ជ្រើសរើស​រូប​តា​កំប៉ោង​មួយ ដើម្បី​ទទួល​បាន​សារ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ជីវិត​អ្នក

តាម​រយៈ​រូបភាព​តា​កំប៉ោង​ខាង​ក្រោម​ទាំង ៣ តើ​អ្នក​ពេញ​ចិត្ត​រូបភាព​ណា​មួយ​ជាង​គេ? ការ​ជ្រើសរើស​របស់​អ្នក យើង​នឹង​បង្ហាញ​ត្រលប់​មក​វិញ នូវ​សារ​ដ៏​មាន​ឥទ្ធិពល​ដែល​អ្នក​គួរ​តែ​ទទួល​បាន​សម្រាប់​ជីវិត៖

តា​កំប៉ោង​ទី ១

2

មិន​ថា​រឿង​លំបាក​យ៉ាង​ណ ចូរ​អ្នក​កុំ​បោះបង់​ដោយ​ងាយ ត្រូវ​គិត​ថា អ្នក​បាន​ឆ្លង​ដល់​ពាក់​កណ្ដាល​ទី​ទៅ​ហើយ អ្នក​បាន​ឆ្លង​កាត់​រឿង​លំបាក​ជា​ច្រើន​រួច​មក​ហើយ ហេតុអ្វី​សល់​តែ​បន្តិច​ទៀត​នេះ អ្នក​បែរ​ជា​គិត​ចង់​បោះបង់?

តាម​រយៈ​ការ​ជ្រើសរើស​របស់​អ្នក យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ ចូរ​បន្ត​បោះ​ជំហាន​ទៅ​មុខ​ទៀត។ មិន​យូរ​ទេ អ្វីៗ​ទាំង​ប៉ុន្មាន​នឹង​រំលេច​ជា​ផ្លែផ្កា​ដូច​ការ​គ្រោង​ទុក​របស់​អ្នក។ ក៏​កុំ​សង្ស័យ​ដែរ​ ព្រោះ​ព្រះ​កំពុង​បញ្ជូន​លាភ​សំណាង​មក​កាន់​ជីវិត​អ្នក​ហើយ។

តា​កំប៉ោង​ទី ២

33


បន្ត​ការ​អត់ធ្មត់ ទេវតា​សំណាង​កំពុង​សម្លឹង​មើល​នូវ​ការ​ខិតខំ​របស់​អ្នក​ហើយ។ លាភ​សំណាង រង្វាន់​ដ៏​ធំ​មួយ​នឹង​ធ្លាក់​មក​ដល់​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ។ ទំហំ​លះបង់​កាន់​តែ​ធំ ផល​ដែល​បាន​តបស្នង​មក​វិញ​ក៏​កាន់​តែ​ច្រើន។

ជោគជ័យ​នៅ​នឹង​ជិត​បង្កើត បំណង​ប្រាថ្នា​ក៏​កៀក​នឹង​ក្លាយ​ជា​ការ​ពិត​ដែរ។ បើ​ហត់​ខ្លាំង​ ចូរ​សម្រាក​បន្តិច​បាន​ហើយ តែ​កុំ​បោះបង់ ហើយ​ចាំ​ទទួល​យក​ផ្លែផ្កា​ធំ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

តា​កំប៉ោង​ទី ៣

Befunky Collage111 1598749574

ចូរ​បន្ត​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង កុំ​មាន​ការ​សង្ស័យ មាន​ការ​ភ័យ​ខ្លាច ថា​ខ្លួន​ឯង​ធ្វើ​មិន​បាន​ឲ្យ​សោះ។ តាម​ពិត​ទៅ​អ្នក​ដែល​ជ្រើសរើស​រូបភាព​ទី ៣ នេះ ជឿ​ថា​ពេល​ខ្លះ​ឱកាស​មាន​នៅ​នឹង​មុខ​ហើយ តែ​ចេះ​តែ​ខ្លាច​នេះ​ខ្លាច​នោះ មិន​ទាន់​សាកល្បង​ផង​ ក៏​គិត​ថា​បរាជ័យ​ជា​មុន។

ចូរ​រៀបចំ​ពេលវេលា រៀបចំ​ផែនការណ៍ និង​ការ​ខិតខំ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ត្រូវ​ចាំ​ថា គ្មាន​ដំណើរ​ជោគជ័យ​ណា​មួយ ដែល​មិន​ឆ្លង​កាត់​បញ្ហា​នោះ​ទេ ដូច្នេះ​ចូរ​គិត​ថា បញ្ហា​គ្រាន់​តែ​ជា​ការ​សាកល្បង​ចិត្ត​របស់​អ្នក​ប៉ុណ្ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក