១០,១១,១២ សីហា ចំថ្ងៃសីលខាងមុខ គ្រាប់​ខ្សាច់​នៃ​លាភ រៀប​ចូល​ជា​ជួរ​ដល់​ម្ចាស់​ឆ្នាំ ៣

ចន្លោះពីថ្ងៃទី ១០,១១ និង ១២ សីហា ចំថ្ងៃសីលខាងមុខ តាម​ហោរាសាស្រ្ត​ទស្សន៍ទាយ​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​ជោគជតា​រាសី​ឡើង​ខ្ពស់ ប្រៀប​ដូច​គ្រាប់​ខ្សាច់​នៃ​លាភ រៀប​ចូល​ជា​ជួរ មក​ក្នុង​ជីវិត៖

អ្នកកើតឆ្នាំកុរ - ជ្រូក

Ice_screenshot_20220805 143333

ជា​មនុស្ស​ដែល​មាន​ចរិត​ឧស្សាហ៍​ព្យាយាម មិន​ថា​ជីវិត​ប្រែប្រួល​យ៉ាង​ណា​ មនុស្ស​នេះ​តែងតែ​ប្រើប្រាស់​បេះដូង និង​ខួរក្បាល​ដើរ​ទន្ទឹម​គ្នា ទើប​នាំ​ឲ្យ​ជីវិត​ពួក​គេ មិន​ងាយ​នឹង​បង្កើត​កំហុស​ ឬ​វិប្បដិសារី​ក្នុង​ជីវិត​ឡើយ។

ក្រោយម៉ោង ០០ ចូលថ្ងៃទី ១២ សីហាខាងមុខ ជីវិត​អ្នក​នឹង​ដូច​ត្រូវ​បាន​គេ​បត់ ១៨០ ដឺក្រេ ដោយ​រឿង​ធ្លាប់​តែ​លំបាក ប្រែ​មក​ក្លាយ​ជា​រឿង​រីករាយ បញ្ហា​ប្រែ​មក​ជា​ទ្រព្យ។ រឿងរ៉ាវ​ដែល​អ្នក​ប៉ងប្រាថ្នា​ក៏​កើត​ជា​ផ្លែ​ផ្កា​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ខាង​មុខ។

អ្នកកើតឆ្នាំរកា - មាន់

Ice_screenshot_20220805 143323


ជា​មនុស្ស​ដែល​តែងតែ​ប្រកាន់​ខ្ជាប់​ការ​គិត​បែប​សុទិដ្ឋិនិយម និង​មាន​ភាព​ជឿជាក់​ក្នុង​ជីវិត។ បើ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ ពួក​គេ​តែងតែ​មាន​ភាព​ក្លាហាន​ជានិច្ច ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ។

អ្នក​កើត​ឆ្នាំ​រកា តាម​ហោរាសាស្រ្ត​ទាយ​មក​ថា នៅ​ពេល​ខាង​មុខ​ ចន្លោះថ្ងៃពុធ ព្រហស្បតិ៍ សុក្រ មនុស្ស​នេះ នឹង​ជោគជ័យ​ខ្លាំង បើ​ជា​មន្រ្តី នោះ​នឹង​អាច​ឡើង​ឋានៈ​ថែម​ទៀត។ បើ​មាន​អាជីព​អ្វី​មួយ​ក្នុង​ដៃ នោះ​ក៏​នឹង​ឃើញ​ផ្លែផ្កា​ធំ រី​ឯ​ស្នេហា​ក៏​នឹង​រីករាយ​ ពោរពេញ​ដោយ​ក្តីសុខ​យ៉ាង​ពេញលេញ​ផង​ដែរ។

អ្នកកើតឆ្នាំមមី - សេះ

Ice_screenshot_20220805 143329

អ្នក​ដែល​កើត​ឆ្នាំមមី តែងតែ​មាន​ចរិត​ស្លូតបូត និង​ចិត្ត​ល្អ ហើយ​ក៏​រមែង​មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន និង​មាន​មនុស្ស​តាម​ជួយ​ជ្រោមជ្រែង​ជានិច្ច​ផង​ដែរ។ បើ​ធៀប​នឹង​រាសី​នៃ​ម្ចាស់​ឆ្នាំ​ដទៃ ដ្បិត​បើ​ម្ចាស់​ឆ្នាំសេះ អាច​ថា​ជួប​ឧបសគ្គ​ច្រើន តែ​ក៏​តែង​មាន​គេ​ចាំ​ជួយ​ទាន់​ពេល​ជារឿយៗ។

ក្នុង​ពេល​ខាង​មុខ​នេះ រាប់ពីថ្ងៃទី ១០, ១១ និង ១២ សីហា ម្ចាស់ឆ្នាំមមី នឹង​ទទួល​បាន​លាភ​សំណាង លុយ​កាក់​ហូរ​ចូល​ដូច​ទឹក។ សម្រាប់​ម្ចាស់​អាជីវកម្ម​ធំ នឹង​ទទួល​បាន​កុងត្រា​កិច្ច​សន្យា អាច​បង្កើត​ផល​ចំណេញ និង​ចំណូល​ជា​ច្រើន ហួស​ពី​ការ​រំពឹង​ទុក។ ឱកាស​សារ​នេះ អ្នក​មិន​គួរ​មើល​រំលង​ឡើយ ហើយ​ចាប់​យក​វា​ឲ្យ​បាន​ល្អ​ផង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក