ទួញសោកតែមានក្តីសង្ឈឹម! រើសយកផ្កាស្រពោនមួយដើម្បីដឹងពីមូលហេតុដែលនាំឲ្យស្នេហាអ្នកជួបភាពសៅហ្មងមិនចេះចប់

17

១. ផ្កាស្រពោនទី១

ដើម្បីសុភមង្គលនៅក្នុងសេចក្តីស្នេហារបស់អ្នក អ្នកត្រូវប្រកាន់នូវគំនិតចាស់ទុំជាងនេះ។ អ្នកត្រូវយល់ថា នៅក្នុងទំនាក់ទំនងស្នេហាមួយ ភាគីទាំងសងខាងតែងមានគោលបំណងរៀងខ្លួននិងមានទំនួលខុសត្រូវទៅលើសេចក្តីសុខរៀងខ្លួន។ ដូចនេះ ដៃគូរបស់អ្នកបានធ្វើឲ្យជីវិតអ្នកស្រស់បំព្រងជាងមុនប៉ុន្តែមិនមែនបានន័យថាអ្នកត្រូវរំពឹងទៅលើដៃគូទាំងស្រុងដើម្បីសេចក្តីសុខខ្លួនឯងនោះទេ។

២. ផ្កាស្រពោនទី២

ស្នេហារបស់អ្នកមានភាពសោះកក្រោះដោយសារតែកង្វះនូវភាពស្អិតរមួតនិងការយល់ចិត្តគ្នា។ អ្នកគួរចំណាយពេលវេលានៅជាមួយគ្នាឲ្យបានច្រើនដើម្បីស្គាល់គ្នាឲ្យកាន់តែច្បាស់និងបង្កើននូវទំនុកចិត្តទ្វេដង។


៣. ផ្កាស្រពោនទី៣

អ្នកត្រូវជម្នះទៅលើភាពប្រច័ណ្ឌឲ្យបានប្រសិនបើអ្នកចង់ស្វែងរកសេចក្តីសុខសម្រាប់ខ្លួនឯងនិងដៃគូ។ ប្រសិនបើអ្នកមិនអាចទុកចិត្តទៅលើដៃគូរបស់អ្នកបាន អ្នកនឹងមិនអាចបន្តសេចក្តីស្នេហានេះបានយួរអង្វែងនោះទេ។

៤. ផ្កាស្រពោនទី៤

ដោយសារតែរឿងអតីតកាលរបស់អ្នកបានដិតដាមជាប់ធ្វើឲ្យអ្នកបាត់បង់នូវទំនុកចិត្តទៅលើមនុស្សជុំវិញខ្លួន។ ប៉ុន្តែអ្នកត្រូវលះបង់នូវអតីតកាលជូរចត់ទាំងអស់នោះប្រសិនបើអ្នកចង់បង្កាត់ភ្លើងស្នេហាជាមួយអ្នកថ្មី៕

អំពីអ្នកសរសេររបស់យើង៖ Nuth

Tel: