តើអ្វីទៅ ជាចំណុចឆ្នើមបំផុតរបស់អ្នក?

ជ្រើសរើសរូបមួកមួយដើម្បីដឹងពីចំណុចឆ្នើមបំផុតរបស់អ្នក តើជាអ្វីទៅ?

១

1. ភាពទន់ភ្លន់

អ្នកចូលចិត្តមើលថែអ្នកដទៃ នោះហើយជាមូលហេតុដែលអ្នកក្លាយជាបងប្រុស/បងស្រីធំនៅក្នុងកែវភ្នែកអ្នកដទៃ។ មនុស្សគ្រប់គ្នាយល់ថា វាមានផាសុកភាព និងគួរឱ្យចាប់អារម្មណ៍ក្នុងការនិយាយជាមួយអ្នក ដែលជួយអ្នកឱ្យឈ្នះការទុកចិត្តរបស់ពួកគេ។

នេះក៏ជួយអ្នកឱ្យមានចំណាប់អារម្មណ៍ល្អចំពោះភេទផ្ទុយ ជាពិសេសអ្នកដែលក្មេងជាងអ្នកផងដែរ។

2. ខ្លាំង


អ្នកគឺជាមនុស្សកំប្លែង និងបើកចំហ។ ថ្វីដ្បិតតែពេលខ្លះអ្នកឆាប់ខឹងក៏ដោយ ប៉ុន្តែអ្នកមិនត្អូញត្អែរយូរទេ អ្នកជាមនុស្សឆាប់ខឹង តែក៏ឆាប់បាត់ ហើយក៏ឆាប់ភ្លេចផងដែរ។ បុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ និងចិត្តល្អរបស់អ្នក គឺជារឿងល្អ ប៉ុន្តែពេលខ្លះអ្នកមិនខ្វល់ខ្វាយពេករហូតដល់ព្រងើយកណ្តើយ។ អ្នកអាចយកឈ្នះចិត្តរបស់មិត្តភក្តិភេទដូចគ្នា និងភេទផ្ទុយបានយ៉ាងងាយស្រួល។

3. ប្រកបដោយភាពថ្លៃថ្នូរ

អ្នកគឺជាដែលមានភាពថ្លៃថ្នូរ​ ចាស់ទុំ និងការស្លៀកពាក់សក្តិសមបំផុត។ ចរិតរបស់អ្នកទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃ ធ្វើឱ្យអ្នកល្បីល្បាញ ទោះយ៉ាងណា មនុស្សភាគច្រើនត្រូវបានទាក់ទាញជាចម្បង ដោយរូបរាងដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នក។ អ្នកនឹងត្រូវបង្ហាញពីទេពកោសល្យ និងភាពវៃឆ្លាតរបស់អ្នកឱ្យបានច្រើនដោយអនុញ្ញាតឱ្យអ្នកដទៃដឹងថា អ្នកមិនត្រឹមតែស្រស់ស្អាតនៅខាងក្រៅនោះទេ ប៉ុន្តែមានបុគ្គលិកលក្ខណៈ និងទេពកោសល្យផ្ទាល់ខ្លួននៅខាងក្នុង។

4. គួរឱ្យស្រឡាញ់

អ្នក គឺជាសាមញ្ញបំផុតនៅក្នុងភ្នែកអ្នកដទៃ។ អ្នកគឺជាមនុស្សគួរឱ្យស្រឡាញ់គ្មានកំហុសស្មោះត្រង់ ប៉ុន្តែមានទំនោរទៅរកការពឹងពាក់ពឹង ផ្អែក និងមិនសូវបញ្ចេញមតិ។ អ្នកជាក្រុមគ្រួសារ ហើយចូលចិត្តទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃ។ អ្នកតែងតែធ្វើឱ្យអ្នកដែលមានទំនាក់ទំនងជាមួយអ្នកមានអារម្មណ៍ថា ពួកគេត្រូវការការពារ និងមើលថែអ្នក ទោះបីជាអ្នកប្រហែលជាមិនចង់ក៏ដោយ៕

ប្រភព ៖ iOne / Knongsrok