កើតមុនដោយសារពាក់ម៉ាស់លែងជាបញ្ហាទៀតហើយ បើអ្នកប្រើយុទ្ធសាស្រ្តទាំង ៦ យ៉ាងនេះ

ម៉ាស់គឺជារបស់សំខាន់ដែលយើងមិនអាចខ្វះបាន នៅពេលដែលត្រូវចាកចេញពីផ្ទះក្នុងអំឡុងពេលដ៏អាក្រក់នេះ ដើម្បីការពារការឆ្លងមេរោគ។ ប៉ុន្តែពេលយើងពាក់ម៉ាស់ជារៀងរាល់ថ្ងៃ ភាគច្រើនមុខនឹងចាប់ផ្តើមចាប់ផ្តើមមាន “ មុន” មានកន្ទួលរមាស់ ជាពិសេសលើផ្ទៃដែល មានទំនាក់ទំនងជាមួយម៉ាស។ កុំកង្វល់ ខាងក្រោមនេះជា វិធី ៨ យ៉ាង ដើម្បីការពារការកើតមុន, ស្បែកអាឡែស៊ី ដោយសារពាក់ម៉ាស់៖

១. ការពារការកកិតជាមួយម៉ាស ដោយដាក់ក្រដាសនៅតំបន់ដែលមានការកកិតញឹកញាប់។

២. ពេលកំពុងពាក់ម៉ាស់ បើត្រូវការនិយាយ ក្រដាស ត្រូវក្រដាសដាក់ក្នុងម៉ាស់ បន្ទាប់មកបោះចោលក្រដាសក្នុងធុងសម្រាម។


៣. គេងឱ្យបានគ្រប់គ្រាន់ កុំមានអារម្មណ៍តានតឹងពេក

៤. ពេលអ្នកទៅដល់ផ្ទះ គួរតែដកម៉ាស់ចេញហើយលាងមុខជាបន្ទាន់។

៥. បើអ្នកមានអាឡែស៊ីទៅនឹងម៉ាស់ គួរប្តូរទៅប្រើរបាំងក្រណាត់ឬម៉ាសប្រភេទផ្សេងទៀតជំនួសវិញ។

៦. បើប្រើរបាំងក្រណាត់ គួរតែលាងសម្អាតជាមួយសាប៊ូថ្នមៗ ឬលាងសម្អាតជាមួយថ្នាំសម្លាប់មេរោគ៕

ប្រភព៖ បរទេស