លោក ដួង វីរៈសិទ្ធ ធ្វើឲ្យអ្នកគាំទ្រស្រក់ទឹកភ្នែកដោយសារតែMVមួយនេះ(មានវីឌីអូ)

ក្រោយពេលចូលច្រកក្រោមទ្រនំផលិតកម្មរាម អស់មួយរយៈមក ពេលនេះតារាចម្រៀង ដួង វីរៈសិទ្ធ ចេញMusic Video ទីមួយរបស់ខ្លួនក្នុងផលិតកម្មរាម ជាផ្លូវការហើយ ដោយបទនោះមានចំណងជើងថា សន្យា

Screenshot_20210707 134713_Chrome

បទ សន្យា ដែលរៀបរាប់រឿងរ៉ាវស្នេហាខកចិត្តត្បិតអ្វីស្នេហាមិនសមតាមបំណង ជាហេតុធ្វើឲ្យចំណងស្នេហាត្រូវដាច់ដោយមិនបានត្រៀមទុកជាមុន ហើយរឿងរ៉ាវនិងអត្ថន័យក្នុងបទនេះ ពិតជាចាក់ដោតក្នុងរឿងស្នេហាយុវវ័យនាពេលបច្ចុប្បន្នខ្លាំងណាស់ ទើបធ្វើឲ្យAudioបទ សន្យា មានសន្ទុះនៃការគាំទ្រខ្លាំងរហូតដល់មានការស្តាប់ជាង មួយលានប្រាំសែនដង (1.5M Views) ក្នុងchannel YouTube ផ្លូវការរបស់ផលិតកម្មរាមផងដែរ។

Screenshot_20210707 133934_Chrome

បើនិយាយពី Music Video ដែលទើបតែចេញផ្សាយនាពេលថ្មីៗនេះវិញ ក៏កំពុងតែស្រូបទាញយកទឹកភ្នែករបស់អ្នកគាំទ្រឲ្យស្រក់ហូរចុះដោយមិនដឹងខ្លួន ព្រោះតែត្រូវសាច់រឿងរបស់ខ្លួនខ្លាំងពេក។

Screenshot_20210707 132805_Chrome

Screenshot_20210707 133259_Chrome

Screenshot_20210707 132724_Chrome

Screenshot_20210707 132913_Chrome


Screenshot_20210707 133058_Chrome

Screenshot_20210707 132643_Chrome

Screenshot_20210707 132951_Chrome

បញ្ជាក់ផងដែរថា បទ សន្យា ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងមួយនេះ គឺជាស្នាដៃ និពន្ធទំនុកច្រៀង និង បទភ្លេងថ្មី ដោយតារាចម្រៀង ដួង វីរៈសិទ្ធ ផ្ទាល់តែម្តង។

កុំឲ្យខាតពេលវេលាយូរ ចង់ដឹងថាMusic Video ទីមួយរបស់តារាចម្រៀង ដួង វីរៈសិទ្ធ ប្លែកនិងកំសត់យ៉ាងណានោះ

សូមទស្សនាវីឌីអូខាងក្រោម៖

អត្ថបទដោយ៖ Mr. Fun

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Mr Fun

សួស្តី! ខ្ញុំបាទ Mr Fun ជាអ្នកសរសេរអត្ថបទចម្រុះទាក់ទងទៅនឹង វិថីសិល្បៈ ជីវិតសង្គម ចំណេះដឹងផ្សេងៗ អត្ថបទកម្សាន្ត រឿងរ៉ាវស្នេហា និងជា Copy Writer ដែលមានការឆ្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល សម្រាប់ក្រុមហ៊ុននានាយ៉ាងមានប្រសិទ្ធភាព!!

Tel: 086288777