ជ្រើសរើស​ថូ​ផ្កា​មួយ មើល​ធ្លុះ​អនាគត អាច​ដឹង​ថា​អ្នក​នឹង​បាន​ស្វាមី​ប្រភេទ​ណា?

តាម​រយៈ​ការ​ជ្រើសរើស​នូវ​ថូ​ផ្កា​មួយ អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​នៅ​អនាគត​នៃ​ស្វាមី​របស់​អ្នក តើ​ជា​មនុស្ស​ប្រភេទ​ណា? គេ​អាច​ផ្តល់​ក្តីសុខ​និង​សុភមង្គល​សម្រាប់​អ្នក​ដែរ​ឬ​ទេ? ចូរ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖

ថូ​ផ្កា​ទី ១

1

អនាគត​ស្វាមី​របស់​អ្នក គឺ​ជា​មនុស្ស​ប្រុស​ដែល​ស្លូតបូត ហើយ​ស្រលាញ់​ប្រពន្ធ​កូន​ខ្លាំង​ណាស់។ ទៅ​ថ្ងៃ​មុខ គាត់​នឹង​ក្លាយ​ជា​អ្នក​មាន ហើយ​មិន​ត្រឹម​តែ​មាន​ទ្រព្យ​នោះ​ទេ តែ​មាន​ទាំង​ទឹកចិត្ត ល្មម​ធ្វើ​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​ច្រណែន​នឹង​សុភមង្គល​របស់​អ្នក។

បុរស​ម្នាក់​នោះ​ក៏​ជា​បុរស​មាន​មហិច្ឆតា​ខ្ពស់ រមែង​ទាមទារ​នូវ​អ្វី​ដែល​ល្អ​ឥតខ្ចោះ មើល​ឃើញ​គ្រប់​ជ្រុង​ដោយ​ល្អិតល្អន់ ហើយ​គាត់​រមែង​លះបង់​ពេលវេលា​ភាគ​ច្រើន សម្រាប់​ការ​ខិតខំ​បំពេញ​ការងារ និង​មិន​ចេះ​ខូចខិល​ខាត​ប្រយោជន៍​ឡើយ។

ថូ​ផ្កា​ទី ២

2

អនាគត​ស្វាមី​របស់​អ្នក គឺ​អាច​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ស្ថានភាព​សាមញ្ញ​មួយ មិន​លំបាក​ពេក មិន​ស្រណុក ​ពេក។ គាត់​ជា​បុរស​សង្ហា គាត់​ទទួល​បន្ទុក​រកស៊ី​ចិញ្ចឹម​គ្រួសារ ហើយ​គាត់​នឹង​មិន​ឲ្យ​អ្នក​ព្រួយបារម្ភ​ពី​បញ្ហា​អ្វី​ច្រើន​ឡើយ​ក្នុង​ជីវិត។

ដរាប​ណា​អ្នក​មិន​ប្រកាន់​ចរិត​រឹងរូស នោះ​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​អ្នក​ទោះ​មិន​ជា​ល្អ​ឥតខ្ចោះ តែ​ក៏​នឹង​មាន​សុភមង្គល​ក្នុង​រយៈ​ពេល​យូរ​អង្វែង​រៀង​ទៅ។


ថូ​ផ្កា​ទី ៣

3

ជា​មនុស្ស​ដែល​ស្មោះត្រង់ មាន​ការ​លះបង់​ខ្លាំង​សម្រាប់​មនុស្ស​ដែល​គាត់​ស្រលាញ់ ហើយ​ថែម​ទាំង​ទន់ភ្លន់​ថែម​ទៀត។ គាត់​ជា​បុរស​ពោរពេញ​ដោយ​សក្ដានុពល ហើយ​គាត់​ស៊ូ​លំបាក​ខ្លួន​ឯង ដើម្បី​ចង់​ឃើញ​ជីវិត​អ្នក​ល្អ​ប្រសើរ​ឡើង។

នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន បុរស​ម្នាក់​នោះ មាន​ភាព​ថ្លៃថ្នូរ មាន​មនោសញ្ចេតនា​ខ្ពស់ ហើយ​តែងតែ​គិត​ឃើញ​នូវ​អ្វី​ដែល​ថ្មី មិន​នៅ​តែ​មួយ​កន្លែង​នោះ​ទេ ជា​រួម​គឺ​ជា​ស្វាមី​ដ៏​ល្អ​ម្នាក់។

ថូ​ផ្កា​ទី ៤

4

អនាគត​ស្វាមី​របស់​អ្នក គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ ហើយ​ពេល​នៅ​ជាមួយ​គាត់ អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ថា​មាន​ក្តីសុខ​ខ្លាំង​ណាស់។ បន្ទាប់​ពី​រៀបការ អ្នក​ក៏​នឹង​មាន​សេដ្ឋកិច្ច​ល្អ​ជាង​មុន​ផង​ដែរ មិន​មែន​ថា​គាត់​ជា​អ្នក​មាន​ពេក​ទេ តែ​គាត់​ស្ថិត​នៅ​ជីវភាព​មធ្យម តែ​អាច​ចាប់​ដៃ​គ្នា​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន។

បុរស​ម្នាក់​នេះ មិន​រឹងរូស ចេះ​ស្តាប់​ និង​ទទួល​យក​នូវ​ការ​ណែនាំ​ពី​ភរិយា មិន​ប្រកាន់​ចរិត​ក្រអឺតក្រទម​ឡើយ។ ទៅ​ថ្ងៃ​មុខ សុភមង្គល​នឹង​កើត​មាន​ពេញលេញ​ក្នុង​រង្វង់​គ្រួសារ​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក