០៧/០៧/២២ ​ថ្ងៃ​ល្អ​ខែ​ល្អ កម្រ​មាន​សម្រាប់​ឆ្នាំ​ទាំង ៣ ប្រាថ្នា​សុំ​អ្វី សម្រេច​ផល​ហ្នឹង

សម្រាប់ថ្ងៃថ្មី ថ្ងៃស្អែកនេះ ទី ០៧ ខែ ០៧ ឆ្នាំ ២០២២ គឺជាថ្ងៃល្អ ខែល្អ សម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម ពោលអាចមានលាភសំណាងហូរចូលដូចទឹក ហើយត្រៀមហោប៉ៅចាំដាក់លុយទៅ៖

អ្នកកើតឆ្នាំរកា - មាន់

Ice_screenshot_20220706 092304

សម្រាប់អ្នកកើតឆ្នាំរកា ចំថ្ងៃ ០៧/០៧ នឹងមានគេជ្រោមជ្រែង តាមជួយថែរក្សា បើទោះបីជាជួបបញ្ហាអ្វី ក៏មិនជារឿងដែលគួរឲ្យបារម្ភនោះដែរ។ដោយឡែកបញ្ហា ក៏ដូចជាទុក្ខទាំងឡាយ នឹងត្រូវបានបញ្ចៀស ហើយបានមកវិញ តែក្រឡមាស ក្រឡប្រាក់ បើកភ្នែកឡើងដូចត្រូវបានគេនាំលាភសំណាងយកមកឲ្យដល់ខាងមុខផ្ទះ។

នៅក្នុងអាជីពការងារ ឬអាជីវកម្ម ពួកគេនឹងទទួលបានចំណូលខ្ពស់ជាងមុន រីឯប្រាក់ចំណេញនឹងកើនទ្វេដង នៅចន្លោះពេលខាងមុខ។ អ្នកកើតឆ្នាំថោះ នឹងទទួលបានប្រយោជន៍ច្រើនដូចហូរធ្លាក់ពីលើភ្នំ តែកំឡុងពេលនោះក៏ត្រូវសន្សំសំចៃនិងគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អផង។

អ្នកកើតឆ្នាំឆ្លូវ - គោ

Ice_screenshot_20220706 092257


បញ្ហាដែលសេសសល់កាលពីមុន នឹងត្រូវបានរសាត់អណ្ដែតទៅតាមពេលវេលាដែលឈានចូលមកដល់នៅថ្ងៃល្អ ខែល្អខាងមុខនេះ។ អ្នកកើតឆ្នាំឆ្លូវដល់ពេលដែលត្រូវទទួលយកថាមពលវិជ្ជមានត្រលប់មកវិញហើយ គោលដៅដែលពួកគេកំពុងចង់បាន នឹងឃើញផ្លែផ្កា ពន្លឺវិជ្ជមានជាបណ្តើរៗនៅសប្ដាហ៍ខាងមុខ។

យ៉ាងណាត្រូវចេះចាប់ឱកាសខាងមុខនេះឲ្យបានល្អផង ទើបអាចនាំឲ្យអ្នកទទួលបានជោគជ័យធំ។ និយាយទៅអ្នកកើតឆ្នាំឆ្លូវត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះលាភដែលត្រូវបាន ក៏មានបង្កប់នូវរឿងមិនល្អខ្លះៗដែរ។

អ្នកកើតឆ្នាំកុរ - ជ្រូក

Ice_screenshot_20220706 092250

ចង់ធ្វើអ្វី ដាក់ផែនការណ៍ចាប់ផ្តើមអ្វី ដល់ពេលវេលាល្អហើយសម្រាប់អ្នកកើតឆ្នាំកុរ។ ចន្លោះចាប់ពីថ្ងៃ ០៧ ខែ ០៧ នេះតទៅ ពួកគេនឹងជួបរឿងល្អច្រើន ហើយលទ្ធផលដែលទទួលបានមកវិញ ក៏សក្ដិសមនឹងអ្វីដែលពួកគេបានលះបង់កន្លងមកដែរ។

យ៉ាងណាក្នុងអាជីពការងារក្តី ការរកស៊ីក្តី សម្រាប់អ្នកកើតឆ្នាំរោង ត្រូវមានទំនួលខុសត្រូវខ្ពស់បន្តិច ទើបអាចឲ្យពួកគេឈរជើងគង់វង្សរយៈពេលយូរ។ ចង់ចាប់យកទ្រព្យនៅចំណុចខ្ពស់ ក៏ត្រូវមានការអត់ធ្មត់ និងទំនួលខុសត្រូវខ្ពស់ដូចគ្នា៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក