តើមួយណា ជាប្រភេទមេដៃរបស់អ្នក? ទម្រង់មេដៃ នឹងបញ្ជាក់ពីចរិតលក្ខណៈបានយ៉ាងច្បាស់

ទម្រង់មេដៃ ពិតជាអាចបញ្ជាក់ពីបុគ្គលិកលក្ខណៈពិតរបស់អ្នកបានយ៉ាងច្បាស់ តើមួយណាជាប្រភេទមេដៃរបស់អ្នក។

Screen Shot 2021 09 19 At 9.39.13 PM

A. មេដៃទម្រង់ A

អ្នកគឺជាមនុស្សដែលមានវិន័យ តែងតែកែប្រែខ្លួនអ្នកឱ្យល្អជាងមុនជាលំដាប់។ អ្នកមិនដែលខ្វល់ពីមតិរបស់អ្នកដទៃ ដែលគិតចំពោះអ្នកនោះឡើយ។ លើសពីនេះទៅទៀត អ្នកមានការគិតទុកជាមុនយ់ាងល្អិតល្អន់ ហើយមិនដែលបោះបង់ខ្លួនឯងតាមអំពើចិត្តឡើយ។ អ្នកមានធនធាន ហ៊ានស៊ីហ៊ានសង ហ៊ានធ្វើក៏ហ៊ានទទួល ហើយក៏ជាមនុស្សដែលមានចិត្តអំណត់ ពូកែអត់ទ្រាំផងដែរ។

B. មេដៃទម្រង់ B


អ្នកគឺជាមនុស្សម្នាក់ដែលមានភាពឧស្សាហ៍ព្យាយាម មានការទាមទារខ្ពស់ អ្នកមិនចូលចិត្តឈរនៅម្ខាង ឬទាញយកផលប្រយោជន៍ពីចន្លោះប្រហោងរបស់អ្នកដទៃនោះឡើយ អ្វីក៏ដោយដែលអ្នកធ្វើ សូមប្រយ័ត្ន និងចៀសវាងកំហុស។ អ្នកមិនអនុញ្ញាតឱ្យខ្លួនឯងធ្វើកំហុសអកុសលណាមួយឡើយ ប្រសិនបើអ្នកធ្វើសូមព្យាយាមធ្វើឱ្យល្អឥតខ្ចោះ។

C. មេដៃទម្រង់ C

អ្នកចូលចិត្តសេរីភាព ចូលចិត្តភាពរីករាយ ចូលចិត្តបង្កើតមិត្តភក្តិថ្មីៗ។ អ្នកមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ រស់រវើក មានអាកប្បកិរិយាស្លូតបូតជានិច្ច លើសពីនេះទៅទៀត អ្នកខ្វល់ខ្វាយពីមតិយោបល់របស់អ្នកដទៃ អ្នកតែងតែមានអារម្មណ៍សុខស្រួល និងរស់នៅប្រកបដោយភាពរីករាយ។

តាមពិតអ្នកមិនខំប្រឹងទេ គ្រាន់តែចូលចិត្តធ្វើការស្រាលៗ។ អ្នកលេងខណៈពេលដែលអ្នកផ្សេងទៀតកំពុងធ្វើការ។ ហើយអ្នកមានភាពធ្ងន់ធ្ងរ ខណៈពេលដែលអ្នកផ្សេងទៀតកំពុងសម្រាក។ ដូច្នេះអ្នកមានទ្រព្យសម្បត្តិ និងជីវិតល្អប្រសើរច្រើន៕

ប្រភព ៖ Emdep / Knongsrok