ខុស​អី​មិន​ដឹង​ទេ តែ​បើ​បុរស​ខុស ៣ ចំណុច​នេះ​ហើយ គ្មាន​ថ្ងៃ​ស្រីៗ​លើកលែង​ឲ្យ​បាន​ឡើយ

ក្នុង​ទំនាក់ទំនង​ស្នេហា ការ​អត់ធ្មត់ ការ​លើកលែង​អធ្យាស្រ័យ​ឲ្យ​គ្នា គឺ​រមែង​តែង​កើត​មាន​ហើយ ប៉ុន្តែ​គ្រប់​ចំណុច​ទាំង​អស់ ក៏​វា​មាន​ព្រំដែន​កំណត់​របស់​វា​ដែរ។ សម្រាប់​បុរសៗ​ប្រសិន​បាន​ធ្វើ​រឿង​ខុសឆ្គង​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នោះ​ជឿ​ថា​កម្រ​មាន​មនុស្ស​ស្រី​ណា​លើកលែង​ឲ្យ​បាន​ណាស់ ហើយ​ប្រាកដ​ជា​ឈាន​ដល់​ផ្លូវបែក ជា​ការ​ផ្សះផ្សា​ត្រូវរ៉ូវ​គ្នា​វិញ៖

៣) ប្រច័ណ្ឌ​គ្មាន​ហេតុផល

Ice_screenshot_20210721 153510

ស្នេហា​ស្រី​ប្រុស គេ​ខ្លាច​បំផុត​គឺ​ចំណុច​ហ្នឹង​ឯង ទៅ​ណា​ក៏​មិន​បាន រាប់​អាន​នរណា​ក៏​មិន​បាន សឹង​តែ​ចង់​ឲ្យ​នៅ​តែ​ផ្ទះ។ ប្រសិន​នារី​ដែល​ស្រលាញ់​បុរស​បែប​ហ្នឹង យូរ​ទៅ​នាង​នឹង​ទទួល​រង​សម្ពាធ​ឯង។

ការ​ស្រលាញ់​គ្នា​ច្បាស់លាស់ មិន​ចាំ​បាច់​តែ​ចេះ​ប្រច័ណ្ឌ​ខ្លាំង​បែប​ហ្នឹង​ឡើយ ផ្ទុយ​ទៅ​វិញ​ទាមទារ​ឲ្យ​តែ​ចេះ​ជឿជាក់​លើ​គ្នា ហើយ​ខាង​ស្រី​ក៏​ដូច​គ្នា បើ​គេ​ស្រលាញ់​អ្នក​ពិត គេ​យល់​អារម្មណ៍​អ្នក​ច្បាស់​ណាស់ ​មិន​ចេះ​តែ​ដើរ​ទៅ​ផ្តល់​ក្តីសង្ឃឹម​ឲ្យ​បុរស​ដទៃ​ណា​ម្នាក់​ឡើយ។ មួយ​ផ្សេង​ទៀត​ បើ​សង្សារ ឬ​ភរិយា​យើង​ស្អាត ហើយ​បុរស​ផ្សេង​គេ​មក​ចែចូវ​វា​ជា​រឿង​របស់​គេ ហើយ​យើង​ទៅ​ខឹង​មនុស្ស​ស្រី​ដែល​យើង​ស្រលាញ់ នោះ​វា​ជា​រឿង​ខុសឆ្គង​ធ្ងន់ធ្ងរ​ណាស់។

២) ស្រលាញ់​គ្នា​គ្មាន​គោលដៅ

Ice_screenshot_20210721 153520


បើ​ថ្ងៃ​ណា​មួយ​ខាង​ស្រី​ដឹង​ថា បុរស​ដែល​ខ្លួន​ស្រលាញ់​គ្មាន​គោលដៅ​ជីវិត​ច្បាស់លាស់​ជាមួយ​នឹង​ខ្លួន​ឯង​ផង នោះ​ក៏​ជា​ថ្ងៃ​ដែល​នាង​ចាប់ផ្តើម​ដក​ចិត្ត​ពី ១០០ មក ០ ជា​បណ្តើរៗ​ដែរ។

មនុស្ស​ស្រី​ដែល​ច្បាស់លាស់​ម្នាក់ នាង​ត្រូវ​ការ​បុរស​ដែល​នឹងធឹង និង​ចាស់ទុំ គិតគូរ​វែងឆ្ងាយ​ទៅ​ថ្ងៃ​មុខ មិនមែន​មក​សប្បាយ​ជាមួយ​គ្នា​រយៈ​ពេល​ខ្លី ហើយ​ចាកចេញ​ទៅ​វិញ​ឡើយ។

១) ក្លាយ​ជា​អ្នក​ទី ៣

Ice_screenshot_20210721 153539

បើ​នាង​ដឹង​ថា បុរស​ដែល​នាង​ស្រលាញ់​បាន​កុហក​បោកប្រាស់​នាង ថា​នៅ​ទំនេរ ​មិន​ទាន់​មាន​នរណា ហើយ​ធ្វើ​ឲ្យ​នាង​ធ្លាក់​ក្នុង​រណ្តៅ​ដែល​ជា​ស្រមោល​អ្នក​ទី ៣ នោះ​ជា​ថ្ងៃ​ដែល​នាង​ឈឺចាប់ និង​អស់​ជំនឿ​លើ​អ្នក​ខ្លាំង​បំផុត។

អ្នក​នឹង​ដើរ​ចេញ ដ្បិត​បើ​ត្រូវ​ឈឺចាប់ ស្រក់​ទឹក​ភ្នែក​ក៏​ដោយ។ នាង​ស្អប់​បំផុត​មនុស្ស​ប្រុស​ដែល​កុហក​នាង ជា​ពិសេស​បុរស​ដែល​នាង​ទុកចិត្ត​និង​ស្រលាញ់​ស្មើ​ជីវិត។ ដូច្នេះ​ហើយ​សម្រាប់​បុរសៗ រឿង​ទាំង ៣ ដូច​រៀបរាប់​ខាង​លើ បើ​ជៀស​បាន​កុំ​ធ្វើ​អី ព្រោះ​បើ​អ្នក​មិន​ច្បាស់លាស់​នឹង​គេ អ៊ីចឹង​ក៏​កុំ​ចូល​មក​ក្នុង​ជីវិត​គេ នាំ​ឲ្យ​គេ​ខូចចិត្ត​ឬ​ខាត​ពេលវេលា​ជាមួយ​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក