“អ្នកគឺជាអំណោយដ៏ល្អបំផុតសម្រាប់ខ្ញុំ” ប្រវត្តិស្នេហ៍របស់ Rain តាមស្រឡាញ់ Kim Tae-hee ទម្រាំឈានដល់ថ្ងៃរៀបការ

លោក Rain មានឈ្មោះពិត Jung Ji Hoon ត្រូវបានគេចាត់ទុកថា ជាតារាប្រុសកូរ៉េខាងត្បូងមួយរូប ដែលមានគ្រួសារកក់ក្តៅ និងមានសុភមង្គលបំផុត ថែមទាំងជាគូស្នេហ៍តារាគំរូនៅក្នុងរង្វង់សិល្បៈកូរ៉េផងដែរ ។ ព្រោះចាប់តាំងពីលោក និងភរិយាទាក់ទងគ្នារហូតមកដល់សព្វថ្ងៃ វាហាក់ដូចជាមិនមានព័ត៌មានមិនល្អមួយណាលេចឡើងនោះទេ ផ្ទុយទៅវិញ ពួកគេកាន់តែផ្អែមល្ហែមជាងមុនទៅទៀត ។

Rain Taehee Anak

ប្រវត្តិស្នេហ៍ Rain-Kim Tae-hee

Rain និង Tae Hee បានជួបគ្នាលើកដំបូងក្នុងពេលថតពាណិជ្ជកម្ម Coupang CF ជាមួយគ្នាក្នុងឆ្នាំ ២០១១ បន្ទាប់មកពួកគេក៏ចាប់ផ្តើមនិយាយគ្នាក្នុងនាមជាមិត្តភក្តិ។

Rain Kim Tae Hee

20130103_kimtaehee_rain_01 Copy

មិនយូរប៉ុន្មានយុវជនរ៉េនក៏បានចូលបម្រើជាតិ ប៉ុន្តែក៏នៅមានលេចឮព័ត៌មានថា អ្នកទាំង ២ ចាប់ផ្តើមទាក់ទងគ្នាញឹកញាប់ជាងមុនរហូតដល់ឆ្នាំ ២០១៣ ក្នុងនោះមានអ្នកយកព័ត៌មានដៃរហ័ស បានចាប់យករូបភាពយុវជន Rain ដែលបានណាត់ជួបជាមួយ Tae Hee ដោយសម្ងាត់ ទាំងដែលខ្លួនកំពុងបម្រើជាតិទៀតផង ។ ដោយការណាត់ជួបនាពេលនោះ បណ្តាលឱ្យរ៉េនត្រូវទទួលវិន័យ ឃុំខ្លួនរហូតដល់ ៧ ថ្ងៃទៀតផង ។

Rain_kimtaehee2

Img2 11

អាចនិយាយបានថា វាជារឿងស្នេហាដែលលំបាកលំបិនបន្តិចដែរ ព្រោះពួកគេទើបតែចាប់ផ្តើមទាក់ទងគ្នា ស្របពេលដែល Rain ត្រូវបម្រើជាតិ នេះធ្វើឱ្យពួកគេទាំងពីរកម្របានជួបគ្នាណាស់។

ប៉ុន្តែកំលោះ Rain ឧស្សាហ៍ទាក់ទង និងទូរស័ព្ទទៅ Tae-hee ជាប្រចាំ  រហូតដល់ទំនាក់ទំនងរវាងអ្នកទាំងពីរបានដំណើរការយ៉ាងល្អ ។ លុះដល់ឆ្នាំ ២០១៣ ខាងទីភ្នាក់ងាររបស់តារាទាំង ២ បានចេញមកបង្ហាញថា គូស្នេហ៍មួយគូនេះកំពុងមានទំនាក់ទំនងជាមួយគ្នាមួយរយៈមកហើយ។

Kim Tae Hee Admits Dating With Bi Rain

បន្ទាប់ពីចាកចេញពី បេសកកម្មបម្រើជាតិក្នុងឆ្នាំ ២០១៤ Rain ត្រូវទៅសហរដ្ឋអាមេរិកដើម្បីថតកុន ហើយគាត់បានអញ្ជើញ Tae Hee ទៅជាមួយគ្នាដើម្បីលើកទឹកចិត្ត និងបានធ្វើដំណើរកម្សាន្តដ៏ផ្អែមល្ហែមទៅកាន់ភ្នំ Six Flags Magic Mountain ដែលត្រូវបានគេហៅថា ដំណើរកម្សាន្តដើម្បីពង្រឹងទំនាក់ទំនង បន្ទាប់ពីមិនបានផ្អែមល្ហែមជាមួយគ្នាអស់រយៈពេលយ៉ាងយូរ ។

3e9c2b1d493293995831f99e48676b94


បន្ទាប់ពីនោះនៅឆ្នាំ ២០១៥ Rain ដែលមិនមែនជាសាសនិកណាមួយទេ គាត់បានចូលបុណ្យជ្រមុជទឹក ដើម្បីចូលសាសនាគ្រឹស្ត  ជាសាសនាដូចគ្នានឹង Tae Hee ។ ហើយការចូលសាសនានេះធ្វើឱ្យគ្រប់គ្នាដឹង ពីទំហំក្តីស្រឡាញ់ដែល Rain មានចំពោះ Tae-hee ។

Rk02

ក្រោយមកមិនយូរប៉ុន្មាន ក៏មានព័ត៌មានចេញមកថា គាត់កំពុងលក់ផ្ទះមួយនៅ Samseong-dong ហើយបានផ្លាស់ទៅភូមិគ្រឹះមួយនៅទីក្រុង Cheongdam-dong ជំនួសវិញ ហេតុនេះមានពាក្យនិយាយថា គាត់ត្រៀមខ្លួនរៀបការហើយមែនទេ? ប៉ុន្តែគូស្នេហ៍មួយគូនេះបានបដិសេធថា ពួកគេមិនទាន់រៀបការក្នុងពេលឆាប់ៗនេះទេ។

20180730134832_1235231_600_300

២ ឆ្នាំក្រោយមក គឺនៅថ្ងៃទី ១៧ ខែមករាឆ្នាំ ២០១៧ Rain បានសរសេរសំបុត្រដោយដៃ ហើយបង្ហោះនៅលើ IG ផ្ទាល់ខ្លួនរបស់គាត់ ដោយសារនៅក្នុងសំបុត្របានប្រកាសពីក្តីស្រឡាញ់របស់គាត់ចំពោះកូនក្រមុំ ជាមួយនឹងការបញ្ចប់យ៉ាងជ្រាលជ្រៅថា “អ្នកគឺជាអំណោយដ៏ល្អបំផុតសម្រាប់ខ្ញុំ” ពីរថ្ងៃក្រោយមកប្តីប្រពន្ធនេះបានចូលរួមពិធីមង្គលការយ៉ាងសាមញ្ញមួយ នៅក្នុងព្រះវិហារ ហើយបានទៅក្រេបទឹកឃ្មុំនៅកោះបាលី ។

Rain Kim Tae Hee

1707_1885_3334

Download 2

បច្ចុប្បន្ន អ្នកទាំង ២ រស់នៅជាមួយយ៉ាងមាន សុភមង្គល និងមានចំណងដៃនៃសេចក្តីស្នេហា គឺកូនៗដ៏គួរឲ្យស្រឡាញ់ចំនួន ២ រូបផងដែរ ៕

Ngoi Sao 247 Sau Nhieu Nam Giau Kin Kim Tae Hee Da Chiu Khoe 2 Co Con Gai 2 1622598688 837 Width660height659

20161212090859_986836_700_772

Photo848395

ប្រភព៖ mangozero, mushroomtravel/ Knongsrok