តារាសម្តែងស្រីស្អាត ហង្ស ស្រីរ័ត្ន សម្រេចចិត្តផ្អាកថតភាពយន្តមួយរយៈ ដោយសារតែស្ថានភាពកូ.វីដ មិនទាន់បានប្រសើរឡើងវិញ

តារាសម្តែងស្រីស្រស់ស្អាតនិងមានឈ្មោះបោះសម្លេងគួរសមនៅក្នុងប្រទេសកម្ពុជា កញ្ញា ហង្ស ស្រីរ័ត្ន ផ្អាកទទួលការថតភាពយន្តអស់មួយរយៈពេលធំមកហើយ ហើយបច្ចុប្បន្ននេះ កញ្ញាក៏មិនទាន់ទទួលថតភាពយន្តវិញដែរ។

116819216_2602757456654736_64997353480853524_n

119700227_2640214462909035_7401221661075016211_n

ការដែលសម្រេចចិត្តផ្អាកថតភាពយន្តមួយរយៈបែបនេះ មិនមែន តារាសម្តែង ហង្ស ស្រីរ័ត្ន មានលុយចាយមិនអស់នោះទេ គឺដោយសារកញ្ញាត្រូវការពារសុវត្ថិភាពខ្លួនឯង និង ក្រុមគ្រួសារ ដើម្បីជៀសឆ្ងាយពីជំងឺកូ.វីដនេះ។

120314683_2650713278525820_8640102738647266264_n

120367371_2652446545019160_5645210455512829303_n

ទោះបីជាជួបវិបត្តិសេដ្ឋកិច្ចបន្តិចបន្តួចដោយសារតែគ្មានចំណូលសោះក៏ដោយ កញ្ញា ហង្ស ស្រីរ័ត្ន ក៏នៅអាចគ្រប់គ្រងស្ថានភាពបាន ពីព្រោះតែកញ្ញាមិនមានជំពាកលុយខាងណា ហើយពីមុនមកកញ្ញាក៏មិនបានចាយលុយខ្ជះខ្ជាយដែលត្រូវឲ្យកញ្ញាជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងស្ថានភាពបែបនេះឡើយ។

120533658_2650713028525845_4371696201143711815_n


120589894_2650713885192426_5381386745006836375_n

កញ្ញា ហង្ស ស្រីរ័ត្ន ព្យាយាមសម្របជីវិតនៃការរស់នៅរបស់ខ្លួន ទៅតាមស្ថានការបច្ចុប្បន្ន ដូចទៅនឹងប្រជាជនទូទៅដោយខុសឆ្ងាយពីមុនច្រើន។

120748168_2652552648341883_8691072630130801693_n

កំឡុងពេលសម្រាកនៅផ្ទះមិនទទួលការងារថតភាពយន្ត កញ្ញា ហង្ស ស្រីរ័ត្ន ក៏បានប្តូរខ្លួនឯង ដោយបានចូលសិក្សារហក់ចូលប្រឡូកក្នុងវិស្ស័យOnlineតាមរយៈការលក់ផលិត​ផលវិញម្តង ហើយក៏មិនខុសពីតារាដទៃទៀតដែរ ដោយពេលនេះតារាមួយចំនួនធំបានឈានជើងវិស័យលក់Online មកដល់ពេលនេះអាជីវកម្មOnline របស់កញ្ញា ហង្ស ស្រីរ័ត្ននៅមិនទាន់ចេញ​ជារូបរាងនៅឡោះយទេ ដូច្នេះហើយទើបកញ្ញាមិនទាន់បានបង្ហាញពីផលិតផលដែលកញ្ញានឹងលក់។

121754986_2664802927116855_686488814522282184_n

134547917_2727599260837221_6235112491301305652_n

អត្ថបទ៖ Mr. Fun

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Mr Fun

សួស្តី! ខ្ញុំបាទ Mr Fun ជាអ្នកសរសេរអត្ថបទចម្រុះទាក់ទងទៅនឹង វិថីសិល្បៈ ជីវិតសង្គម ចំណេះដឹងផ្សេងៗ អត្ថបទកម្សាន្ត រឿងរ៉ាវស្នេហា និងជា Copy Writer ដែលមានការឆ្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល សម្រាប់ក្រុមហ៊ុននានាយ៉ាងមានប្រសិទ្ធភាព!!

Tel: 086288777