កំពូល​ឆ្នាំ​ទាំង ៣ លុយ​បុក​ហូរ​ចូល​ឥត​ឈប់ នៅ​រយៈ​ពេល ៩៩ ​ថ្ងៃ​បន្ទាប់

បើ​តាម​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​មក​ថា នៅ​កំឡុង​រយៈ​ពេល ៩៩ ​ថ្ងៃ​បន្ទាប់ អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត រាប់​ចូល​បាន​ជា​កំពូល​ឆ្នាំ​រីក​ទ្រព្យ ដែល​មាន​លុយ​ហូរ​ចូល​ឥត​ឈប់៖

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

Dinh Mui Sinh Nam Bao Nhieu 0 Min

ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ ឈ្លាសវៃ និង​មាន​ពូកែ​ខាង​បង្កើត​ទំនាក់ទំនង​ក្នុង​សង្គម។ មនុស្ស​នេះ ងាយ​នឹង​មាន​ផ្លូវ​បង្កើន​ទ្រព្យសម្បត្តិ​លឿន​ណាស់ ពោល​អាច​កសាង​ជីវិត​ជោគជ័យ​ទាំង​នៅ​វ័យ​ក្មេង ល្មម​អាច​ឲ្យ​អ្នក​រាល់​គ្នា នៅ​ជុំវិញ​គោរព​ឲ្យ​តម្លៃ​ខ្ពស់។

ហោរាសាស្ត្រ​រយៈ​ពេល ៩៩ ​ថ្ងៃ​ខាង​មុខ រាប់​ចាប់​ពី​ចុង​ខែ​ឧសភា​នេះ​ត​ទៅ អ្នក​កើត​ឆ្នាំ​មមែ នឹង​ទទួល​បាន​លាភ​សំណាង រាល់​បញ្ហា​ការ​លំបាក​ទាំង​ឡាយ នឹង​ត្រូវ​បាន​លាភ​មក​បាំង​ជិត។ ការ​បង្កើន​ចំណូល​ក៏​នឹង​កើត​មាន​ជាប់​ថ្ងៃ ហើយ​ដូច​មាន​អ្វី​មួយ​មក​ជំរុញ ឲ្យ​អ្នក​គិត​រហ័ស ឃើញ​លទ្ធផល​រហ័ស រី​ឯ​ជីវិត​ស្នេហា​ក៏​នឹង​ពោរពេញ​ទៅ​ដោយ​សុភមង្គល​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

Ice_screenshot_20220528 111152


សញ្ញា​រាសី​ចក្រ​រយៈ​ពេល ៩៩ ​ថ្ងៃ ជីវិត​ម្ចាស់​ឆ្នាំ​កុរ នឹង​មាន​ការ​ប្រែប្រួល​ពោរពេញ​ទៅ​ដោយ​ភាព​វិជ្ជមាន។ មនុស្ស​នេះ​តែងតែ​ឧស្សាហ៍​ព្យាយាម ខិតខំ​ធ្វើ​ការងារ​តាំង​តែ​ពី​ដើម​មក ហើយ​ពេល​ទៅ​មុខ ក៏​នឹង​ធានា​អាច​មាន​លុយ​យូរ​ចូល​យ៉ាង​ច្រើន។

វា​ឆ្លើយតប​ទៅ​នឹង​សមិទ្ធផល កើត​ចេញ​ពី​ការ​តស៊ូ​អំណត់​កន្លង​មក ហើយ​ពេល​ទៅ​មុខ ទោះ​ត្រូវ​ប្រលូក​ក្នុង​សមរភូមិ​ថ្មី មាន​ការ​ប្រកួតប្រជែង​ខ្ពស់​ប៉ុណ្ណា ក៏​ម្ចាស់​ឆ្នាំ​កុរ មិន​ចាញ់​ប្រៀប​គេ​ដែរ ពោល​នឹង​សង្ឃឹម​អាច​ប្រជែង​យក​ឈ្នះ ជម្នះ​អស់​រាល់​ឧបសគ្គ​ទាំង​ឡាយ កើត​ជា​ផ្លែ​ជា​ផ្កា​ចូល​ក្នុង​ជីវិត​បាន។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Ice_screenshot_20220528 111140

រមែង​មាន​ចរិត​មាំមួន មាន​ភាព​ជា​អ្នក​ដឹកនាំ​តាំង​ពី​កំណើត ហើយ​ម្ចាស់​ឆ្នាំ​ខាល ប្រឈម​បញ្ហា​ច្រើន​ណាស់​ក្នុង​ជីវិត តែ​ពួក​គេ​តែង​លើក​ទឹកចិត្ត​ខ្លួន​ឯង​ជាប់​ជានិច្ច។ ក៏​អរគុណ​ចំពោះ​ការ​ជឿជាក់ និង​ឆន្ទៈ​ដែល​មាន​តាំង​តែ​ពី​ដើម​មក។

យ៉ាង​ណា​នៅ​រយៈ​ពេល ៩៩ ​ថ្ងៃ​ទៅ​មុខ អ្នក​កើត​ឆ្នាំ​ខ្លា នឹង​ទទួល​បាន​ការ​មើល​ឃើញ ការ​​ជ្រោមជ្រែង​ពី​មនុស្ស​ដែល​មាន​បុណ្យ មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន អាច​ជួយ​ស្រោចស្រង់​ឲ្យ​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។ លាភ​ធំ​នឹង​ហូរ​ចូល​មក​ដល់ ចូល​អ្នក​ចាំ​តែ​មើល​ចុះ ពោល​ជីវិត​នឹង​ឃើញ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ខ្លាំង ធៀប​នឹង​កាល​ពី​ ៣ ខែ​ដំបូង​នៃ​ឆ្នាំ ២០២២ ដែល​លំបាក​ខ្លាំង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​