​មិនមែន​តែ​បៃតង​ទេ ប្រជាជន​ជប៉ុន ទទួល​ទាន​តែ​ប្រភេទ​នេះ ទើប​ជួយ​ឲ្យ​អាយុ​វែង

ឆ្ងល់​ថា ប្រជាជន​ជប៉ុន​ជា​ទូទៅ​មាន​អាយុ​វែង​ម្ល៉េះ? ក្រៅ​ពី​ទម្លាប់​នៃ​ការ​រស់នៅ​ជា​ប្រចាំ របប​អាហារ ក្រឡេក​មក​ភេសជ្ជៈ​ដែល​ពួក​គេ​ទទួល​ទាន ក៏​រមែង​ជ្រើសរើស​នូវ​ភេសជ្ជៈ​ដ៏​ត្រឹមត្រូវ​មួយ​ផង​ដែរ។

139246078_431599501603054_8151602173630520304_n

ក្នុង​ចំណោម​ភេសជ្ជៈ​ជា​ច្រើន​ដែល​ជនជាតិ​ជប៉ុន​ទទួល​ទាន គឺ​មាន​ភេសជ្ជៈ​មួយ​ប្រភេទ​ឲ្យ​ឈ្មោះ​ថា តែ Barley [មាន​ដូច​បង្ហាញ​ក្នុង​រូប] ហើយ​អត្ថប្រយោជន៍​របស់​វា​មាន​ដូច​ខាង​ក្រោម៖

១) ជួយ​ឲ្យ​រាងកាយ​ត្រជាក់​ គេង​លក់​ស្រួល

Ice_screenshot_20211021 154317

វា​ជួយ​ឲ្យ​រាងកាយ​មាន​សភាព​ត្រជាក់ បន្ធូរ​អារម្មណ៍​តានតឹង ហើយ​បើ​ធៀប​ជាមួយ​តែ​បៃតង និង​កាហ្វេ គឺ​តែ Barley អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ស្កប់ស្កល់​បាន​ល្អ​ជាង។

២) កាត់​បន្ថយ​ការ​ហើម

តែ Barley វា​មាន​ឥទ្ធិពល​ក្នុង​ការ​កម្ចាត់​ជាតិ​ទឹក​លើស​ក្នុង​រាងកាយ កាត់​បន្ថយ​អាការៈ​ហើម​នៃ​ផ្នែក​ផ្សេងៗ​លើ​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។


៣) ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ

វា​ជួយ​បង្កើន​ភាព​រឹងមាំ ជំរុញ​ដល់​ដំណើរការ​រំលាយ​អាហារ​ក្នុង​ក្រពះ​ឲ្យ​ធ្វើ​ការ​ល្អ ហើយ​កាត់​បន្ថយ​ការ​ហើម​ពោះ។

៤) ជួយ​ឲ្យ​ស្រក​ទម្ងន់

Ice_screenshot_20211021 154313

បន្ទាប់​ពី​វា​លើក​កម្ពស់​ដល់​ការ​រំលាយ​អាហារ តែ Barley វា​ក៏​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ ជួយ​ឲ្យ​យើង​ឆាប់​ស្រក​ទម្ងន់​ឆាប់​រហ័ស​ផង​ដែរ។

៥) បញ្ចុះ​កូលេស្តេរ៉ុល​អាក្រក់

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ផឹក​តែ Barley ជា​រៀងរាល់​ថ្ងៃ អាច​កាត់​បន្ថយ​កូលេស្តេរ៉ុល​អាក្រក់​នៅ​ក្នុង​ឈាម​បាន ៧ ភាគរយ។ នេះ​វា​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ និង​ជា​ក្រុម​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃឈាម​បេះដូង។

#កំណត់​ចំណាំ​ពេល​ទទួល​ទាន​តែ Barley អ្នក​មិន​គួរ​បន្ថែម​ជាតិ​ស្ករ​នៅ​ទេ​នៅ​ពេល​ឆុង ហើយ​គួរ​ប្រើប្រាស់​ទឹក​នៅ​សីតុណ្ហភាព ៥០-៦០ អង្សា​សេ ពោល​កុំ​ទទួល​ទាន​វា​ក្តៅ​ពេក ព្រោះ​យូរ​ទៅ​អាច​បណ្តាល​ឲ្យ​ប្រហោង​ធ្មេញ ឬ​ដុត​ក្រពះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក