ក្រោយ​ម៉ោង ០០:០០ ​ថ្ងៃ​សែន​ក្បាល​ទឹកត​ទៅ ម្ចាស់​ឆ្នាំ ៣ រាសី​ឡើង​ដូច​ដង្ខៅ ហៅ​អ្វី​បាន​ហ្នឹង

សុក្រ​ស្អែក​ទី ១២ សីហា ចំ​ថ្ងៃ​សែន​ក្បាល​ទឹក សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម ក៏​មាន​ជោគជតា​រាសី​ឡើង​ខ្ពស់​ផង​ដែរ។ រាប់​ចាប់​ពី​ម៉ោង ០០:០០ ត​ទៅ​មុខ យីអ៊ុន​ម្ចាស់​ឆ្នាំ​ ៣ ឡើង​ដូច​ដង្ខៅ ហៅ​អ្វី​បាន​ហ្នឹង៖

អ្នកកើតឆ្នាំកុរ - ជ្រូក

Ice_screenshot_20220811 120238

នៅ​ថ្ងៃសីលស្អែកនេះ អ្នក​កើត​ឆ្នាំកុរ នឹង​មាន​លាភ​ចូល​ច្រើន ឱកាស​មក​បន្ត​កន្ទុយ​គ្នា ចាំ​តែ​ពួក​គេ​ចាប់​បាន​ឬ​មិន​បាន​ទេ​តើ។ យ៉ាង​ណា​ក៏​មាន​រឿងរ៉ាវ​ដែល​ម្ចាស់​ឆ្នាំ​គោ ត្រូវ​ប្រយ័ត្ន​បន្តិច​ដែរ នោះគឺការនិយាយស្តី ជាមួយញាតិមិត្តជិតឆ្ងាយ។

ទោះ​ជា​យ៉ាង​ណា ដោយសារ​លាភ​គ្រប​លើ​គ្រោះ ក៏​នាំ​ឲ្យ​ម្ចាស់​ឆ្នាំកុរ នឹង​ទទួល​បាន​សំណាង​ល្អ​ ធំ​ជាង​សំណាង​អាក្រក់ ហើយ​ពួក​គេ​ងាយ​នឹង​ទទួល​បាន​ឱកាស​ឡើង​តំណែង​ថ្មី បើ​អ្នក​រកស៊ី បាន​រក​ឃើញ​ផល​ចំណេញ​ខ្ពស់​ជាង​មុន។ អ្នក​ធ្វើ​ជំនួញ​សុចរិត ដែល​មាន​ផែនការណ៍​ច្បាស់លាស់​ល្អិតល្អន់​តាំង​ពី​ដើម​ផង រំពឹង​នឹង​អាច​ឃើញ​ផ្លែផ្កា​ជោគជ័យ​ក្រាស់ក្រែល​នៅ​ចន្លោះ​ពេល​នេះ។

អ្នកកើតឆ្នាំមមី - សេះ

Ice_screenshot_20220811 120244

នៅខែសីហា ឆ្នាំមមី ប្រហែល​បាន​ឆ្លង​ផ្កាយ​លើកយីអ៊ុន​ម្តង​ហើយ តែ​យ៉ាង​ណា​ផ្កាយ​នេះ​ ក៏​បាន​វិល​ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ​ជា​ថ្មី​វិញ​ដែរ នៅ​ស្អែកនេះ រាប់ពីម៉ោង ០០:០០ នាទីតទៅ។


ម្ចាស់ឆ្នាំមមី ឬសេះ ជា​មនុស្ស​មាន​ទេពកោសល្យ សមត្ថភាព​ស្រាប់​ហើយ ដោយ​ក៏​រមែង​ទទួល​បាន​ការ​កោត​សរសើរ​ពី​ក្រុម​ការងារ និង​អ្នក​រាប់អាន​ជា​បន្តបន្ទាប់​ដែរ ដោយ​ពួក​គេ​រង់ចាំ​តែ​សំណាង​ធ្លាក់​មក​ប៉ុណ្ណោះ ព្រោះ​អី​ការ​ខិតខំ ឆន្ទៈ​គឺ​បាន​បញ្ចេញ​អស់​តាំង​ពី​ដំបូង។

ចូលរួម​អបអរ​សម្រាប់​ម្ចាស់​ឆ្នាំ​មមី រាសី​អ្នក​កំពុង​ឡើង​ខ្ពស់​ណាស់​នៅ​បីថ្ងៃចុងក្រោយនៃសប្តាហ៍នេះ បើ​អ្នក​មិន​ខ្ជិល ហើយ​ស៊ូ​បន្ត​ទៀត នោះ​អ្នក​ចាំ​តែ​មើល​ទៅ លាភ​ធំ​នឹង​បង្ហាញ​មក​ក្នុង​ជីវិត ដោយ​មិន​ដឹង​ខ្លួន។

អ្នកកើតឆ្នាំរកា - មាន់

Ice_screenshot_20220811 120248

ម្ចាស់​ឆ្នាំរកា នៅ​ដើមសប្តាហ៍​ថ្មី​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដោយ​វា​គួបផ្សំ​នឹង​សមត្ថភាព​ដែល​ពួក​គេ​មាន​ពី​ដំបូង​ផង។ មនុស្ស​នេះ អាច​បោះ​ជំហាន​រាង​យឺត ប៉ុន្តែ​មួយ​ជំហានៗ​របស់​ពួក​គេ គឺ​វិភាគ មើល​គ្រប់​ជ្រុង​អស់​ហើយ មិន​ងាយ​ឲ្យ​កើត​មាន​កំហុស​ឡើយ។

ឱកាស​បង្កើន​ទ្រព្យ បង្កើន​ចំណូល​លើស​ពី​ខ្ទង់​ដែល​ទទួល​បាន​ជា​ប្រចាំ គឺ​ឈាន​ចូល​មក​ដល់​ហើយ​សម្រាប់​ម្ចាស់​ឆ្នាំរោងនៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ឆ្លៀត​ពេលវេលា​នេះ ចូរ​បន្ថែម​ក្បួន​សន្សំសំចៃ​ឲ្យ​បាន​ល្អ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក