មិនមែន​មក​ពី​សម្រស់​ឬ​អត្តចរិត តែ​ដំណាល​ថា​ស្រីៗ​មាន​លក្ខណៈ ៥ នេះ​ ពិបាក​រក​ប្តី​ណាស់

ពេល​ខ្លះ​មិន​មែន​មក​ពី​សម្រស់ ឬ​អត្តចរិត​របស់​យើង​ទាំង​ស្រុង​នោះ​ទេ តែ​តាម​ជំនឿ​ពី​បុរាណ មនុស្ស​ស្រី​ដែល​មាន​លក្ខណៈ​ទាំង ៥ ខាង​ក្រោម​ គឺ​ច្រើន​តែ​ពិបាក​រក​ប្តី​ណាស់ ហើយ​បើ​មាន ក៏​រាង​អាយុ​ជ្រេ​ជាង​មនុស្ស​ស្រី​ទូទៅ​បន្តិច​ដែរ៖

៥) សក់​ក្រាស់​និង​រឹង

សរសៃ​សក់ អាច​ជា​សញ្ញា​បង្ហាញ​ពី​ដំណើរការ​ឬ​គុណភាព​នៃ​ឈាម​របស់​មនុស្ស។ តែ​យ៉ាង​ណា​បើ​តាម​ក្បួន វា​ក៏​ទាក់ទង​នឹង​វាសនា​នៃ​ជីវិត​គូ​ផង​ដែរ។ ប្រសិន​ស្រ្តី​នោះ​មាន​សរសៃ​សក់​ក្រាស់ ហើយ​រឹង ជា​ទូទៅ​ច្រើន​តែ​ត្រូវ​រៀបការ​យឺត​ពេល​បន្តិច។ ជាមួយ​លក្ខណៈ​ទី ១ នេះ មិន​ថា​តែ​ស្រ្តី​ឬ​បុរស​ទេ គឺ​ដូច​គ្នា។

៤) ស្រ្តី​ដែល​មាន​ថ្ងាស​ទូលាយ

Ice_screenshot_20211021 153903

ច្រើន​តែ​ជា​មនុស្ស​ស្រី​ដែល​ឆ្លាត មាន​សមត្ថភាព​ខ្ពស់ ហើយ​ជា​ទូទៅ​នាង​ចាប់​អារម្មណ៍​លើ​ជីវិត​ការងារ​ខ្លាំង ទើប​ធ្វើ​ឲ្យ​នាង​មើល​រំលង​ជីវិត​ឯកជន និង​ការ​បំពេញ​ក្តីសុខ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​នេះ​ជូន​ខ្លួន​ឯង។

ស្រ្តី​ដែល​មាន​ថ្ងាស​ធំ ទូលាយ​បែប​នេះ ក៏​មិន​សូវ​ចូលចិត្ត​ក្មេង​នោះ​ដែរ ហើយ​គូ​របស់​គេ គឺ​ជា​បុរស​ដែល​មិន​សូវ​ប្រកាន់​ច្រើន បុរស​ដែល​មិន​សូវ​ចង់​បាន​នារី​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ទើប​ធ្វើ​ឲ្យ​ពួក​គេ​អាច​រស់នៅ​ចុះ​សម្រុង​នឹង​គ្នា​បាន ព្រោះ​ស្រ្តី​មាន​លក្ខណៈ​ទី​ពីរ ច្រើន​តែ​ជា​មនុស្ស​រឹងរូស មិន​សូវ​ចេះ​ផ្អែម​នោះ​ទេ។

៣) ជ្រួញ​ច្រើន​ជុំវិញ​ភ្នែក

នៅ​តំបន់​ជុំវិញ​ភ្នែក​ បើ​អ្នក​ជា​ស្រ្តី​ដែល​មាន​ស្នាម​ជ្រួញ​កើត​ឡើង​មក​ច្រើន​ នោះ​វា​ជា​សញ្ញា​មួយ​បង្ហាញ​ថា អ្នក​ជា​ស្រ្តី​រវល់​ច្រើន មមាញឹក​ច្រើន ជា​ពិសេស​ស្រករ ២០ ទៅ ៣០ ឆ្នាំ គឺ​រវល់​ពេញ​ទំហឹង។


ស្រ្តី​ប្រភេទ​នេះ មិន​ងាយ​ខ្វល់​នឹង​រឿងរ៉ាវ​ស្នេហា​ទេ តែ​យ៉ាង​ណា​ពួក​គេ​រួសរាយ និង​ចេះ​កំប្លែង នាំ​ឲ្យ​មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន គ្រាន់​ថា​ក្នុង​ការ​បង្កើត​ជា​ទំនាក់ទំនង​ស្នេហា​គឺ​កម្រ​ខ្លាំង​ណាស់ ហើយ​ជារឿយៗ​នាង​ច្រើន​តែ​បដិសេធ​មិន​ទទួល​យក​បុរស​ណា​ម្នាក់។

២) ចិញ្ចើម​ស្តើង

Ice_screenshot_20211021 153851

ស្រ្តី​ដែល​មាន​រោម​ចិញ្ចើម​តិច​ពេក ឬ​ស្តើង​ពេក ច្រើន​តែ​ជា​ស្រ្តី​ដែល​មិន​ងាយ​ផ្លាស់ប្តូរ​យោបល់ ឬ​ផ្លាស់ប្តូរ​ការ​គិត​នោះ​ទេ។ មនុស្ស​នេះ​ចូលចិត្ត​ឲ្យ​គេ​លួង ឲ្យ​គេ​ឯកភាព​តាម​ខ្លួន​ ពោល​មិន​សូវ​ចេះ​សម្រប​តាម​គេ​ឡើយ។

ដោយសារ​លក្ខណៈ​រឹងរូស​ពី​ដើម​នេះ​ហើយ នាំ​ឲ្យ​នាង​ពិបាក​នឹង​ទទួល​បាន​ជីវិត​អាពាហ៍ពិពាហ៍​ប្រាកដប្រជា​មួយ​កើត​ឡើង​បាន​ខ្លាំង​ណាស់ ក៏​នាំ​ឲ្យ​នាង​អាច​នឹង​រៀបការ​យឺត​ជាង​ស្រ្តី​ដទៃ។

១) ចន្លោះ​ភ្នែក​មាន​ជ្រួញ​ច្រើន

Ice_screenshot_20211021 153847

ចន្លោះ​ភ្នែក​ទាំង​សង​ខាង ឬ​ចំ​កណ្ដាល​ថ្ងាស បើ​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ​ច្រើន មនុស្ស​ស្រី​នោះ​ក៏​មិន​ងាយ​នឹង​ទទួល​បាន​ជីវិត​អាពាហ៍ពិពាហ៍​ដែរ វា​បង្ហាញ​ពី​ខ្សែ​បន្ទាត់​ស្នេហា​ដ៏​ស្មុគស្មាញ​មួយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក