២០២៣ ម្ចាស់​ឆ្នាំ​ទាំង ៥ ញញឹម​ច្រើន កើន​ទ្រព្យ រាប់​លុយ​តាំង​ព្រលឹម​ទល់​ព្រលប់

បើ​តាម​ក្បួន​ចិន​សែ​ទស្សន៍ទាយ​មក​ថា ជោគវាសនា​អ្នក​កើត​ឆ្នាំ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម គឺ​តម្រូវ​ឲ្យ​បន្ថែម​ស្នាម​ញញឹម​ជាប់​លើ​មុខ​ច្រើន ទើប​អាច​កើន​ទ្រព្យ ពោល​មាន​លុយ​ហូរ​ចូល​រាប់​ចុក​ដៃ​ពី​ព្រលឹម​ទល់​ព្រលប់៖

អ្នកកើតឆ្នាំជូត - កណ្តុរ

Ice_screenshot_20220810 112056

ឆ្នាំ​ជូត ជា​មនុស្ស​មិន​សូវ​ចេះ​និយាយ​ច្រើន​ទេ ស្ងៀមៗ​តែ​ពោរពេញ​ដោយ​ទំនួល​ខុស​ត្រូវ​និង​ភាព​ជា​អ្នក​ដឹកនាំ​ខ្ពស់​ក្នុង​ជីវិត។ មនុស្ស​នេះ ស៊ូ​ឲ្យ​គេ​មើល​ងាយ​ខ្លួន តែ​មិន​ឲ្យ​ប៉ះពាល់​ទាំង​កាយវិការ​និង​ពាក្យ​សម្តី ទៅ​លើ​ក្រុម​គ្រួសារ ឬ​មនុស្ស​ជា​ទី​ស្រលាញ់។

ជា​ទូទៅ តែង​ដើរ​ជា​ខ្នង​បង្អែក​យ៉ាង​រឹងមាំ ហើយ​ពេលវេលា ឆ្នាំបន្ទាប់ ២០២៣ ជូតមាន​សំណាង ហូប​ឆ្អែត​ដេក​ឆ្អែត បាន​សុខ មិន​សូវ​ហត់ និង​សល់​លុយ​សល់​កាក់​អាច​សន្សំ​ទ្រព្យ​ធំ ទុក​វិនិយោគ​ក្លាយ​ជា​ផល​ចំណេញ​នា​ពេល​ទៅ​មុខ​ទៀត​ផង។

អ្នកកើតឆ្នាំខាល - ខ្លា

Ntdvn_ho 2

ជា​មនុស្ស​ស្លូតបូត ស្មោះត្រង់ ហើយ​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​លើ​ផ្នែក​ហិរញ្ញវត្ថុ​ពី​កំណើត។ ចាយ​តិច ខំ​រក​មក​វិញ សន្សំ​ចូល​ច្រើន និយាយ​ទៅ​ជា​មនុស្ស​ឈ្លាសវៃ​រឿង​លុយ​កាក់។

គួប​ផ្សំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង បូក​សំណាង​ត្រៀម​ផ្ទុះ​ឡើង​នៅឆ្នាំ​ទៅ​មុខ​ផង ក៏​នាំ​ឲ្យ​មនុស្ស​ឆ្នាំ​ខាល អាច​ជម្នះ​អស់​រាល់​គ្រោះ រាល់​ឧបសគ្គ​ទាំង​ឡាយ មិន​ថា​មក​ពី​ជិត​ពី​ឆ្ងាយ​ក៏​ចូល​បៀត​មិន​បាន​ដែរ។ សញ្ញា​រាសី​ចក្រ​ទាំង​លើ​អាជីព​ការងារ និង​ការ​រកស៊ី​គឺ​អាច​ជោគជ័យ​ខ្ពស់​ចន្លោះ​ពេល​នេះ។

អ្នកកើតឆ្នាំមមី - សេះ

Ice_screenshot_20220810 112051


ជា​មនុស្ស​មាន​ចរិត​ស្មោះត្រង់ ចេះ​មើល​ថែ​អ្នក​ក្បែរ​ខ្លួន ចេះ​ដាក់​ខ្លួន ​បន្ទាប​កាយ​មិន​កោងកាច ហើយ​ឈ្លាសវៃ​រាល់​ការ​សម្រេច​ចិត្ត​ផ្សេងៗ។ តាម​ហោរាសាស្ត្រ​នៅ​ឆ្នាំ ២០២៣ រាសី​នឹង​ហោះ​ឡើង ដូច​ខ្លែង​ជួប​ខ្យល់ ហក់​ផុត​ទៅ​លើ នាំ​ឲ្យ​ក្លាយ​ជា​ពេល​អាច​កែប្រែ​ជីវិត​ត្រឹម​មួយ​ពព្រិច​ភ្នែក។

អ្នកកើតឆ្នាំមមែ - ពពែ

2

ជា​មនុស្ស​មាន​ភាព​ឧស្សាហ៍​ព្យាយាម ហើយ​តែងតែ​មាន​សំណាង​នៅ​នាទី​ចុង​ក្រោយ។ ចាំ​សង្កេត​មើល មនុស្ស​នេះ​ជួប​ទុក្ខ ក៏​ជួប​មិន​យូរ ដល់​សុខៗ ក៏​រំលេច​អ្វី​ម្យ៉ាង​ជួយ​ឲ្យ​គេ​ឆ្លង​វា​ផុត ហើយ​ប្រែ​ជា​ភាព​សប្បាយ​រីករាយ​ត្រលប់​មក​វិញ។

ជាង​នេះ​ដែរ រឿង​លុយកាក់​នៅឆ្នាំបន្ទាប់ គឺ​ជា​សញ្ញា​ហោះ​ឡើង​ទៅ​ចំណុច​ខៀវ​ខ្ពស់​ត្រដែត នាំ​ឲ្យ​ជីវិត​ជួប​តែ​ភាព​សម្បូរ​បែប ផ្ទុះ​សុភមង្គល​ខ្លាំង​ល្មម​ឲ្យ​គ្រប់​គ្នា​ច្រណែន។ អ្នក​ខ្លះ​មាន​កប់​ពពក ចង់​ប្រាថ្នា​បាន​ជីវិត​ដូច​អ្នក​ទៀត​ផង។

អ្នកកើតឆ្នាំវក - ស្វា

1 Huong Ban Lam Viec Tuoi Thanh Hd 1

ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ ​និង​សមត្ថភាព​ពី​កំណើត។ មនុស្ស​នេះ​ឆ្លាត​និង​មោះមុត​ខ្លាំង​ណាស់ ហើយ​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ក៏​ធ្វើ​ទៅ​បាន​ល្អ​ណាស់​ដែរ។

មកដល់រយៈពេលនៃឆ្នាំថ្មី ២០២៣ ខាងមុខ ក៏នឹង​ដល់​ពេលវេលា​សម្រាប់​អ្នក​កើត​ឆ្នាំ​​វក​ផង​ដែរ ក្នុង​ការ​កើប​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ រាល់​កិច្ច​ការងារ ឬ​ដាក់​ផែនការណ៍​ធ្វើ​អ្វី​ថ្មី​ក្នុង​ជីវិត ក៏​នឹង​រមែង​ទទួល​បាន​ជោគជ័យ​ជានិច្ច តែកុំភ្លេចទំនាយចិនសែផងណា ចូរញញឹមឲ្យបានច្រើនៗ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក