ចង់​បើក​ទ្វារ​ទ្រព្យ លើក​យីអ៊ុន​ក្នុង​ផ្ទះ តើ​ត្រូវ​ដាក់​ឆ្មា​បក់​ដៃ​នៅ​ទីតាំង​ណា​ល្អ​បំផុត?

ឆ្មា​បក់​ដៃ​ អ្នក​ប្រាកដ​ជា​រមែង​ឃើញ​គេ​ដាក់​តាំង​នៅ​កន្លែង​ផ្សេងៗ​គ្នា​ដូច​ជា​ក្នុង​អាហារដ្ឋាន អគារ​ពាណិជ្ជកម្ម ឬ​សូម្បី​តែ​ក្នុង​គេហដ្ឋាន​របស់​មនុស្ស​មួយ​ចំនួន។ តែ​យ៉ាង​ណា​ការ​ជ្រើសរើស​ទីតាំង​ដ៏​ត្រឹមត្រូវ ជា​រឿង​ចាំ​បាច់​បំផុត​ ព្រោះ​វា​អាច​កំណត់​ពី​កម្រិត​នៃ​លាភ​សំណាង​ដែល​អ្នក​អាច​ទទួល​បាន៖

១) ដាក់​ទៅ​ទិស​ណា​ល្អ?

Cach Dat Meo Than Tai Hop Phong Thuy Giup Thu Hut Tai Loc 1

អ្នក​ត្រូវ​ដាក់​ឆ្មា​បក់​ដៃ ឬ​គេ​ហៅ​ថា​ឆ្មា​ហុងស៊ុយ បែរ​ទៅ​ទិស​ខាត​កើត​ឬ​អាគ្នេយ៍ ហើយ​បញ្ចៀស​ការ​ដាក់​បែរ​ទៅ​ទិស​ខាង​លិច។ តាម​ក្បួន​ហុងស៊ុយ គេ​ក៏​ណែនាំ​ឲ្យ​ដាក់​វា​នៅ​ខាង​ឆ្វេង​ទ្វារ​ធំ ព្រោះ​ជា​កន្លែង​ជួយ​ពង្រឹង​ដំណើរការ​ទំនាក់ទំនង​ការ​រកស៊ី​ឲ្យ​ល្អ​ប្រសើរ​ឡើង។

២) ការ​ដាក់​ឆ្មា​បក​ដៃ​ក្នុង​ហាង​លក់​ធំៗ


Meo Thay Tai Cua Hang

ប្រសិន​អ្នក​ដាក់​តាំង​ឆ្មា​បក់​ដៃ​នៅ​ទីតាំង​ហាង​ធំៗ ឬ​អគារ​ពាណិជ្ជកម្ម​លំដាប់​ខ្ពស់ អ្នក​ត្រូវ​ប្រាកដ​ថា ដាក់​ឲ្យ​នៅ​កន្លែង​បើក​ចំហ មិន​តូច​ចង្អៀត ហើយ​កុំ​ឲ្យ​បែរ​ចំ​ទៅ​កន្លែង​ទូទាត់​លុយ ឬ​បញ្ជរ​ទទួល​ប្រាក់ តែ​ត្រូវ​ដាក់​បែរ​ទៅ​ទ្វារ​ធំ​ភ្ញៀវ​ចេញ​ចូល។ យក​ល្អ​អាច​តម្កល់​វា​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​លើ​ធ្នើរ​ណា​មួយ​គឺ​កាន់​តែ​ល្អ។

៣) ការ​ដាក់​លើ​អាសនៈ

មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា ឆ្មា​បក់​ដៃ​នឹង​កាន់​តែ​បក់​លាភ​ចូល​ផ្ទះ ប្រសិន​ដាក់​នៅ​លើ​ទីតាំង​អាសនៈ ដែល​មាន​វត្ថុ​សក្តិសិទ្ធ​អម​ជាមួយ។ តែ​យ៉ាង​ណា​អ្នក​ក៏​ត្រូវ​ប្រាកដ​ថា រៀបចំ​ឲ្យ​មាន​របៀបរៀបរយ​ មិន​ចេះ​តែ​ដាក់​ឲ្យ​តែ​បាន​ ឬ​តាម​ចិត្​ចង់​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក