ដល់​រដូវ​គេ​និយម​នំ​សែន​លោក​ខែ តែ​មនុស្ស ៣ ប្រភេទ​នេះ មិន​គួរ​ទទួល​ទាន​ទេ

ថ្ងៃ​ទី ២១ ​កញ្ញា ឆ្នាំ ២០២១ គឺ​ចំ​ថ្ងៃ​សែន​ព្រះ​ខែ ដែល​តាម​ដំណាល​ចាស់​ពី​បុរាណ​តែងតែ​និយាយ​ថា ​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ព្រះចន្ទ​ពេញ​វង់ ភ្លឺ​ជាង​ថ្ងៃ​ណាៗ​ទាំង​អស់។ នៅ​ថ្ងៃ​នោះ មនុស្សម្នា​ក៏​និយម​មាន​ដាក់​សែន​ផ្លែ​ឈើ និង​នំ​លោក​ខែ​មួយ​ចំនួន ទៅ​តាម​ឱជារស​ឬ​រសជាតិ​ដែល​ពួក​គេ​ចង់​ទទួល​ទាន។

យ៉ាង​ណា​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ប្រភេទ​នំ​សែន​លោក​ខែ គឺ​មិន​ល្អ​នោះ​ទេ​សម្រាប់​មនុស្ស ៣ ប្រភេទ​ខាង​ក្រោម ហើយ​បើ​អាច​គួរ​តែ​ជៀសវាង​កុំ​ទទួល​ទាន​វា​អី៖

៣) មនុស្ស​លើស​ទម្ងន់​និង​ធាត់

Banh 2 1631845385 999 Width600height450

នំ​សែន​លោក​ខែ មាន​ជាតិ​ស្ករ​និង​ខ្លាញ់​ហួស​ប្រមាណ ដូច្នេះ​វា​មិន​ជា​ជម្រើស​ល្អ​ឡើយ​សម្រាប់​អ្នក​លើស​ទម្ងន់ ហើយ​បើ​ចង់​ទទួល​ទាន​គួរ​កំណត់​នៅ​បរិមាណ​ទាប​បំផុត។ ប្រភេទ​នំ​សែន​លោក​ខែ​នីមួយៗ អាច​ស្មើ​នឹង​យើង​ទទួល​ទាន​បាយ ២-៣ ចាន ពោល​អាច​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​ឆាប់​រហ័ស។

២) អ្នក​មាន​ជំងឺ​ក្រពះ​ពោះវៀន

Chung Da Day O Nguoi Gia


នំ​សែន​លោក​ខែ ជា​ធម្មជាតិ​មាន​រសជាតិ​ផ្អែម​ និង​ខ្លាញ់​ខ្ពស់ ដូច្នេះ​អ្នក​មាន​ជំងឺ​រលាក​ក្រពះ ពោះវៀន គឺ​មិន​អាច​រំលាយ​វា​បាន​ល្អ​នោះ​ទេ ហើយ​វា​អាច​បណ្តាល​ឲ្យ​ក្លាយ​ទៅ​ជា​បញ្ហា​ចាល់​អាស៊ីដ នាំ​ឲ្យ​យើង​ទទួល​អាការៈ​ចង់​ក្អួត ចង្អោរ ក្រោយ​វា​ពិបាក​ក្នុង​ការ​រំលាយ។

បន្ថែម​ពី​នេះ បរិមាណ​ខ្លាញ់​ខ្ពស់​ដែល​យើង​បាន​ស្រូប​ចូល នាំ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ផលិត​អាស៊ីដ​ខ្លាំង ជា​ហេតុ​អាច​បង្កើត​កម្តៅ​និង​ការ​រលាក​លើស​ដើម។

១) អ្នក​មាន​ជំងឺ​លើស​ឈាម

Thu 1 1631845501 166 Width600height425

ខ្លាញ់​និង​កាបូអ៊ីដ្រាត​នៅ​ក្នុង​នំ​សែន​លោក​ខែ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បណ្តាល​ឲ្យ​គាំង​បេះដូង​មួយ​រំពេច​បាន។ ដូច្នេះ​អ្នក​ដែល​មាន​ប្រវត្តិធ្លាប់​កើត​ជំងឺ​លើស​ឈាម ឡើង​សម្ពាធ​ឈាម ជំងឺ​បេះដូង ខ្លាញ់​រុំ​បេះដូង យក​ល្អ​មិន​គួរ​លូក​នំ​សែន​លោក​ខែ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក