៤៥ ​ថ្ងៃ​ទៅ​មុខ អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​យីអ៊ុន​ខ្ពស់ ជួប​ផ្កាយ​នាំ​សំណាង​ធំ​បំផុត​ប្រចាំ​ឆ្នាំ

នៅ​រយៈ​ពេល ៤៥ ​ថ្ងៃ​ទៅ​មុខ ឬ​ល្បាក់ ១ ខែកន្លះបន្ទាប់​នេះ តាម​ក្បួន​ហោរាសាស្រ្ត សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ជោគជ័យ​ទាំង​លើ​ការ​បង្កើត​ទ្រព្យ និង​ស្នេហា៖

អ្នក​កើត​ឆ្នាំ​មមី (សេះ)

1

កាល​ពី​ដើម​ឆ្នាំ អ្នក​កើត​ឆ្នាំ​មមី​លំបាក​ច្រើន​ណាស់​មក​ហើយ ពួក​គេ​ក៏​បាន​ចំណាយ​ច្រើន​ណាស់​ដែរ តែ​នៅ​ពេល​បន្ទាប់ ១ ខែកន្លះ​ខាង​មុខ ក៏​ដល់​ពេល​ដែល​ពួក​គេ​ទទួល​បាន​ទ្រព្យ​ទាំង​នោះ​ត្រលប់​មក​វិញ ហើយ​អាច​នឹង​បាន​លើស​ពី​ការ​បាត់បង់​ទៅ​ទ្វេ​ដង​ថែម​ទៀត។

ផ្កាយ​នាំ​សំណាង​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ នឹង​ហោះ​ចូល​មក​ដល់​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី នៅ​ចន្លោះ​ពេល ៤៥ ​ថ្ងៃ​ខាង​មុខ។ អ្នក​ធ្វើ​ការ ក៏​អាច​នឹង​មាន​ឱកាស​ដំឡើង​ប្រាក់​ខែ បាន​ថ្នាក់​លើ​ឲ្យ​តម្លៃ ទទួល​ស្គាល់​ការ​ខិតខំ​ប្រឹងប្រែង រី​ឯ​អ្នក​ធ្វើ​ជំនួញ​ក៏​នឹង​អាច​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​ដែល​ចង់​បាន។ ផ្លូវ​ទៅ​ចាប់​យក​ទ្រព្យ មាន​ច្រើន​ច្រក​ណាស់​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី​នា​ពេល​ខាង​មុខ។

អ្នក​កើត​ឆ្នាំ​មមែ (ពពែ)

2


មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស​ដូច​ជា​អ្នក​កើត​ឆ្នាំ​មមែ មិន​ងាយ​នឹង​នឹង​ធ្លាក់​យីអ៊ុន​ឡើយ ដោយ​ទោះ​ជួប​បញ្ហា ក៏​មាន​គេ​ចាំ​ជួយ ចាំ​ស្រោចស្រង់​ជានិច្ច។

យ៉ាង​ណា​ជោគជតា​រាសី​របស់​ពួក​គេ​នៅ​រយៈ​ពេល ៤៥ ​ថ្ងៃ​បន្ទាប់ គឺ​កាន់​តែ​ឡើង​ខ្ពស់​ជាង​ពេល​មុន ដោយ​អាច​ថា​ជា​ពេលវេលា​សំណាង​បំផុត​ប្រចាំ​ឆ្នាំ ២០២២ នេះ​ហើយ។ អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ជា​ច្រើន​ក្នុង​ជីវិត ហើយ​អាច​ទទួល​បាន​ការ​ឡើង​ឋានៈ​យសស័ក្ដិ មាន​គេ​ស្រលាញ់​រាប់អាន​ច្រើន​ជាង​ពេល​មុន។

អ្នក​កើត​ឆ្នាំ​កុរ (ជ្រូក)

3

មនុស្ស​ដែល​កើត​ឆ្នាំ​កុរ ពួក​គេ​ដល់​ពេល​ហើយ​ដែល​ត្រៀម​ខ្លួន​ទទួល​យក​លាភ​សំណាង​ធំ​បំផុត​ប្រចាំ​ឆ្នាំ ២០២២ ដោយ​រាប់​ចាប់​ពី​សប្ដាហ៍​នេះ​ត​ទៅ។

ប្រាក់​ចំណូល​នឹង​ហូរ​ចូល​យ៉ាង​រលូន ​ដូច​ក្បូន​ដែល​កំពុង​បណ្ដែត​តាម​ទឹក​ហូរ។ ប្រាក់​ក្នុង​កុង​ធនាគារ​នឹង​ឡើង​ច្រើន​ខ្ទង់ តែ​ត្រូវ​ចាំ ត្រូវ​បើក​ចិត្ត​សម្លឹង​ឃើញ​ភាព​វិជ្ជមាន​ឲ្យ​បាន​ច្រើន​ក្នុង​ពេលវេលា​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក