រើស “សំពៅមាសសំពៅប្រាក់” ដែលចាប់អារម្មណ៍ ដើម្បីទទួលបានការទស្សន៍ទាយលាភសំណាងអនាគតដែលអ្នកកំពុងចង់ដឹង

តើនឹងអ្នកនឹងមានលាភសំណាងទេក្នុងអំឡុងពេលនេះ? តើជាលាភសំណាងបែបណា ? សូមធ្វើការបន់ស្រន់ក្នុងចិត្ត មុននឹងជ្រើសរើសសំពៅមាសសំពៅប្រាក់មួយដែលអ្នកចង់បាន បន្ទាប់មករំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។

Picsart_22 08 10_11 11 13 319

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

Picsart_22 08 10_10 23 58 074

សំពៅទី 1៖ អ្នកនឹងមានលាភសំណាងផ្នែកលុយកាក់ អ្នកអាចទទួលបានលាភសំណាងពីវត្ថុអាថ៌កំបាំងដូចជាម្ចាស់ទឹកម្ចាស់ដី ក្តីសុបិន្តប្លែកៗ ឬបារមីអ្នកថែរក្សាអ្នក សូមធ្វើឧស្សាហ៍ធ្វើបុណ្យដាក់ទាន់បន្តិច នោះការបន់ស្រន់សុំជំនួយពីទេវតា នឹងទទួលបានដូចអ្វីដែលដែលអ្នកប៉ង ។

Picsart_22 08 10_10 25 06 588

សំពៅទី 2៖ អ្នកមានសំណាងល្អ ជាមួយកេរ្តិ៍ឈ្មោះរបស់អ្នកនៅក្នុងវិស័យដែលអ្នកស្ថិតនៅ នឹងមានឱកាសលូតលាស់សន្សឹមៗ អ្វីដែលសំខាន់គឺមនុស្សដែលគាំទ្រនិងជួយអ្នក សូមប្រយ័ត្នមាត់កកុំឲ្យឈ្លោះជាមួយនរណា ចំពោះសត្រូវសព្វថ្ងៃពួកគេអាចក្លាយជាមិត្តភាពនាពេលអនាគត ។


Picsart_22 08 10_10 26 26 483

សំពៅទី 4៖ អ្នកក៏អាចមានលាភសំណាងល្មមដែរ តែអ្នកក៏ត្រូវប្រយ័ត្នលាភក្លាយជាទុក្ខផង អាចមានការខកចិត្ត ឬឧបសគ្គខ្លះៗ មុនពេលទទួលបានសំណាង ម្ល៉ោះហើយទេវតាណែនាំឱ្យអ្នកធ្វើបុណ្យ ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលបន្តិច តែប្រសិនបើនរណាម្នាក់បានឆ្លងកាត់ស្ថានការណ៍មិនល្អរួចហើយ អ្នកអាចញញឹមចាំទទួលបានលាភសំណាងឲ្យហើយទៅ ។

Picsart_22 08 10_10 28 16 467

សំពៅទី 4៖ សូមអបអរសាទរ អ្នក​ច្បាស់ជាទទួលបានលាភសំណាង លាភសំណាងកំពុងរត់រកអ្នកហើយ ពេលនេះទោះអ្នកធ្វើការងារអ្វីក៏ជោគជ័យដែរ ពេលនេះមិនថាអ្នកប្រឹងប្រែងធ្វើការអ្វីទេ ផលតបស្នង នឹងទទួលបានគុណនឹងពីរ ម្ល៉ោះហើយសូមចាប់ផ្តើមប្រឡូកទៅមិនខុសបំណងទេ

Picsart_22 08 10_10 29 07 150

សំពៅទី 5៖ អ្នកមានលាភសំណាងក្នុងរឿងលុយកាក់ ឬការសិក្សាអាចទទួលបានលទ្ធផលល្អ រហូតទទួលបានរង្វាន់ លើសពីនេះប្រសិនបើអ្នកមានឱកាសខ្ពស់ អ្នកអាចទទួលបានលាភសំណាងពីស្នេហា អាចនឹងជួបអ្នកត្រូវចិត្ត បើអ្នកមានគូវិញអាចទទួលបានកាដូឬដំណឹងល្អអ្វីមួយ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok