯង ហើយលែងមើលឃើញពីតម្លៃនៃជីវិតរបស់ខ្លួនឯង។

ជាសារណែនាំនិងលើកទឹកចិត្ត តាមពិតទៅជីវិតអ្នកមិនអាក្រក់នោះទេ មានគេផ្សេងដែលប្រាថ្នាចង់បានជីវិតនៅកម្រិតរបស់អ្នក អ៊ីចឹងគួរពេញចិត្តនឹងបច្ចុប្បន្នភាពរបស់ខ្លួនឯង ហើយព្យាយាមដុសខាត់ អភិវឌ្ឍវាទៅតាមដំណាក់កាល ពោលគឺកុំអង្គុយចាក់ស្មុគ ហើយបាក់ទឹកចិត្តលែងធ្វើអ្វីកើតនោះ។

បេះដូងទី ៣

3

អ្នកហាក់មិនរឹងមាំទាល់តែសោះមួយរយៈនេះ អ្នកបានឲ្យអ្នកដទៃមកញាំញី និងធ្វើបាបជីវិតអ្នកខ្លាំងពេកហើយ។

ដល់ពេលដែលត្រូវក្រោកឡើង ហ៊ានប្រឈមនឹងបញ្ហាចំពោះមុខហើយ ការដែលព្យាយាមលាក់បាំង មិនមាត់មិនកយូរពេក ក៏មិនប្រាកដថាល្អទាំងអស់នោះដែរ។ នៅស្ថានភាពនិងកាលៈទេសៈខ្លះ ការស្ងាត់ស្ងៀមពេក ធ្វើឲ្យបញ្ហាកាន់តែរីកធំទៅវិញទេ។ ជីវិតអ្នកមិនសក្តិសមនឹងឲ្យពួកគេមកជាន់ឈ្លីបែបហ្នឹងទៀតឡើយ ចូរក្រោកឈរឡើង បង្ហាញពីភាពអង់អាចរបស់ខ្លួនទៅកាន់ពិភពលោក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក