តំណម ៥ មាន​តាំង​ពី​បុរាណ នៅ​ថ្ងៃ​សែន​ព្រះ​ខែ ដែល​គ្រប់​គ្នា​មិន​អាច​ប្រមាថ​ដាច់​ខាត

​ថ្ងៃ​ទី ២១ ​កញ្ញា ឆ្នាំ ២០២១ គឺ​ចំ​ថ្ងៃ​សែន​ព្រះ​ខែ ដែល​តាម​ដំណាល​ចាស់​ពី​បុរាណ​តែងតែ​និយាយ​ថា ​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ព្រះចន្ទ​ពេញ​វង់ ភ្លឺ​ជាង​ថ្ងៃ​ណាៗ​ទាំង​អស់។ យ៉ាង​ណា​វា​ក៏​ជា​ថ្ងៃ​ដែល​អាច​នាំ​សំណាង​ល្អ​ដល់​យើង ហើយ​ក៏​អាច​នាំ​សំណាង​អាក្រក់​ដល់​យើង​បាន​ដូច​គ្នា ប្រសិន​យើង​ដើរ​ខុស​តំណម ៥ ខាង​ក្រោម៖

៥) មនុស្ស​ដែល​ឈឺ​និង​ខ្សោយ​មិន​ត្រូវ​ចេញ​ក្រៅ​ទេ

Nguon Goc Y Nghia Ngay Tet Trung Thu   Ram Thang 8 Am Lich1568288756

​នៅ​ថ្ងៃ​សែន​ព្រះ​ខែ តាម​តំណម​គេ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​មាន​រាងកាយ​ទន់​ខ្សោយ មនុស្ស​មាន​ជំងឺ​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​នៅ​ពេល​យប់​ទេ ព្រោះ​វា​អាច​នាំ​ឲ្យ​ពួក​គេ​ជួប​សំណាង​អាក្រក់ អាច​បាត់បង់​លុយកាក់។

ជា​រួម​គឺ​មិន​ត្រូវ​ទៅ​អបអរ​ជាមួយ​គេ​នៅ​ខាង​ក្រៅ ឬ​នៅ​កម្មវិធី​ណា​ក្រៅ​ផ្ទះ​ឡើយ ល្អ​បំផុត​គួរ​នៅ​ក្នុង​ផ្ទះ​ជួបជុំ​សមាជិក​គ្រួសារ។

៤) កុំ​ស្លៀកពាក់​ពណ៌​ងងឹត

16_ixad

នៅ​ថ្ងៃ​សែន​ព្រះ​ខែ​ គេ​ហាម​ផ្តាច់​មិន​ឲ្យ​ស្លៀកពាក់​ពណ៌​ងងឹត​ទេ ព្រោះ​ពណ៌​ងងឹត​ឬ​ពណ៌​ខ្មៅ តំណាង​ឲ្យ​សំណាង​អាក្រក់។ ពណ៌​ដែល​គេ​ពេញ​និយម​នៅ​ថ្ងៃ​នោះ គឺ​ពណ៌​ក្រហម ដែល​នាំ​លាភ​ខ្ពស់​បំផុត។

៣) កុំ​ឲ្យ​សក់​គ្រប​លើ​ថ្ងាស

Ice_screenshot_20210919 154149


ក្បួន​ហុងស៊ុយ ​ថ្ងាស​ជា​បង្អួច​បើក​នាំ​លាភ​ ដូច្នេះ​បើ​មាន​សក់​បិទបាំង​ជិត​ថ្ងាស ក៏​នឹង​នាំ​ឲ្យ​អ្នក​មិន​អាច​ទទួល​បាន​លាភ​សំណាង​ច្រើន​ឡើយ​នៅ​ថ្ងៃ​សែន​ព្រះ​ខែ។

ដូច្នេះ​ចូល​ចូក​សល់​ទៅ​លើ ឬ​វែក​មក​ចំហៀង​កុំ​ឲ្យ​បាំង​ថ្ងាស ដើម្បី​ជា​ក្បួន​ស្រូប​យក​ថាមពល​វិជ្ជមាន និង​ស្រូប​យក​សំណាង​ល្អ​ចូល​ច្រើនៗ​មក​ក្នុង​ជីវិត​របស់​អ្នក។

២) ចំណាំ​អំពី​របស់​ដែល​ត្រូវ​សែន

Ice_screenshot_20210919 154140

នៅ​លើ​ថាស ដែល​រៀប​នំនែក ផ្លែ​ឈើ ដែល​ត្រូវ​សែន គឺ​ត្រូវ​ប្រាកដ​ថា​មាន​របៀបរៀបរយ មើល​ទៅ​ស្អាត ដើម្បី​ទទួល​បាន​ពរជ័យ​ពេញលេញ។ បន្ថែម​ពី​នេះ ត្រូវ​ដាក់​ថាស​នោះ​ចង្អុល​ទៅ​ទិស​នៃ​ព្រះចន្ទ​ពេញ​វង់។

១) ស្រ្តី​ដែល​ទើប​សម្រាល​កូន​រួច​មិន​គួរ​ចេញ​ក្រៅ​ពេល​យប់​ទេ

Ice_screenshot_20210919 154145

អ្នក​ដែល​ទើប​សម្រាល​កូន​ថ្មីថ្មោង មិន​គួរ​ចេញ​ទៅ​ខាង​ក្រៅ​នៅ​ពេល​យប់​ទេ មិន​ថា​ជា​សកម្មភាព​បែប​ណា​ក៏​ដោយ។ ព្រោះ​នៅ​ពេល​នោះ អាច​ធ្វើ​ឲ្យ​ប្តីប្រពន្ធ​មាន​អារម្មណ៍​មិន​ល្អ​លើ​គ្នា បែកបាក់​គ្នា​ក៏​ថា​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក