សញ្ញា ៣យ៉ាង ដែលអ្នកនឹងក្លាយជាមនុស្សជោគជ័យនៅថ្ងៃណាមួយ

ប្រសិនបើអ្នកកត់សម្គាល់មនុស្សជោគជ័យដែលអ្នកស្គាល់ អ្នកនឹងឃេីញពួកគាត់សុទ្ធមានតែចំនុចទាំងបីនេះ។ បេីសិនបេី អ្នកមានចំនុចទាំងអស់នេះខ្ញុំជឿថាអ្នកនឹងជោគជ័យឆាប់ៗ។ បេីសិនជាអ្នកមិនទាន់មានទេ អ្នកអាចព្យាយាមកែប្រែពីព្រោះ វាពិតជាសំខាន់ណាស់ដេីម្បីជោគជ័យ។

១. ល្បឿននៃការអនុវត្ត

គាត់ចាប់ផ្តើមធ្វើអ្វីមួយយ៉ាងឆាប់រហ័ស។ នៅពេលគាត់ទទួលបានព័ត៌មាន ហើយគាត់គិតថាវាគួរតែធ្វេី គាត់នឹងចាប់ផ្តេីមធ្វេីភ្លាមៗតែម្តង គឺ គាត់ធ្វេីដូចអត់មានថ្ងៃ ស្អែកអញ្ចឹង។ ឧទាហរណ៍៖ នៅពេលដែលពួកគេអានសៀវភៅ បន្ទាប់មកគាត់ទទួលបាន ព័ត៌មានល្អដែលគួរតែធ្វេី គាត់នឹងអនុវត្តភ្លាមៗ។

២. សមត្ថភាពក្នុងការចាប់ផ្តេីមធ្វេីអ្វីមួយនៅពេលដែលមានអារម្មណ៍ថាមិនច្បាស់លាស់


នៅពេលគាត់មានអ្វីត្រូវធ្វើ គាត់ចាប់ផ្តើមធ្វើវា ទោះបីជា មិនសូវច្បាស់លាស់ក៏ដោយ ព្រោះពួកគាត់ដឹងពី តំលៃនៃវេលា គឺ សំខាន់។ ប្រសិនបើគាត់បរាជ័យ គាត់រៀនពីវា ហេីយគាត់មិនពន្យារពេលទេ គាត់ដឹងតែចាត់វិធានការប៉ុណ្ណោះ។ ពេលខ្លះគាត់​ អាចសុំជំនួយ​គេ ផងដែរ ដេីម្បីអោយកាន់ ច្បាស់នូវអ្វីដែរ​​ គាត់កំពុងធ្វេី ឬ ឧបសគ្គ នាៗ។

៣. ការផ្តល់តម្លៃនៃពេលវេលាខ្លាំងបំផុត

គាត់មិនចំនាយពេល អត់ប្រយោជន៏ ដូចជា មេីលទូរទស្សន៍ច្រេីនម៉ោងទេ ឬ លេងហ្គេមច្រេីនទេ គឺ គាត់ចំនាយ ពេលជាច្រេីន ធ្វេីការ ដេីម្បី ក្តីសុបិន របស់គាត់ និង គ្រួសារគាត់។ គាត់ច្រេីនតែ ធ្វេីអ្វី ប្លែកពីរគេ ដូចជា ចូលគេងលឿន ហេីយ ក្រោក ម៉ោង ៤ ទៅ ៥ ព្រឹក ដេីម្បី ហាត់ប្រាណ​ ជាដេីម។ ហេីយគាត់ធ្វេីការ ច្រេីនម៉ោង ដូចជា ១២ ម៉ោង ឬ ច្រេីនជាងនឹង ព្រោះគាត់ដឹងថា ដេីម្បីជោគជ័យបានឆាប់រហ័ស គឺត្រូវធ្វេីការ អោយបានច្រេីន និង ភាព​វៃឆ្លាត។