ទំនាយចារមក! ឆ្នាំទាំង ៤ មិនបាច់ភ័យបារម្ភបញ្ហាការហូបចុក ទ្រព្យសម្បត្តិ និងសុខភាពនោះឡើយ

យោងតាមការទស្សន៍ទាយរបស់ហោរាសាស្ត្រ​សម្រាប់​ឆ្នាំថ្មីឆ្នាំ​ខាល ២០២២ នេះ បានឱ្យដឹង​ថា អ្នកកើតក្នុងឆ្នាំទាំង៤ នេះ​នឹង​មាន​​សំណាង ទ្រព្យសម្បត្តិហូរហៀរជីវិត​នាពេល​ខាង​មុខ​នឹង​អំណោយផល ការងារ​នឹង​រលូន​ កាក់កបល្អណាស់ មិនខ្វះខាតលុយកាក់ មាសប្រាក់ ឬការហូបចុកនោះឡើយ។

១. កើតក្នុងឆ្នាំមមី

ហោរាសាស្ត្រ​ក្នុងឆ្នាំថ្មីឆ្នាំ​ខាល ២០២២ នេះបានទស្សន៍ទាយ​ថា ឆ្នាំមមី នឹង​មាន​លាភ​សំណាងខ្លាំង។ ទី​មួយ​គឺ​វិមាន​ប្រាំពីរ ជួបនឹងអធិរាជ នេះគឺជាសញ្ញាសំណាងធំបំផុត។ ការងារ​ពេញ​មួយ​ឆ្នាំ​នឹង​មាន​ភាព​ចម្រុងចម្រើន ជួបនឹងអ្នកមានបុណ្យ ការងារ​ជោគជ័យ​អាច​លើក​តម្កើង​ ឡើងឋានៈបានយ៉ាងងាយ។

ចំពោះមនុស្សស្រីនៅលីវវិញ ក៏មានសំណាងមិនធម្មតាដែរ ក្នុងឱកាសនេះ អ្នកនឹងបានជួបបុរសល្អជាដៃគូស្មោះស័្មគ្រ ថែមទាំងជាបុរសដែលដឹងទុក្ខធុរៈ យកចិត្តទុកដាក់ចំពោះអ្នកយ៉ាងខ្លាំង។ ចំណែកអ្នកមានគូរួចហើយ ដៃគូរបស់អ្នកក៏នឹងកាន់តែស្រឡាញ់អ្នកទ្វេដង។

Image_2021 11 26_164948

២. កើតក្នុងឆ្នាំ មមែ

ឆ្នាំ​មមែត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​ នឹង​មាន​ភាព​ចម្រុងចម្រើន​ក្នុង​ការ​រៀបការ។ ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទាំង​៥​ប្រការ​ គឺ​អំណោយផលល្អណាស់។ ជោគវាសនា អ្នកមិនទាន់រៀបការ អ្នកនឹងបានជួបគូដែលសមប្រកបដូចចិត្តប្រាថ្នា។

បើ​និយាយ​ពី​អាជីព​ការងារ​ និង​ជោគ​វាសនា​ មាន​មនុស្ស​ថ្លៃថ្នូរ​មក​ជួយ​ជ្រោមជ្រែង​ទើប​ងាយ​នឹង​ឡើង​ឋានៈ​យ៉ាងឆាប់រហ័ស។

Image_2021 11 26_164955


៣. កើតក្នុងឆ្នាំ រកា

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ឆ្នាំរកាមាន​លាភ​សំណាង​ក្នុង​ឆ្នាំ​២០២២។​ អាពាហ៍ពិពាហ៍ ​និង​ស្នេហា​មាន​លាភ​សំណាង​ច្រើន។ អាជីវកម្មក៏ល្អរលូនផងដែរ។ នេះ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​នៅ​លីវ​ បាន​ជួប​លាភ​សំណាងធំ​។ អ្នក​ដែល​រៀបការ​ហើយ​ទទួល​បាន​សុភមង្គល ជាពិសេស​អ្នក​ដែល​ជិត​សម្រាល​កូន ដែល​ធ្វើឱ្យ​ជីវិត​គ្រួសារ​កាន់​តែ​មាន​ពន្លឺចែងចាំង និង​រឹងមាំ។

ទ្រព្យសម្បត្តិ និងលាភ​សំណាង​រត់មករកអ្នកកើតឆ្នាំរកា ដោយសារតែជំនួយនៃធនធានហិរញ្ញវត្ថុ អ្នកកើតក្នុងឆ្នាំនេះ មានឱកាសក្លាយជាអ្នកមានស្ដុកស្ដម្ភ ត្រឹមតែរយៈពេលមួយឆ្នាំនេះ។

Image_2021 11 26_165001

៤. អ្នកកើតក្នុងឆ្នាំ កុរ

អ្នក​កើត​ឆ្នាំ​កុរ មាន​លាភ​ចូល​ឆ្នាំ​២០២២ ដូច្នេះរាសី​ឡើង​ខ្ពស់ត្រដែត​។ ម្យ៉ាងទៀត ឆ្នាំនេះក៏មានទេវតាទ្រព្យ ទេវតាលាភសំណាងតាមថែរក្សាផងដែរ ដូច្នេះហើយ សំណាងក៏បើកចំហរ លុយកាក់ដូចទឹកបាក់ទំនប់។ ក្នុងឆ្នាំ ២០២២ នេះអ្នកកើតក្នុងឆ្នាំកុរ មិនបាច់ភ័យបារម្ភអំពីបញ្ហា ការខ្វះខាតអ្វីឡើយ មិនថារឿងលុយកាក់ មាសប្រាក់ សុភមង្គល ការហូបចុកនោះទេ ជីវិតអ្នកពេញពោរបរិបូណ៌ល្អខ្លាំងណាស់៕

Ice_screenshot_20220807 113017

* ព័ត៌មានសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!

ប្រែសម្រួលដោយ៖ Knongsrok