ផ្សំ​ទម្លាប់ ៤ នេះ​ចូល​គ្នា ទើប​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ឆាប់​រហ័ស និង​មាន​សុខភាព​ល្អ

ចង់​បាន​ចង្កេះ​ស្តើង រាង​ស្លីម ហើយ​មាន​សុខភាព​ល្អ Knongsrok សូម​ណែនាំ​នូវ​វិធី​សម្រក​ទម្ងន់​ដ៏​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទាំង ៤ ខាង​ក្រោម៖

៤) បន្ថែម​អាហារ​ដែល​មាន​ជាតិ​សរសៃ ប្រូតេអ៊ីន

Cach Giam Mo Bung Cua Nguoi Nhat 12

អ្នក​គួរ​តែ​កាត់​បន្ថយ​អាហារ​កំប៉ុង អាហារ​មាន​ជាតិ​កាបូអ៊ីដ្រាត និង​ជាតិ​ស្ករ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នៅ​ក្នុង​បញ្ជី​របប​អាហារ​ជា​ប្រចាំ​របស់​អ្នក អ្នក​គួរ​តែ​បន្ថែម​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត​ទាប តួ​យ៉ាង​ដូច​ជា​សណ្ដែក ស៊ុត គ្រាប់​ធញ្ញជាតិ ទ្រូង​មាន់ ខ្លាញ់​ត្រី។

ជាង​នេះ​អ្នក​ត្រូវ​បន្ថែម​ប្រភេទ​បន្លែ មក​កាន់​របប​អាហារ​ប្រចាំ​ថ្ងៃ ដោយ​វា​មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ បន្ថែម​ភាព​សាំ​ បញ្ចៀស​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ផង​ដែរ។

៣) កំណត់​បរិមាណ​អាហារ

2

អ្នក​គួរ​មាន​ទម្លាប់​ទទួល​ទាន​អាហារ​តិចៗ ចន្លោះ ៣-៤ ម៉ោង​ពី​គ្នា។ មាន​ន័យ​ថា បើ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ហើយ គួរ​ចន្លោះ ៣-៤ ម៉ោង​ទៀត​សឹម​លូក​អាហារ​សម្រន់ ហើយ​អាហារ​សម្រន់​នេះ​សោត​ក៏​ត្រូវ​ជ្រើសរើស​ឲ្យ​បាន​ល្អ​ដែរ យក​ល្អ​គួរ​តែ​ជា​ប្រភេទ​ផ្លែ​ឈើ យ៉ាអួរ ឬ​គ្រាប់​ធញ្ញជាតិ។

គួរ​បញ្ចៀស​នូវ​ប្រភេទ​អាហារ​សម្រន់​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ដូច​ជា​ដំឡូង​បារាំង​បំពង ភ្លៅ​មាន់​បំពង ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ នាំ​ឲ្យ​ឡើង​ទម្ងន់ មិន​ល្អ​នោះ​ទេ​សម្រាប់​សុខភាព សម្រាប់​អ្នក​មាន​ទម្លាប់​ទទួល​ទាន​វា​ជា​ប្រចាំ។


២) ផឹក​ទឹក​ឲ្យ​បាន​ច្រើន

3

អ្នក​ខ្លះ​និយាយ​ថា ផឹក​ទឹក​ច្រើន​បណ្តាល​ឲ្យ​ធាត់។ តាម​ពិត​ទៅ​រឿង​ធាត់​នេះ មិនមែន​ពាក់ព័ន្ធ​នឹង​រឿង​ទទួល​ទាន​ទឹក​ទេ តែ​មក​ពី​របប​អាហារ។ ការ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​ជា​រឿង​ល្អ​ទៅ​វិញ ហើយ​វា​អាច​បង្កើន​ថាមពល ធ្វើ​ឲ្យ​យើង​ឆាប់​ឆ្អែត និង​អាច​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ។ តាម​អ្នក​ជំនាញ​ពី​ចក្រភព​អង់គ្លេស បាន​ណែនាំ​ថា សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ គឺ​ត្រូវ​ទទួល​ទាន​ទឹក​យ៉ាង​ហោច​ណាស់ ១,៨ ទៅ ២,៤ លីត្រ/ថ្ងៃ ដោយ​នេះ​រាប់​ទាំង​ជាតិ​ទឹក​នៃ​កាហ្វេ ឬ​ទឹក​ស៊ុប​ផង​ដែរ។

១) ធ្វើ​លំហាត់​ប្រាណ

4

ស្តាប់​ទៅ​វា​គួរ​ឲ្យ​ធុញទ្រាន់​ដល់​ចំណុច​នៃ​ការ​ធ្វើ​លំហាត់ប្រាណ តែ​គ្មាន​ការ​សម្រក​ទម្ងន់​ដ៏​ល្អ​ណា​មួយ ដែល​ចន្លោះ​ចំណុច​សំខាន់​នេះ​ទេ។ បើ​អ្នក​កំណត់​របប​អាហារ​ល្អ​ហើយ តែ​គ្មាន​ការ​ធ្វើ​លំហាត់​ប្រាណ នោះ​ក៏​នឹង​មិន​អាច​បញ្ចេញ​ជាតិ​ពុល និង​ខ្លាញ់​ពី​រាងកាយ​បាន​ល្អ​ដែរ។

ត្រូវ​ចាំ​ថា ដំណើរការ​សម្រក​ទម្ងន់ ចាំ​បាច់​គឺ​ត្រូវ​ឆ្លងកាត់​ការ​អត់ធ្មត់​ខ្ពស់ ហើយ​ការ​ធ្វើ​លំហាត់ប្រាណ​ទៀងទាត់​នេះ​សោត ក៏​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល បង្កើន​ស្ថិរភាព​សុខភាព​មួយ​ផ្នែក​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក