ដូច​ជួយ​ពន្យារ​អាយុ ២០ ឆ្នាំ បើ​អ្នក​ប្រកាន់ខ្ជាប់​ទម្លាប់​ទទួល​ទាន​ទាំង ៦ នេះ

សុខភាព​រាងកាយ គឺ​ជា​កត្តា​កំណត់​នៅ​អាយុ​ជីវិត​របស់​អ្នក ហើយ​បើ​អ្នក​ចង់​បាន​អាយុ​វែង ក៏​ទាមទារ​ឲ្យ​សុខភាព​របស់​យើង​ដំណើរការ​ទៅ​ល្អ​ដូច​គ្នា។ ការ​ទទួល​ទាន​ជា​ផ្នែក​សំខាន់​មួយ ហើយ​ក្បួន​ទទួល​ទាន​អាហារ​ទាំង ៦ ខាង​ក្រោម​ បើ​អ្នក​អនុវត្ត​ជាប់​លាប់ នោះ​ដូច​ជួយ​ពន្យារ​អាយុ​អ្នក​បាន​ ២០ ឆ្នាំ៖

១) ទទួល​ទាន​ចន្លោះ​ពី ៤-៦ ម៉ោង

Ice_screenshot_20210826 142006

កុំ​ទទួល​ទាន​អាហារ​ជាប់​ម៉ោង​គ្នា​ពេក ដោយ​ប្រសិន​ចង់​ឲ្យ​ក្រពះ​រំលាយ​អាហារ​បាន​ល្អ គឺ​ត្រូវ​ដាក់​ចន្លោះ​ប្រហែល ៤-៦ ម៉ោង​ ដែល​វា​ជា​ពេលវេលា​រំលាយ​បាន​ល្អ​បំផុត។

២) កុំ​បរិភោគ​តក់ក្រហល់

កុំ​ទទួល​ទាន​ដោយ​ភាព​តក់ក្រហល់ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ក្រពះ​របស់​អ្នក ដូច្នេះ​ត្រូវ​ទំពា​យឺតៗ ដោយ​ជា​ធម្មតា​អាហារ​ពេល​ថ្ងៃ​ត្រង់​យ៉ាង​តូច​ក៏​គួរ​ចាយ​ពេល ១៥-២០ នាទី​ហើយ​អាហារ​ពេល​យប់​អាច​ថា ៣០ នាទី។

៣) មាន​ទឹក​ស៊ុប​អម​ជាមួយ

ពេល​ទទួល​ទាន គួរ​ទម្លាប់​មាន​ទឹក​ស៊ុប​អម​ជាមួយ​ ព្រោះ​វា​មាន​ទាំង​ជីវជាតិ ហើយ​ធ្វើ​ឲ្យ​តុល្យភាព​នៃ​អាហារ​គោក និង​ទឹក​រលាយ​ស្មើ​គ្នា​ល្អ។

៤) ផ្លាស់ប្តូរ​របប​អាហារ


Ice_screenshot_20210826 142028

កុំ​បរិភោគ​អាហារ​ដដែលៗ ព្រោះ​យូរ​ទៅ​វា​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​តុល្យភាព​នៃ​អាហារូបត្ថម្ភ។ ឧទាហរណ៍​ថា ប៉ុន្មាន​ថ្ងៃ​ជាប់​អ្នក​ទទួល​ទាន​បាយ អ៊ីចឹង​រក​ពេល​ណា​មួយ​ទទួល​ទាន​បបរ គុយទាវ ក៏​ដូច​គ្នា​ទៅ​នឹង​សាច់ កុំ​រក​តែ​សាច់​មួយ​ប្រភេទ​ជាប់​ថ្ងៃ​គ្នា ពោល​គួរ​មាន​ការ​ផ្លាស់ប្តូរ​រវាង​ជ្រូក មាន់​ ត្រី ហើយ​ផ្លាស់ប្តូរ​ទៅ​អាហារ​ដូច​ជា​ទឹកដោះគោ​ជូរ ឈីស ឬ​លាយ​នៅ​បន្លែ​ថ្មីៗ​មួយ​ចំនួន។

៥) កុំ​ទទួល​ទាន​បាយ​ដែល​ក្តៅ​ពេក

Ice_screenshot_20210826 142052

បំពង់​អាហារ​ជា​ទូទៅ​មិន​អាច​ទ្រាំទ្រ​នៅ​សីតុណ្ហភាព​អាហារ​ដែល​លើស​ពី ៦០ អង្សា​សេ​នោះ​ទេ ដូច្នេះ​គួរ​តែ​ទុក​វា​ឲ្យ​នៅ​ចន្លោះ ១០ ទៅ ៤០ អង្សា​សេ​ល្អ​បំផុត។ ឧទាហរណ៍៖ កុំ​ទទួល​ទាន​បាយ​ដែល​ទើប​ដាំ​ពុះ​ក្តៅ​ខ្លាំង​ពេក សម្ល​ក្តៅ​ពេក គួរ​ទុក​វា​បាន ២-៣ នាទី​ឲ្យ​វា​ចុះ​សីតុណ្ហភាព​សឹម​លើក​មក​ទទួល​ទាន។

៦) សម្រាក​រយៈ​ពេល កន្លះ​ម៉ោង​ក្រោយ​ទទួល​ទាន

Ice_screenshot_20210826 142102

កុំ​ធ្វើ​សកម្មភាព​ធ្ងន់​ដូច​ជា​ហាត់ប្រាណ ឬ​លើក​របស់​ធ្ងន់​ណា​មួយ ក្រោយ​ទើប​ទទួល​ទាន​អាហារ​រួចរាល់។ គួរ​ទុក​ចន្លោះ​សម្រាក​រយៈ​ពេល ៣០ នាទី ហើយ​បើ​ចង់​ធ្វើ​គឺ​ធ្វើ​បាន​ត្រឹម​ការងារ​ស្រាលៗ​ដូច​ជា​សម្អាត​តុ លាង​ចាង​អ្វី​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក