ត្រូវចងចាំទុក! ​ក្នុង​មួយជីវិតអ្នក​មានរបស់ ​៤ ​យ៉ាង ដែល​អ្នក​មិន​គួរ​ខ្ចី ​សូម្បី​ឪពុក​ម្តាយ ឬ​ប្តី​ប្រពន្ធ​

មួយជីវិតរស់នៅរបស់អ្នកទាំងអស់គ្នាលើលោកនេះ នរណាៗក៏តែងតែខ្វះខាតនូវតម្រូវការដែរ គ្រាន់តែមានតិចនឹងច្រើនតែប៉ុណ្ណោះ ហេតុដូចនេះ ការរស់នៅគឺត្រូវមានទំនាក់ទំនងគ្នាជាចាំបាច់ណាស់។ ប៉ុន្តែប្រសិនបើអ្នកបានខ្ចីអ្វីមួយពីអ្នកដទៃ ទោះបីជាម្ចាស់បំណុលល្អឬស្រួលប៉ុណ្ណក៏ដោយ ត្រូវតែសងគេវិញឲ្យបានឆាប់ៗផង។ សូមមើលខាងក្រោមនេះជាបំណុល ៤ ប្រភេទដែលអ្នកមិនគួរខ្ចី សូម្បីតែឪពុកម្ដាយ ប្តីប្រពន្ធ បងប្អូន។

កម្ចីប្រាក់

ជីវិត​នេះ​យើង​រស់​នៅ​ដូច​ជា​រឿង​ធំណាស់ ប៉ុន្តែ​ម្នាក់ៗ​ទទួល​បាន​តួនាទី​ខុស​ៗគ្នា​ទាំង​ស្រុង។ ក្នុងនាមជាមនុស្ស អ្នកត្រូវតែរស់នៅប្រកបដោយការទទួលខុសត្រូវជាដាច់ខាតក្នុងជីវិត។ បើអ្នកក្នុងនាមជាឪពុកម្តាយ ទំនួលខុសត្រូវរបស់អ្នកគឺការចិញ្ចឹមបីបាច់ និងអប់រំកូនឲ្យដើរតាមគន្លងធម៌ តាមផ្លូវត្រូវ ដើម្បីឲ្យកូនធំឡើងស្ថិតក្នុងបរិយាកាសល្អ។ ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ​ត្រូវ​មាន​ភាព​ស្មោះត្រង់​​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

បំណុលអារម្មណ៍

បំណុល​អារម្មណ៍​គឺ​ជា​បំណុល​ពិបាក​សងបំផុត​ក្នុង​ពិភពលោក​ ដោយពេលខ្លះគ្រាន់តែពាក្យពិត ឬការសុំទោសមិនអាចផ្គាប់ចិត្តមនុស្សបានទេ។ បំណុលនេះហាក់ដូចជា បំណុលដ៏ធំបំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ ហើយក៏ជាបំណុលដែលពិបាកសងបំផុតផងដែរ។ កុំ​យក​ចិត្ត​សប្បុរស និង​សេចក្តី​ស្រឡាញ់​របស់​អ្នក​មក​រក​ប្រយោជន៍ឲ្យសោះ។


ជំពាក់សន្យា 

កាលណាអ្នកសន្យា ត្រូវតែបំពេញឲ្យបានរាមការគួរ ជាពិសេសជាមួយមិត្តភក្តិការបាត់បង់ជំនឿគឺជាការក្បត់ហើយ ដូច្នោះកុំចាត់ទុកពាក្យសន្យាថា ងាយនឹងបោះបង់ ងាយភ្លេច ព្រោះពាក្យសន្យាគឺជាការជឿជាក់រវាងមនុស្ស។

ជំពាក់ពេលវេលា

ញាតិមិត្តដែលនៅក្បែរយើងមិនដែលសុំឱ្យយើងជោគជ័យធំនោះទេ ឱ្យតែសមាជិកទាំងអស់ចេះមើលថែ និងស្រលាញ់គ្នាទើបល្អ សុខភាពល្អ និងសុភមង្គល។ ដូច្នេះសូមគោរពរាល់វិនាទី រាល់នាទីនៃផ្ទះរបស់អ្នកជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។

ប្រភព៖ បរទេស