ខំ​ពី​ឥឡូវ​ទៅ អ្នក​កើត​ឆ្នាំ​ទាំង ៣ អត់​ឲ្យ​ចាំ​ហួស​ ៥ ឆ្នាំ​ទេ ដឹង​តែ​សល់​ឡាន សល់​ផ្ទះ

តាម​ហោរាសាស្ត្រ ម្ចាស់​ឆ្នាំ​ទាំង ៣ នឹង​ទទួល​បទពិសោធន៍​លំបាក​មួយ​ចំនួន ដោយ​ត្រូវ​ឆ្លង​កាត់​បញ្ហា​ជា​បន្តបន្ទាប់ តែ​សុំ​កុំ​បោះបង់ វ៉ៃ​ឲ្យ​អត់​ហួស ៥ ឆ្នាំ​ទៅ​មុខ​ទេ អ្នក​នឹង​ទទួល​បាន​លាភ​ធំ ត្រលប់​មក​វិញ សល់​ឡាន សល់​ផ្ទះ សល់​លុយ​ចាយ​ពេញ​ដៃ៖

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

Ice_screenshot_20220207 221901

ម្ចាស់​ឆ្នាំ​ជូត ជា​ឆ្នាំ​ដែល​ងាយ​នឹង​ជួប​សំណាង មិន​ថា​តែ​ក្នុង​អាជីព​ការងារ និង​ការ​វិនិយោគ​ធំ​តូច​ក្តី ជា​រួម​ប្រាក់​ចំណូល ប្រាក់​ចំណេញ គឺ​មាន​ច្រើន។

មនុស្ស​នេះ​ទៀងត្រង់ មិន​ចូលចិត្ត​ពឹង​អ្នក​ដទៃ ពោល​បង្កើត​ជោគវាសនា​ឲ្យ​មាន​បាន​ដោយ​ខ្លួន​ឯង។ ក៏​អរគុណ​នូវ​សមត្ថភាព ទេពកោសល្យ​ដែល​អ្នក​មាន​ស្រាប់ គួបផ្សំ​នឹង​សំណាង​ត្រូវ​ចូល​មក​ដល់​ជា​បណ្តើរៗ​ផង​ ទ្រព្យ​ធំ នឹង​រំលេច​ជា​បន្តបន្ទាប់​ពី​ឆ្នាំ​នេះ​ត​ទៅ។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

Ice_screenshot_20220207 221857


មនុស្ស​នេះ​រាង​មាន​ចរិត​រឹងរូស មិន​ឆេវឆាវ មិន​ចេះ​គ្រប់គ្រង​អារម្មណ៍ ប៉ុន្តែ​ពួក​គេ​ពិត​ជា​មាន​ចិត្ត​ល្អ ស្វាហាប់​ក្នុង​ការងារ ហើយ​ក៏​ពូកែ​អត់ធ្មត់ តស៊ូ​មិន​ខ្លាច​ការ​លំបាក ដោយ​បូកផ្សំ​នឹង​សំណាង​បន្តិចបន្តួច​ផង ក៏​អាច​ជួយ​ឲ្យ​ពួក​គេ​អាច​សម្រេច​សមិទ្ធផល​នានា​បាន​ឆាប់​រហ័ស បើ​ទោះ​បី​ស្ថិត​នៅ​អាយុ​រាង​ក្មេង​បន្តិច​ក្តី។

រាសី​របស់​ម្ចាស់​ឆ្នាំ​ឆ្លូវ នឹង​ឡើង តាម​ការ​ខិតខំ​ប្រឹងប្រែង ហើយ​ការ​បោះ​ជំហាន​ធំ​មួយ​សម្រាប់​ពួក​គេ​នឹង​ចូល​មក​ដល់​នៅ​ឆ្នាំ​ខាង​មុខ ដែល​ដំណាក់កាល​នេះ អាច​នាំ​ឲ្យ​ប្រមូល​ចូល​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ មនុស្ស​នេះ​ពេល​មាន​បាន មិន​ភ្លេច​ទេ​គ្រា​ក្រ រួច​ក៏​មិន​ភ្លេច​ជួយ​អ្នក​ដទៃ។

អ្នក​កើត​ឆ្នាំ​រោង – នាគ

Ice_screenshot_20220207 221853

ឆ្លង​ផុត​ឆ្នាំ​ចាស់ ២០២១ អ្នក​កើត​ឆ្នាំ​រោង ក៏​ដូច​ទទួល​បាន​ផ្កាយ​លើក​យីអ៊ុន ដែល​នាំ​ឲ្យ​ឆ្នាំ​ ២០២២ ត​ទៅ​មុខ ពួក​គេ​មាន​ជីវិត​ល្អ​ប្រសើរ​ឡើង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត។

ក្នុង​កំឡុង​ពេល ៥ ឆ្នាំ​ទៅ​មុខ ថាមពល​វិជ្ជមាន​ទាំង​ឡាយ នឹង​ប្រមូលផ្តុំ​មក​ជួយ​ជ្រោម​ជួយ​ជ្រែង​ឲ្យ​រាសី​អ្នក​កើត​ឆ្នាំ​រោង ឡើង​ខ្ពស់​ត្រដែត ហើយ​ជីវិត ពី​ធ្លាប់​លំបាក ប្រែ​ក្លាយ​ជា​អ្នក​មាន ដូច​ត្រូវ​គេ​បត់ ១៨០ ដឺក្រេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក