១០-២០ សីហា វាសនា​ម្ចាស់​ឆ្នាំ​ ៤ សំណាង​នឹង​បង្ហាញ​ខ្លួន រី​ឯ​ទុក្ខ​លាក់ពួន​កំបាំង

នៅ​ចន្លោះ​ថ្ងៃ​ទី ១០ ដល់ ២០ សីហា ពោល​ចំ​ពាក់​កណ្តាល​ខែ​ នៃ​ទំព័រ​ធំ​ទី ៨ នេះ ជោគជតា​រាសី​ម្ចាស់​ឆ្នាំ​ទាំង ៤ ដូច​ Knongsrok បង្ហាញ​ខាង​ក្រោម នឹង​មាន​ការ​ឡើង​ខ្ពស់​ត្រដែត ល្អ​ទាំង​ទ្រព្យ ល្អ​ទាំង​គូ​គាប់​និស្ស័យ រាប់​បាន​ជា​ជីវិត​ដ៏​ពេញលេញ​មួយ៖

អ្នក​កើត​ឆ្នាំ​មមី - សេះ

Ice_screenshot_20220810 114652

ជា​មហា​ឆ្នាំ​សំណាង​បំផុត​មួយ ក្នុង​ចំណោម​ឆ្នាំ​ទាំង ៤ បើ​តាម​ការ​ទស្សន៍ទាយ​របស់​ហោរាសាស្រ្ត នៅ​ចន្លោះ​ថ្ងៃ ១០ ដល់ ២០ សីហា។ សំណាង​នឹង​បង្ហាញ​ខ្លួន អរគុណ​ចំពោះ​អំពើ​ល្អ​កន្លង​មក ហើយ​ពេលវេលា​នេះ មាន​ឱកាស​ល្អ​ច្រើន​រំលេច​មក​ក្នុង​ជីវិត។

រី​ឯ​បញ្ហា​ទាំង​ឡាយ ដូច​គេ​បាំង​ស្រាប់​តែ​ពួន​បាត់​ស្រមោល​ឆឹង មិន​ឲ្យ​អ្នក​មាន​ការ​កើត​ទុក្ខ ខ្វល់ខ្វាយ​ចិត្ត​អ្វី​ទៀត​ឡើយ។ ពេលវេលា​នេះ បើ​អាច​បណ្តាក់ទុន​លើ​វិស័យ​អចលនទ្រព្យ​គឺ​ជា​ពេល​ល្អ ក្នុង​ការ​កើប​ផល​ចំណេញ​គុណ​ដង ប្រសិន​ជា​អ្នក​មាន​ផ្តើម គួរ​តែ​ធ្វើ​វា ព្រោះ​ជា​ពេល​ល្អ​សម្រាប់​ម្ចាស់​ឆ្នាំ​មមី។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

Ice_screenshot_20220810 114645

មនុស្ស​នេះ អត់​ងាយ​ចាញ់​កល​នរណា​ទេ ហើយ​ជា​មនុស្ស​មិន​ចេះ​លោភលន់ ​មិន​ឈ្លក់​វង្វេង​នឹង​ទ្រព្យ។ បើ​មាន​ក៏​ចេះ​ចែករំលែក ព្រោះ​ចូលចិត្ត​ឃើញ​អ្នក​ដទៃ​បាន​សុខ​ដូច​ជា​ខ្លួន​ដែរ។

សំណាង​រត់​ចូល​ជា​ជួរ​តម្រង់​មក​រក​ម្ចាស់​ឆ្នាំ​កុរ នៅ​ខណៈ​ពាក់​កណ្តាល​ខែ​សីហា ចន្លោះ ១០ ​ថ្ងៃ​ដូច​រាប់​ពី​ខាង​លើ។ ពេលវេលា​នេះ ជា​ពេល​កើប​លុយ​ពេញ​កាបូប ពេញ​ហោប៉ៅ ហើយ​អាច​មាន​លាភ​រំលេច​ឡើង​នឹក​ស្មាន​មិន​ដល់​ទៀត​ផង។


អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

2630_photo1582015940002 1582015940260 Crop 15820160325861281869430

ជា​មនុស្ស​ដែល​តែងតែ​និយាយ​តិច ធ្វើ​ច្រើន មិន​សូវ​ខ្វល់​ពី​សកម្មភាព​មនុស្ស​ជុំវិញ​ខ្លួន តែ​បើ​ឃើញ​អ្នក​ដទៃ​ជួប​ទុក្ខ មនុស្ស​នេះ អត់​ចេះ​ឈរ​ឱប​ដៃ​មើល​ឡើយ។ ឆ្នាំ​ខាល ឆ្លូវ ថោះ រោង មមី មមែ​ជា​ដើម​នេះ សុទ្ធ​ជា​មនុស្ស​មាន​ទឹកចិត្ត​ល្អ និង​មាន​ចិត្ត​បុណ្យ​ឆាប់​អាណិត​គេ​តាំង​ពី​កំណើត។

នៅ​រយៈ​ពេល ១០ ​ថ្ងៃ​ខាង​មុខ រាល់​ទុក្ខ​ទាំង​ឡាយ នឹង​ត្រូវ​បាន​គេ​ស្រាយ ហើយ​ក៏​ផ្លាស់​មក​វិញ នូវ​ភាព​រលូន​ក្នុង​រឿងរ៉ាវ​ទ្រព្យសម្បត្តិ សេចក្តី​ស្នេហា និង​សុខភាព​រាងកាយ ក៏​ល្អ​ដូច​ព្រះ​ប្រទាន​ពរ​ឲ្យ។

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

Ice_screenshot_20220810 114633

មាន​សំណាង​បង្កប់​ធំ​មួយ នៅ​ចន្លោះ​ថ្ងៃ​ទី ១០ ដល់ ២០ សីហា ហើយ​តាម​ថា​ពេលវេលា​សំណាង​របស់​ម្ចាស់​ឆ្នាំ​មមែ នឹង​អូស​បន្លាយ​ដល់​ចុង​ខែ​កញ្ញា​ឯ​ណោះ។ សុភមង្គល​នឹង​ចូល​មក​ដល់​ជា​បន្តបន្ទាប់ ទាំង​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត ហើយ​អាច​មាន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មក​លេង មក​ជួបជុំ​បង្កើន​ភាព​សប្បាយ​រីករាយ​ឥត​ឧបមា នា​ចន្លោះ​ពេល​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក