លែង​បារម្ភ​ជំងឺ​មហារីក​ថ្លើម ប្រសិន​អ្នក​មាន​ទម្លាប់​លូក​ភេសជ្ជៈ ៤ នេះ​ជា​ប្រចាំ

សម្រាប់​អ្នក​គិត​ថា​ខ្លួន​ឯង​មាន​បញ្ហា​ថ្លើម ថ្លើម​ធ្វើការ​មិន​សូវ​បាន​ល្អ នាំ​ឲ្យ​កកកុញ​ជាតិ​ពុល​ច្រើន​ក្នុង​រាងកាយ យក​ល្អ​គួរ​មាន​ទម្លាប់​ទទួល​ទាន​ភេសជ្ជៈ​ទាំង ៤ ខាង​ក្រោម៖

៤) កាហ្វេ

1

កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ថ្លើម ការ​ផឹក​កាហ្វេ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រិន​ថ្លើម មហារីក​ថ្លើម និង​ខ្លាញ់​រុំ​ថ្លើម​ផង​ដែរ។

ជាង​នេះ​វា​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា​ជួយ​អង់ស៊ីម​ថ្លើម​កម្ចាត់​សារជាតិ​បង្ក​មហារីក ការពារ​ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់ និង​កាត់​បន្ថយ​ការ​រលាក បង្កើន​កម្រិត​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ដើម។

៣) តែ​បៃតង

2

មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​ថ្លើម​ប៉ុណ្ណោះ​ទេ តែ​បៃតង​ក៏​ល្អ​សម្រាប់​សុខភាព​ទូទៅ​របស់​មនុស្ស​ផង​ដែរ។ វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​បង្កើន​កម្រិត​អង់ស៊ីម​ថ្លើម កាត់​បន្ថយ​ភាព​តានតឹង និង​បញ្ចៀស​ការ​ប្រមូល​ផ្តុំ​ខ្លាញ់​ក្នុង​ថ្លើម​ជា​ដើម។


៣) ទឹក​គ្រាប់សណ្តែក​ខៀវ

3

ទឹក​គ្រាប់សណ្តែក​ខៀវ ជា​ឱសថ​បុរាណ​មួយ ដែល​គេ​ប្រើប្រាស់​សម្រាប់​ជួយ​បន្សាប​ជាតិ​ពុល​ចេញ​ពី​ថ្លើម​បាន​យ៉ាង​ល្អ។ វា​ក៏​មាន​ជាតិ​ត្រជាក់ ជួយ​បញ្ចុះ​កម្តៅ​រាងកាយ​ផង​ដែរ។

១) ទឹក

4

អ្នក​មិន​ទទួល​ទាន​ទឹក​ច្រើន គឺ​ប្រឈម​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ថ្លើម​ខ្ពស់​បំផុត។ រាងកាយ​យើង មាន​ជាតិ​ទឹក ៧០ ទៅ ៨០ ភាគរយ​ហើយ ប្រសិន​មាន​ទឹក នោះ​រាងកាយ​នឹង​មាន​សភាព​អស់​កម្លាំង​ហើយ​សរីរាង្គ​ដូច​ជា​ថ្លើម តម្រង​នោម ក៏​ធ្វើ​ការ​មិន​បាន​ល្អ​ដែរ នាំ​ឲ្យ​កកកុញ​ជាតិ​ពុល​ច្រើន​ក្នុង​រាងកាយ។ ដូច្នេះ​យក​ល្អ​គួរ​ទទួល​ទាន​ទឹក យ៉ាង​ហោច​ណាស់ ២ លីត្រ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ល្អ​ចំពោះ​ថ្លើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក