បើកបៀរមួយសន្លឹក ដើម្បីដឹងថា នឹងមានរឿងអ្វីកើតឡើងលើអ្នកនៅសប្តាហ៍ចុងក្រោយ ខែកញ្ញា?

សប្តាហ៍ចុងក្រោយខែកញ្ញា រាប់ថ្ងៃ ២៦-៣០  តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ Knongsrok តម្រូវឲ្យអ្នកជ្រើសរើសសន្លឹកបៀរមួយ ហើយយើងនឹងទស្សន៍ទាយត្រលប់ទៅវិញ ថាតើក្នុងជីវិតអ្នកនាពេលខាងមុខ នឹងត្រូវជួបរឿងរ៉ាវអ្វីខ្លះក្នុងកំឡុងពេលនោះ៖

សន្លឹកបៀរទី ១

1

ជីវិត​របស់​អ្នក​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ដែល​វា​រង់ចាំ​រយៈ​ពេល​យូរ​មក​ហើយ ទើប​នឹង​សម្រេច​មក​ត្រៀម​កើត​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ការ​ផ្លាស់ប្តូរ​នោះ មាន​ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន ហើយ​ខ្លះ​ក៏​ជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ជីវិត​ឯកជន​របស់​អ្នក​ផង​ដែរ។ បើ​ជួប​រឿង​ល្អ ក៏​កុំ​ភ្លេច​ទាញ​យក​ឱកាស​នោះ​កែច្នៃ​ជីវិត​ឲ្យ​បាន​ល្អ​ប្រសើរ​ច្រើន​ផង។

សន្លឹកបៀរទី ២

2

នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​នេះ អ្នក​ត្រូវ​ព្យាយាម​អូសទាញ​ខ្លួន​ឯង​ឲ្យ​រត់​ចេញ​ពី​អន្ទាក់​នៃ​ជីវិត ដែល​អ្នក​កំពុង​ជាប់គាំង និង​កំពុង​លងបន្លាច​ខ្លួន​ឯង ហើយ​ប្តូរ​មក​វិញ​នៅ​ជីវិត​ថ្មី ដោយ​ចាប់​ផ្តើម​ពី​មួយ​ជំហាន​ម្តង។ ពេលវេលា​ល្អ​បំផុត​នៃ​ការ​ចាប់ផ្តើម អ្នក​អាច​ធ្វើ​វា​បាន​ចាប់​ពី​ពេល​នេះ​ទៅ​ក៏​ល្អ​ដែរ។


បើ​ទោះ​បី​ត្រូវ​ផ្លាស់ប្តូរ​គន្លង​ដើរ ក៏​ត្រូវ​ចាំ​ថា នរណា​ខ្លះ​ធ្លាប់​បាន​ជួយ​យើង ហើយ​ត្រូវ​រីករាយ​នូវ​អ្វី​ដែល​ធ្លាប់​ឆ្លង​កាត់​និង​សម្រេច​បាន​កន្លង​មក។

សន្លឹកបៀរទី ៣

3

អ្នក​ជា​មនុស្ស​ដែល​មាន​ការ​គិត​ធំ​ទូលាយ និង​បើក​ចំហ​គំនិត​ជានិច្ច។ អ្នក​តែងតែ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួល​យក​ការ​ប្រកួតប្រជែង​ថ្មី។

នៅ​ពេល​ខាង​មុខ​នេះ នឹង​មាន​ក្តីស្រមៃ​មួយ​ដែល​អ្នក​ធ្លាប់​គិត​ធ្លាប់​ចង់​បាន ឈាន​ចូល​មក​ដល់ ហើយ​ចូរ​ប្រើប្រាស់​ភាព​ជា​ខ្លួន​ឯង​ទៅ​ឈោង​យក​វា​ឲ្យ​បាន ​និង​ចាំ​ថា​ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ​ផង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក