ស្មានតែទៅកែសម្ផស្ស! រ័ត្ន រចនា ផ្លាស់ប្តូរ ១៨០ដឺក្រេ ពីទ្រលុកទ្រលន់ ទៅស្លីមស្អាតតាម ៣វិធីនេះសោះ

កញ្ញា រ័ត្ន រចនា ត្រូវបានគេដឹងថាជាតារាចម្រៀងច្រៀងតាមរោងការ និងអកកាដង់ជាច្រើនឆ្នាំមកហើយ តែទើបតែមានឈ្មោះល្បីតាមរយៈការច្រៀង Cover បទ​មរតក​ដើម ​​មាន​ចំណង​ជើង​ថា «​មេម៉ាយ​សប្បាយ​ចិត្ត​» រហូតអ្នកគាំទ្របានដាក់រហសនាមកញ្ញាថា «​មេម៉ាយ​សប្បាយ​ចិត្ត​ » ទៀតផង។

តារាចម្រៀងដែលទស្សនិកជនស្គាល់ដំបូងថាមានសាច់ទ្រលុកទ្រលន់កាលពីមុន តែពេលទើបមានឈ្មោះល្បីស្រាប់តែផ្លាស់ប្តូររូបរាងស្លីមស្អាតនោះ មានពាក្យចចាមអារាមថាកញ្ញា រ័ត្ន រចនា បានធ្វើការកែសម្រស់ ហើយអ្វីកាន់តែភ្ញាក់ផ្អើលកញ្ញា បានរៀបរាប់ថាអាថ៌កំបាំងធ្វើឱ្យកញ្ញាស្រកទម្ងន់លឿនជាង ២០ គីឡូ គឺធ្វើតាមវិធីទាំង ៣ នេះ។

245380171_4205247562937717_5756093569745140415_n

ដោយកញ្ញា រ័ត្ន រចនា បានរៀបរាប់ទាំង ៣ វិធីនេះ ថា ៖

1- ដោយសារពីមុន ខ្ញុំធាត់ខ្លាំងពេក រហូតដល់ជិត 80 គីឡូ និង មានខ្លាញ់ក្បាលពោះវាច្រើនពេក 😑 អ៊ឺចឹងខ្ញុំសម្រេចចិត្ត ទៅបូមខ្លាញ់ក្បាលពោះនៅ EM beauty clinic 😍

2- បន្ទាប់មក គួបផ្សំ ខ្ញុំប្រើគ្រាប់ធញ្ញជាតិ DD សម្រក ជាប្រចាំទើបធ្វើឱ្យខ្ញុំ ស្រកគីឡូលឿនបន្ថែមទៀត (សូមបញ្ជាក់ DD សម្រក មិនមែនជាថ្នាំទេ វាជាគ្រាប់ផ្លែឈើអាមេរិក ទទួលទានហើយ មិនប៉ះពាល់សុខភាពទេ) 😍

3- វិធីសាស្ត្រទី 3 គឺ ខ្ញុំព្យាយាមហាត់ប្រាណ និង ទទួលទានអាហារដែលមិនសូវមានជាតិខ្លាញ់ ដើម្បីជួយឱ្យគីឡូនៅថេរបានយូរ ។


Screen Shot 2021 10 22 At 1.55.35 PM

245345876_4205247309604409_3362055663753841583_n

245928757_4205247362937737_1181251797527741797_n

245929851_4205247636271043_903619235532399623_n

ពិតជាមិនធម្មតាមែន គ្រាន់តែវិធីបែបងាយៗនេះ ធ្វើឱ្យសម្រស់តារាចម្រៀង រ័ត្ន រចនា ពីសាច់ទ្រលុកទ្រលន់ ទៅកាន់តែស្លីមស្អាតស្ទើរតែមិនគួរឱ្យជឿ៕

245044299_4205247462937727_6897056399450083693_n

245496817_4205250072937466_3391887779361223983_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក