ហោរាសាស្រ្តសប្តាហ៍​ថ្មី ​ថ្ងៃ​ទី ២០-២៦ ​កញ្ញា អ្នក​កើត​ឆ្នាំ ៣ អាច​ច្បាម​លុយ​កាន់​ពេញៗ​ដៃ

បើ​តាម​ក្បួន​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​សម្រាប់​ចន្លោះ​ថ្ងៃ​ទី ២០ ដល់ ២៦ ​កញ្ញា​ខាង​មុខ​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​ច្បាម​លុយ​ច្បាម​មាស​កាន់​ពេញៗ​ដៃ៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

1

អតីត​កាល​កន្លង​ទៅ​នេះ អ្នក​កើត​ឆ្នាំ​ខាល​បាន​ជួប​រឿង​លំបាក​និង​ឧបសគ្គ​ជា​ច្រើន​ក្នុង​ជីវិត ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​រង​សម្ពាធ​ជា​ខ្លាំង។ ទោះ​យ៉ាង​ណា សំណាង​អាក្រក់​នឹង​ភាយ​ទៅ​ឆ្ងាយ ហើយ​សាយ​មក​វិញ​នៅ​ខ្សាច់​ទ្រព្យ ផ្កាយ​លើក​យីអ៊ុន​ សម្រាប់​ពួក​គេ​នៅ​ចន្លោះ​សប្តាហ៍​ថ្មី​ខាង​មុខ។

មាន​រឿង​ល្អៗ​ជា​ច្រើន នឹង​កើត​ឡើង​ទៅ​ក្នុង​អាជីព​ការងារ ក៏​ដូច​ជា​អាជីវកម្ម​របស់​ពួក​គេ ហើយ​ទោះ​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ត្រូវ​មាន​ការ​រៀបចំ​យុទ្ធសាស្រ្ត​ជីវិត​កំឡុង​ពេល​នេះ​ឲ្យ​បាន​ល្អិតល្អន់​បន្តិច ព្រោះ​ជា​ពេលវេលា​អាច​កើប​លុយ​ធំ​ចូល​ហោប៉ៅ។ យ៉ាង​ណា​ក៏​សូម​អរគុណ​នូវ​ការ​ខិតខំ និង​មិន​រាថយ​របស់​អ្នក​កើត​ឆ្នាំ​ខាល​កន្លង​មក មុន​អាច​ឆ្លង​មក​ដល់​ពេល​នេះ។

អ្នក​កើត​ឆ្នាំ​មមី - សេះ

2


សម្រាប់​អ្នក​កើត​ឆ្នាំ​មមី គឺ​រមែង​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​រីករាយ ហើយ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ជីវិត។ ពួក​គេ​ដ្បិត​ជួប​ការ​លំបាក បញ្ហា​ច្រើន​ប៉ុណ្ណា​ក៏​មិន​ងាយ​ចេះ​បាក់ទឹកចិត្ត​នោះ​ដែរ។

នៅ​ចន្លោះ​ថ្ងៃ​ទី ២០ ដល់ ២៦ ​កញ្ញា​ខាង​មុខ គឺ​ដល់​ពេល​ដែល​អ្នក​កើត​ឆ្នាំ​មមី អាច​បោះ​ជំហាន​ថ្មី​ទៅ​រក​ភាព​ជោគជ័យ​នា​ពេល​បន្ទាប់​ហើយ ដោយ​ការ​សាយភាយ​នូវ​មុខ​តំណែង​ថ្មី ផ្នែក​ទ្រព្យ នឹង​ចូល​មក​ច្រើនៗ​សម្រាប់​ជីវិត​របស់​ពួក​គេ។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

3

សម្រាប់​អ្នក​កើត​ឆ្នាំ​ជ្រូក តែង​មាន​ចរិត​ស្លូតបូត សុភាព​រាបសា និង​ចាស់ទុំ​ជានិច្ច។ ពួកគេ​មាន​គុណសម្បត្តិ​ជា​អ្នក​ដឹកនាំ តាំងតែ​ពី​ដើម​មក ហើយ​ថ្មីៗ​នេះ​អ្នក​កើត​ឆ្នាំ​ជ្រូក​ក៏​បាន​ជួប​រឿង​លំបាក​បន្តិចបន្តួច​ផង​ដែរ​ក្នុង​អាជីព​ការងារ។

ទោះ​ជា​យ៉ាង​ណា​ចាប់​ពី​សប្តាហ៍​ថ្មី​នេះ​ទៅ ជីវិត​អ្នក​កើត​ឆ្នាំ​ជ្រូក នឹង​ទទួល​បាន​ភាព​ចម្រុងចម្រើន​ត្រលប់​មក​វិញ​ហើយ ជា​ពិសេស​គឺ​ត្រៀម​នឹង​ទទួល​បាន​ដំណឹង​ល្អ​ដ៏​ធំ​មួយ​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក