អាយុប៉ុន្មាន ទើបជីវិតអ្នកនឹងបានល្អប្រសើរ ស្រស់ត្រកាល?

ជ្រើសរើសកាតមួយសន្លឹក ដើម្បីដឹងថា តើឈានដល់វ័យណា ឬអាយុប៉ុន្មាន ទើបជីវិតអ្នកបានធូរស្រាល ស្បើយផុតទុក្ខ ជីវិតបានស្រស់ត្រកាលឡើងវិញ។

1

១. ចាប់ពីអាយុ ២៥ឆ្នាំ ដល់ ៣០ឆ្នាំ

នេះគឺជារយៈពេលដ៏សំណាងបំផុតនៃជីវិតរបស់អ្នក។ តាមរយៈការតស៊ូក្នុងការងារ និងឆ្កួតនឹងស្នេហា អ្នកសម្រេចបាននូវវត្ថុមានតម្លៃជាច្រើន ដែលលុយមិនអាចទិញបាន។ ហើយប្រហែលជាពេលក្រោយ នៅពេលដែលអ្នកអាឡោះអាល័យ អ្នកនឹងដឹងថា ក្នុងអំឡុងវ័យ ២៥ - ៣៧ ឆ្នាំរបស់អ្នក ពិតជាស្រស់ស្អាត និងរីករាយប៉ុនណា។ ដូច្នេះហើយ ប្រសិនបើអ្នកកំពុងឆ្លងកាត់ ឬស្ថិតក្នុងវ័យនេះ សូមព្យាយាមឱ្យតម្លៃលើអ្វីគ្រប់យ៉ាងដែលកើតឡើងដោយចិត្តស្មោះបំផុត។

២. ចាប់ពីអាយុ ១៦ឆ្នាំ ដល់ ២៥ឆ្នាំ

នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ពេល​វេលា​សំណាង​បំផុត និង​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ នោះហើយជាពេលដែលអ្នកចាកចេញពីភាពជាក្មេងខ្ចី ដែលមិនចេះឆ្អែតឆ្អន់ និងមិនទាន់ពេញវ័យ ទៅជាយុវជនម្នាក់ដែលបានឆ្លងកាត់ការឡើងចុះជាច្រើន ដើម្បីស្វែងរកឧត្តមគតិរបស់អ្នក។


អ្នក​រាល់​គ្នា​ដែល​លេច​មុខ​ក្នុង​ដំណាក់​កាល​នេះ គឺ​ជា​គ្រូ​បង្រៀន​ ដែល​ណែនាំ​អ្នក​ឱ្យ​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ និង​ល្អ​ឥត​ខ្ចោះ។ លើសពីនេះទៅទៀត ពួកគេក៏ផ្តល់ឱ្យអ្នកនូវឱកាសពិសេសៗផងដែរ។ ដូច្នេះ សូម​សរសើរ​យ៉ាង​ខ្លាំង ​ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ក្រុម​អាយុ​ខាង​លើ។

៣. ចាប់ពីអាយុ ៣០ ឆ្នាំដល់ ៤០ ឆ្នាំ

នៅដំណាក់កាលនេះ អាជីពរបស់អ្នកនឹងឈានដល់កម្រិតកំពូល។ គុណភាព​ជីវិត​នឹង​ប្រែប្រួល​ច្រើន ដែល​ការ​ស្រលាញ់​គ្រួសារ​តូច​របស់​អ្នក​ ក៏​នឹង​កើនឡើង​ដែរ។ វាហាក់បីដូចជាព្រះកំពុងអនុគ្រោះអ្នកយ៉ាងខ្លាំង នៅពេលដែលអ្នកមានសំណាងស្ទើរតែគ្រប់មធ្យោបាយ។

ថ្វីដ្បិតតែក្នុងដំណាក់កាលនេះ អ្នកមានវ័យចំណាស់បន្តិច ប៉ុន្តែអ្នកមានភាពស្វាហាប់ខ្លាំង អ្នកមានថាមពលគ្រប់គ្រាន់ដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន។ ឱកាស​នេះ​មិន​ដែល​បាន​មក​ដល់​ពីរ​ដង​ទេ ដូច្នេះ​សាក​ល្បង​មើល៕

ប្រភព ៖ ngoisao / Knongsrok